ឈប់សម្រាក

384 9 0
                                    

ព្រឹកឡើងពន្លឺព្រះអាទិត្យបានជ្រែកខ្លួនចូលតាមតាមចន្លោះបង្អួចរួចបង្ហាញឲ្យឃើញគូដណ្ដឹងមួយគូរដែលកំពុងតែគេងលក់ស្កប់ស្កល់ដោយរាងក្រាស់បានអោបចង្កេះរាងស្ដើងពីខាងក្រោយ jkក៏បង្វិលខ្លួនថេយមកមុខវិញរួចនិយាយ
Jk:ភ្ញាក់ឡើងអូនសម្លាញ់ ជុប៎
Teaនៅតែមិនក្រោក
Jk:ក្មេងទ្រមក់អូនចង់គេងដល់ណាទៀតហា?កូនឆ្កែបញ្ចប់ប្រយោគគេក៏ឆ្លៀតថែមពាក្យកូនឆ្កែនៅពីក្រោយធ្វើឲ្យអ្នកកំពុងគេនោះក្ដៅស្លឹកត្រចៀកតាំងព្រឹក
Tea:អូនមិនមែនកូនឆ្កែទេ
Jk:បើមិនមែនកូនឆ្កែចឹងមានតែកូនជ្រូក😂
Teaសម្លក់រាងក្រាស់រួចក៏សំងំគេងវិញ ធ្វើឲ្យរាងក្រាស់អស់សំណើច
Jk:កូនជ្រូកហា៎ងើបឡើងអូន ងូតទឹករួចអាងទៅញុំាអាហារពេលព្រឹក ឮថាញុំាភ្លាមរាងតូចងើបឡើងលឿន
Tea:ពរអូន
Jkរាងក្រាស់មិនតបគ្រាន់តែសើចនៅដើមកររួចលើករាងតូចពរចូលទៅក្នុងបន្ទប់(តមកទៀតadminអត់ដឹងទេអ្នកអានស្រមៃខ្លួនឯងទៅ🤡)
មួយស្របក់ក្រោយមករាងក្រាស់ក៏ពររាងស្ដើងចេញមកវិញដោយនៅលើខ្លួនteaមានអាវឃ្លុំ រីឯjkរុំតែកន្សែងពោះគោនៅផ្នែកខាងក្រោមទេjkពររាងស្ដើងទៅកន្លែងស្លៀកសម្លៀកបំពាក់ បន្ទប់របស់jkគឺមានផ្នែកមួយដែលជាកន្លែងសម្រាប់ដាក់ខោអាវ និងជាកន្លែងស្លៀកពាក់ផងដែល
បន្ទាប់ពីស្លៀកពាក់ឲ្យខ្លួនឯងរួចហើយរាងក្រាស់ក៏មកស្លៀកពាក់ឲ្យរាងតូចម្ដងតែក៏បង្កើតជាចម្ងល់ឲ្យទៅរាងស្ដើងវិញ
Tea:ម៉េចក៏បងស្លៀកពាក់ធម្មតាវិញ បងមិនទៅធ្វើការទេ?
jk:ថ្ងៃនេះបងឈប់សម្រាកមួយថ្ងៃដើម្បីនៅកំដរប្រពន្ធរបស់បង
Tea:ថេយអៀនឡើងក្រហមថ្ពាល់រួចតបទៅរាងក្រាស់វិញ អ្នកណាជាប្រពន្ធបង
Jk:កូនជ្រូកនៅមុខបងនឹងហើយ
រាងស្ដើងសម្លក់រាងក្រាស់
Jk:អា៎ ល្មមឈប់ខឹងហើយ តោះទៅញុំាបាយថារួចគេក៏ពររាងស្ដើងចុះមកក្រោម
ថ្ងៃនេះរាងក្រាស់ពាក់អាវហូឌីពណ៍ខ្មៅជាមួយខោរកាប៑យពណ៍ខ្មៅ បូករួមជាមួយនិងខ្សែករតូចមួយខ្សែរនៅលើករគេទៀតនោះពិតជាសមនិងគេណាស់ រីឯរាងតូចវិញគេពាក់អាវយឺតពណ៍សជាមួយនិងខោកាប៑យទៀតនោះស្អាតខ្លាំងណាស់ដែលបង្ហាញពីចង្កេះមួយក្ដាប់និងរាងតូចច្រឡឹងរបស់គេធ្វើឲ្យប្រុសណាឃើញហើយប្រាថ្នាចង់បានតែវាគ្រាន់ទេការស្រមៃរបស់ពួកគេនោះទេព្រោះអ្នកណាដែលហ៑ានប៉ះមនុស្សរបស់jk និងបានទៅជួបយមរាជមិនខាន
មកដល់តុអាហាររាងក្រាស់ដាក់រាងស្ដើងលើភ្លៅរួចក៏ចាប់ផ្ដើមបញ្ចុកបាយគេញុំារួចអ្នកទាំងពីរក៏មកអង្គុយនៅកន្លែងទទួលភ្ញៀវដោយរាងក្រាស់អង្គុយធ្វើការបណ្ដើនិងមានរាងស្ដើងគេងពីលើស្មាមួយចំហៀងរបស់គេ ក្ចំណាយពេលអស់2ម៉ោងក្នុងការធ្វើការដែលធ្វើឲ្យរាងស្ដើងពោលថា
Tea:បង
Jk:បាទមានការអីអូនសម្លាញ់(សម្ដីយ៉ាងពិរោះស្រទន់ដែលមិនមានអ្នកណាធ្លាប់ឭពីមុនមកទេ)
Tea:អូនធុញហា៎ចង់ដើរលេង
Jk:okeអូនចង់ទៅណាហាកូនជ្រូក
Tea:អូនចង់ទៅដើផ្សារ
Jk:អឹប oke មុននឹងទៅអូនត្រូវឲ្យរង្វាន់បងសិនកូនជ្រូក(មុននឹងនិយាយគេក៏លើករាងស្ដើងដាក់លើផ្លូវហើយបែរមុខមកគេ)
Tea:សឺត សឺតៗៗ ទៅបានហើយឬនៅលោកម៉ាហ្វៀ?
