Ep13

1.6K 93 14
                                    

      កាលពីភាគមុនយើងបានដឹងហើយថាមានសំឡេងមួយបានស្រែកមកកាន់ fourth ហើយសំឡេងនោះផងដែរក៏ជាសំឡេងរបស់ prom នេះឯងហើយអ្នកទាំងអស់គ្នាមិនចាំបាច់ឆ្ងល់នោះទេថាមិចបានជាpromគេដឹងថាfotនៅប្រលានយន្តហោះបែបនេះ។ promគេដឹងបែបនេះព្រោះកាលពីព្រឹកមិញនៅពេលដែលfotគេចេញមកបានបន្តិចpromគេក៏បានទៅផ្ទះfotដើម្បីនិយាយរឿងរបស់គេនិងgemអោយfotដឹងតែនៅពេលទៅដល់ផ្ទះរបស់fotក៏ស្ងាត់ស្របពេលនោះគេក៏បានរកមើលក៏ឃើញនាងភីមនោះឯងគេក៏សួរនាំនាងភីម ហើយនាងភីមក៏បានប្រាប់ទើបpromគេដឹងហើយប្រញ៉ាប់មកប្រលានយន្តបែបនេះឯង។
<Prom~> fourth winny ពួកគេបានហៅឆ្មោះរបស់ prom ដំណើរគ្នា
<នេះឯងចង់ទៅទាំងមិនប្រាប់យើងមួយមាត់បែបមែនទេ >promនិយាយផងនិងដើរទៅរកfotផង
<អត់នោះទេគឺគ្រាន់តែ...>fotគេមិនដឹងថាត្រូវប្រាប់ promបែបណានេះទេ
<គ្រាន់តែអីនេះឯងនៅចាត់ទុកយើងជាមិត្តភក្តិដែរទេ>promគេនិយាយទាំងរកកលចង់យំផងដែរគេក៏អន់ចិត្តនិងfotបន្តិចផងដែរដែលទៅមិនប្រាប់គេបែបនេះ
<ហេតុអី្វឯងនិយាយបែបនេះយើងនិងឯងនៅតែជាមិត្តភក្តិនិងគ្នាជានិច្ច>fotនៅពេលដែលឮ promសួរបែបនេះគេក៏តបយ៉ាងលឿន
<ចុះបើនៅជាមិត្តនិងគ្នាមិចបានឯងមិនប្រាប់យើងបែបនេះ ឯងក៏ចឹងដែរឬក៏ពួកឯងលែងចាត់ទុកយើងសំខាន់ហើយ> prom គេមិនត្រឹមតែសួរfotម្នាក់តែប៉ុណ្ណោះទេតែគេក៏ងាកទៅសួរwinnyផងដែរ
<មិននោះឯងនៅតែសំខាន់សម្រាប់ពួកយើង គ្រាន់តែai'fotវាគិតថាការទៅរៀននេះវាមិនសំខាន់តែប៉ុណ្ណោះចឹងហើយវាមិនចង់ប្រាប់អ្នកណានោះទេព្រោះតែ២ឆ្នាំទេវានិងត្រឡប់មកវិញហើយ>winny ក៏បានបកស្រាយប្រាប់ទៅកាន់prom
<នេះ២ឆ្នាំណាឯងគិតថាមិនសំខាន់ហ៎>promគេនិយាយទាំងភ្ញាក់ផ្អើលបន្តិចដែរនេះ២ឆ្នាំណាមិនមែនមួយអាទិត្យទេ
<មែនហើយគឺ២ឆ្នាំគឺយើងទៅរៀនបញ្ចប់នៅទីនោះ>fotក៏បានប្រាប់បន្ថែម
<មិនអីទេ២ឆ្នាំក៏២ឆ្នាំយើងឈប់សួរដេញដោលទៀតហើយ តែយើងចង់សួរឯងថាឯងមានពេលអោយយើងបន្តិចទៀតបានទេព្រោះយើងមានរឿងដែលត្រូវនិយាយជាមួយនិងឯងច្រើនគួរសំដែរ>promគេសុំពេលពីfotដើម្បីនិយាយរឿងមួយចំនួនប្រាប់ទៅfot
<យើងថាប្រហែលជាមិនទាន់នោះទេឯងព្រោះជើងយន្តហោះដែលយើងត្រូវឡើងគឺម៉ោង១០នេះឯងហើយពេលនេះម៉ោង៩ជិត១០ដែរហើយ>fotមិនមែនគេមិនចង់អោយពេលpromនិយាយនោះទេតែវាដល់ពេលដែលគេត្រូវទៅហើយ