Jk:បានហើយលោកប្រពន្ធតោះ
ថារួចពួកគេក៏ដើរចេញមកក្រៅដោយមានwon នឹងwinជាអ្នកដើរតាមពីក្រោយ ដោយមានឡានរោងចាំជាស្រាច់wonក៏បើកទ្វាឲ្យលោកម្ចាស់ខ្លួននិងអ្នកប្រុងតូច
Won:សូមអញ្ចើញលោកម្ចាស់និងអ្នកប្រុសតូច (អោនគោរពបន្តិច)
ពួកគេទាំងពីរដើរចូលឡានតែមុនចូលរាងក្រាស់ក៏ពោលថា
Jk:មិនបាច់ឡើងទេយើងចង់ទៅជាមួយប្រពន្ធយើងតែពីរអ្នកទេ
Won:ឆើស ចៅហ្វាយបានថ្មីចោលចាស់
Jk:ឯងជាប្រពន្ធយើងតាំងពីពេលណាមកហាស បានយាយចឹង?
Won:ខ្ញុំមានបានថាឯណាចៅហ្វាយជាអ្នកគិតដោយខ្លួនឯងតាស
ឬចៅហ្វាយលួចស្រលាញ់ខ្ញុំមែន
Jk:អាwonឯងចង់ឲ្យយើងបាញ់បំបែកក្បាលឯងទេ?
Tea:បងនៅឈនិយាយនៅនឹងទៅអូនឈប់ទៅឡូវហើយ(ដោយធុញនិងពីរអ្នកនេះប្រកែកគ្នាពេករាងស្ដើងក៏ស្រែកមួយវ៉ាស ភ្ញាក់ទាំងកូនចៅភ្ញាក់ទាំចៅហ្វាយ)
Jk:អា៎ៗ បងចូលទៅហើយកូនជ្រូក(ថេយសម្លក់ជុងហ្គុកបន្តិច)
រួចពួកគេក៏ចេញដំណើរទៅ នៅតាមផ្លូវមានឡានរបស់won and win ជិះតាមពីក្រោយនិងមានពួកអង្គរក្សបើកពីក្រោយជាបន្តបន្ទាប់ដើ៣ការពារសុវត្ថិភាពរបស់គេព្រោះគេជាម៉ាហ្វៀដែលធំជាងគេនៅក្នុងប្រទេស ដូច្នេះហើយពួកឆ្កែដែលចាំលបខាំគេនោះក៏មានមិនតិចដែល នៅក្នុងឡានពុំទាន់មានអ្នកនិយាយអីនោះទេគឺស្ងាត់រាងខ្លួនតឹងចិត្តពេករាងក្រាស់ក៏ពោល
Jk:អូនកើតអីនិងហេតុអីមិននិយាយអីសោះចឹង
Tea:អូនកំពុងគិតថាត្រូវទិញអីខ្លះ អូនមិនចង់ចាយលុយបងខ្ជះខ្ជាយនោះទេ
Jk:ប្រពន្ធសម្លាញ់ម៉េចក៏និយាយបែបនេះក្រែងបងខំរករាល់ថ្ងៃនេះដើម្បីយកលុយឲ្យអូនចាយហេស?មិនបាច់ខ្វល់ទេលុយរបស់បងអូនចាយ10ជាតិទៀតក៏មិនអស់ដែល
Tea:ស្ដាប់ឮបែបនេះហលយគេក៏រំភើបជាមួយនឹងពាក្យសម្ដីរបស់គូរដណ្ដឹងខ្លួនរួចក៏អោនទៅថើបមាត់របស់រាងក្រាស់ដែលធ្វើឲ្យរាងក្រាស់រំភើបព្រោះរាងតូចមិនដែលថើបគេមុនទេ
មកដល់ផ្សារគេចុះពីលើឡានហើយក៏ដើរទៅបើកទ្វាឡានឲ្យប្រពន្ធគេ
Jk:ចុះមកអូន
រាងតូចក៏តោងដៃរបស់រាងក្រាស់ រាងក្រាស់បោះសោឡានឲ្យកូនចៅរបស់គេរួចក៏ដើរចូលទៅខាងក្នុងដោយដៃគេក្រសោបអោបចង្កេៈរាងស្ដើងជាប់ធ្វើដូចខ្លាចអ្នកណាមកឆក់បាត់ចឹង
រាងក្រាស់នោងរាងស្ដើងដើរចូលក្នុងហាងសម្លៀកបំពាក់មួយ
Jk:អូនទៅរើងមើលទៅបងអង្គុយចាំនៅទីនេះ
Tea:អូនដឹងហើយ
រាងតូចដើទៅរើសខោអាវដែលខ្លួនស្រលាញ់មួយស្របក់ក្រោយមកក៏បានមួយកន្ត្រកយ៉ាងច្រើន គេក៏យកខោអាវទាំនោះទៅលលើខ្លួនហើយដើរទៅឲ្យរាងក្រាស់ជួយមើល
ខោអាវទី១:ជាអាវស្បៃស្ដើងតែមានអាវពណ៌សរពាក់ពីក្នុង ខោងខ្លីត្រឹមជង្គង់
Tea:បងមួយនេះយ៉ាងម៉េចដែលស្អាតទេ?