<មិនអីទេអីចឹងចាំយើងទាក់ទងទៅតាមទូរស័ព្ទក៏បានដែរ> promគេក៏មិនបានថាអីដែរព្រោះពេលដែលគេមកដល់ក៏វាកៀកម៉ោងណាស់ទៅហើយ
<ចឹងយើងទៅហើយ>fotក៏បានលាទៅកាន់ prom
<Emm.. សុវត្ថិភាពតាមយន្តហោះណា>promក៏បានប្រាប់ទៅកាន់fotវិញ ហើយfotគេក៏ងោកក្បាលនិងលើកដៃបាយៗផងដែរ
<តោះយើងត្រឡប់ទៅវិញទៅពេលនេះfotគេបានទៅហើយ>winny គេក៏បានប្រាប់គ្រប់គ្នាត្រឡប់ទៅវិញ ហើយអ្នកស្រីNamtanនិងpromក៏យល់ព្រមទៅ។
     Fourth ពេលនៅលើយន្តហោះម្នាក់ឯងបែបនេះគេចាប់ផ្តើមគិតថាបើគ្មានគេនៅរំខានបែបនេះប្រហែលជា Gemini គេសប្បាយចិត្តណាស់ហើយមើលទៅ។ fourth គេគិតបែបនេះហើយក៏នឹកគិតពីនេះពីនោះទៀតរហូយដល់គេងលក់លើយន្តហោះ
ហើយនៅពេលដែលយន្តហោះ ហោះបានជាច្រើនម៉ោងក្រោយមកទីបំផុតក៏ដល់កន្លែងចុះចតហើយ។
<ទីបំផុតយើងបានមកដល់កន្លែងដែលយើងបានមកហើយ>fotនៅពេលគេបានចុះពីលើយន្តហោះហើយគេក៏បាននិយាយថាទីបំផុតគេបានមកដល់កន្លែងដែលគេចង់មកហើយ។ហើយfotគេក៏បានយកវ៉ាលីរបស់គេហូសទៅរកមើលតាក់សុីដើម្បីជិះទៅរកកន្លែងស្នាក់នៅព្រះពេលនេះវាក៏រាងយប់ដែរហើយព្រោះមិញនេះនៅពេលដែលយន្តហោះបានចុះចតគឺម៉ោង8ជាងទៅហើយ។ ហើយទីបំផុតគេក៏រកតាក់សុីបានជិះហើយ
<ពូជួយជូនខ្ញុំទៅរកកន្លែងស្នាក់នៅបន្តិចបានទេ> fot ក៏បានអោយតាក់ស៊ីជូនគេទៅរកកន្លែងស្នាក់នៅ តែនៅតាមផ្លូវទៅរកកន្លែង hotel គេក៏បាននឹកឃើញថាម៉ាក់របស់គេបានអោយគេទៅស្នាក់នៅ hotel ដែលគាត់បានទិញទុកមកយូរហើយកាលគាត់មកអាមេរិកកាលពីគេរៀនឆ្នាំទីមួយហើយfotក៏បានអោយតាក់សុីជូនគេមក hotel នោះទៅ។នៅពេលដែលមកដល់fotគេក៏បានយកអីវ៉ាន់របស់គេហើយនិងលុយតាក់សុីហើយគេក៏បានហូសវ៉ាលីចូលទៅក្នុង hotel នៅពេលបានទៅដល់ខាងក្នុងបុគ្គលិកក៏បានដេកទាល់ទៅកាន់គេ
<បងជួយឆែកលេខបន្ទប់នេះអោយខ្ញុំមួយ>fotគេក៏បានហុចកាត់អោយទៅខាងបុគ្គលិកដើម្បីឆែកលេខបន្ទប់អោយគេ
<ចា៎សបងបន្ទប់របស់បងនៅជាន់ទី7បន្ទប់លេខ710បង>បុគ្គលិកក៏បានប្រាប់លេខបន្ទប់ទៅfot
<បាទអរគុណ>fotនៅពេលដែលគេបានដឹងហើយគេក៏បានឡើងទៅបន្ទប់របស់គេ។ហើយនៅពេលដែលបានមកដល់បន្ទប់លេខក៏បានបើកទ្វារចូលហើយក៏និយាយ
<នេះអ្នកម៉ាក់ទិញcondoធំបែបនេះមែនទេ>fotគេក៏រាងភ្ញាក់ផ្អើលព្រោះមិននឹកស្មានថាម៉ាក់របស់គេទិញcondoធំបែបនេះនោះទេ។(ខ្ញុំសុំហៅថាcondoវិញអ្នកទាងអស់គ្នាព្រោះវាស្រួលហៅជាងណា)