Jk:គេមើលឡើងភ្លឺកហើយក៏និយាយ ស្អាត ស្អាតណាស់តែបងមិនឲ្យទិញទេ សិចសុីណាស់
Tea:awwបងតែនេះស្អាតណាស់អូនស្រលាញ់មួយនេះ ទិញឲ្យអូនមកណា ណា រាងតូចអង្វគេទាំទឹកមុខចង់យំ
Jk:ដោយទ្រាំជាមួយទឹកមុខដ៏គួរឲ្យស្អប់របស់គូដណ្ដឹងមិនបានគេក៏ព្រម តែ បងមិនឲ្យអូនពាក់ចេញទៅក្រៅទេ ឮទេ ពាក់ពេលនៅបន្ទប់ជាមួយបងតែបណ្ណោះបងមិនចង់ឲ្យអ្នកផ្សេងឃើញសាច់ប្រពន្ធបងនោះទេ
Tea:ប្រុសឆ្កួតនេះ ថារួចគេក៏រត់ទៅដូរខោអាវផ្សេងទៀត
ចំណាយពេលជិតពីម៉ោងពួកគេក៏បានចេញពីហាងមកវិញនិងដើរបន្តទៅរកអីញុំា ដើរតាមផ្លូវក៏ជួបជាមួយនិងម៉ែកូនពីរអ្នករួចពីរអ្នកនោះក៏រត់ហេរមករករាងក្រាស់ ដែលធ្វើឲ្យរាងស្ដើងមិនពេញចិត្តនិងទម្លាក់ទឹកមុខភ្លាម (admin មិនដាក់ឈ្មោះឲ្យពីរអ្នកម៉ែកូននឹងទេព្រោះតួរអត់ល្បី)😂
លោកស្រី:លោកជុងហ្គុកលោកទើបតែមកពីណានិង អូនៅមានគូរដណ្ដឹងមុខស្មើកៗមកតាមទៀត មុខស្មើកៗបែបនេះបើប្រើការមិនបានលោកអាចទាត់ក្បាលគេចោលបាននិងមកយកកូនស្រីខ្ញុំបានណា ថារួចក៏រុញកូនស្រីខ្លួនមកមុខដើម្បីឲ្តលោកម៉ាហ្វៀឃើញមុខនឹងចងចាំទុក
Jk:កុំយកខ្លួនប្រាណស្មោគគ្រោករបស់អ្នកទាំងពីរមកជិត្តខ្ញុំនិងគូរដណ្ដឹង ខ្ញុំអីខ្ញុំរអើមណាស់ អូហើយមួយទៀតម្ដាយកូនពីរអ្នកឯងគ្មានសិទ្ធអីមកហៅប្រពន្ធខ្ញុំបែបនេះទេបើមានលើកទីពីរខ្ញុំមិនទុកឲ្យនៅរស់នាំតែធ្ងន់ផែនដីទេ ចង់ចាំទុកក្នុងខួរដ៏ស្អុយរលួយរបស់អ្នកទាំងពីរផង (គេនិយាយទាំងមុខក្រហមងាំង)
ឃើញរាងស្ដើងមិនមាត់កុំគិតថាគេស្លូតណាគ្រាន់តែគេមិនចង់និយាយច្រើមជាមួយមនុស្សបែបនេះ
ថារួចរាងស្ដើងនិងរាងក្រាស់ដើរទៅហាងការ៉េមធ្វើរំភើយធ្វឲ្យពីរអ្នកម៉ែកូននេះខ្មាស់គេមិនស្ទើទេ........
Please wait for part 3 everyone 🤍
អគុណចំពោៈអ្នកចូលអានក៏ដូចជាអ្នក voted ឲ្យadminទោះបីជាតិចសម្រាប់គេមែនតែច្រើនសម្រាប់អេដមីនណា
សុំទោសចំពោះកំហិសខុងឆ្គង🙏❤️🎀

My wife ❤️‍🩹Where stories live. Discover now