     + Fourth នៅពេលគេបានលាន់មាត់ហើយក៏បានរៀបចំខោអាវរបស់គេដាក់ចូលទៅក្នុងទូរសម្លៀកបំពាក់និងរៀបចំរបស់របរផ្សេងៗដាក់ទៅតាមកន្លែងរបស់គេផងដែរ បន្ទាប់មកគេក៏បានចូលទៅងូតទឹកសម្អាតខ្លួនព្រោះគេធ្វើដំណើយមកយូរដែរហើយហើយនៅពេលមកដល់condoគេនៅរៀបចំសម្លៀកបំពាក់ទៀតចឹងហើយគេក៏មានអារម្មណ៍ថា
ស្អុសស្អាប់ផងដែរ។ហើយនៅពេលដែលfotគេងូតទឹកហើយក៏បានcallទៅរកម៉ាក់របស់គេ
  +In call
<Hello អ្នកម៉ាក់ពេលនេះកូនបានមកដល់condoដែលម៉ាក់ប្រាប់កូនហើយ>fotនៅពេលដែលម៉ាក់របស់គេបានលើកភ្លេមគេក៏បានរៀបរាប់ប្រាប់ម៉ាក់របស់គេតែម្តង
<Hello កូនចា៎សយ៉ាងមិចដែរពេលបានទៅដល់ទីនោះ>Mrs.Namtanនៅពេលដែលគាត់បានលើកទូរស័ព្ទរបស់fotហើយក៏បានសួរនាំfotបន្តិចទៅ
<មិនអីទេអ្នកម៉ាក់ គ្រាន់តែវារាងប្លែកបន្តិចតែប៉ុណ្ណោះព្រោះកូនមិនដែលនៅម្នាក់ឯង>fotគេក៏ប្រាប់ម៉ាក់របស់គេទៅតាមនិងតែម្តងទៅ។ហើយនៅពេលដែលគេនិយាយជាមួយនិងម៉ាក់របស់គេបានមួយសន្ទុះក្រោយមក
<ពិននិងសិនហើយណាអ្នកម៉ាក់ព្រោះនៅទីនេះវាយប់ណាស់ទៅហើយចឹងកូនចូលគេងហើយ>fotក៏ប្រាប់ម៉ាក់របស់គេថាគេចូលគេងហើយព្រោះគេក៏ងងុលណាមួយគេក៏ហត់ណាស់ដែរនៅពេលដែលធ្វើដំណើរមកទីនេះ
<ចា៎សកូន Good night ណាម៉ាក់ស្រឡាញ់>Mrs.Namtanក៏បាននិយាយពាក្យរgood night ទៅfot
<បាទ good night ម៉ាក់កូនក៏ស្រឡាញ់ម៉ាក់ផងដែរ>fot ក៏និយាយពាក្យgood night ទៅកាន់ម៉ាក់របស់គេហើយក៏បានបិទទូរស័ព្ទ។
      +កាត់នៅរយៈពេល២ខែដែលfotគេបានទៅរៀននៅអាមេរិច ហើយនៅប្រទេសថៃក៏គេបានចូលរៀនវិញផងដែរចាប់តាំងពីfotគេទៅរៀននៅអាមេរិចបាត់winny ហើយនិង promគេក៏មែនមិត្តថ្មីម្នាក់ទៀតផងដែរគេមានឈ្មោះថា ford តែទោះជាមានមិត្តថ្មីក៏ដោយwinnyហើយនិង promក៏គេមិនដែលភ្លេចfotនោះទេនៅពេលណាដែលពួកគេទំនេរគេតែងតែ chatឬក៏ callទៅលេងfotផងដែរ។ ហើយចំណែកឯរឿងដែលpromគេចង់ប្រាប់fotនោះpromគេមិនទាន់បាននិយាយនោះទេមកដល់ពេលនេះហើយព្រោះwinnyគេជាអ្នកឃាត់promមិនអោយប្រាប់នោះទេចាំអោយពេលដែលgemគេរៀនចប់ឆ្នាំទី៤នេះអោយgemគេជាម្នាក់ប្រាប់ទៅ។

សុំទោសចំពោះអក្ខរាវិរុទ្ធបើមានកន្លែងណាសរសេរខុសអីសូមកុំប្រកាន់🙏🥺
សូមរង់ចាំការអាននៅភាគក្រោយជាបន្តទៀត...
សូមអរគុណ🙏🥰

ឈ្មោះត្រឹមជាគូរដណ្តឹងWhere stories live. Discover now