Ep7 : បងប្រុសឯងនៅទីណា

1K 129 5
                                    

ក្នុង​បន្ទប់ដ៏ងងឹតស្លុបមួយមានត្រឹមកូនអំពូលរាត្រីចាំទៅលើមនុស្សម្នាក់អង្គុយលើកៅអីត្រូវគេចាប់ចង នឹងយកក្រណាត់ខ្មៅមកគ្របមុខ

"នេះ​ចៅហ្វាយ!"​បុរសម្នាក់ដើរចូលមកជាមួយចៅហ្វាយខ្លួនបង្ហាញបុរសដែលអង្គុយលើកៅអីឲគេឃើញ

"ដោះក្រណាត់ខ្មៅ នឹងស្រាយចំណងគេចេញទៅ!"​ជានិយាយជាមួយសម្លេងមាំ ធ្វើឲអ្នកដែលគេចាប់ចងស្មានដឹងទៅហើយថាជាអ្នកណា

"ស៊ុងហូន???? លោកចាប់ខ្ញុំមកធ្វើអី??" សម្លេងស្រទន់សួរឡើងទៅកាន់បុរសចំពោះមុខខ្លួន ស្របពេលដែលដៃទាំង2ក៏រួចចំណង

"ឯងចេញទៅវិញទៅrio!"​

"បាទ​ចៅហ្វាយ!"

  ក្រោយពីកូនចៅគេចេញទៅផុត គេដើរតម្រង់ទៅកាន់កាយតូចច្រលឹងដែលអង្គុយលើកៅអី

"ដកដៃលោកចេញពីខ្ញុំ!"​ជេគស្រែកឡើងនៅពេលដែលសុ៊ងហូនយកដៃរបស់គេទៅអង្អែលក្បាលជេគថើរៗ

"ឯងចាំឯងមកនេះគ្រាន់តែចង់សួររឿងមួយប៉ុណ្ណោះ!"​

"រឿងស្អី?"

"បងប្រុសរបស់ឯងនៅទីណា? "

"​មិនដឹងទេ! "

" ឯង កុហក! យើងដឹងថាឯងដឹងថាបងឯងនៅទីណា!"​

"ខ្ញុំ​មិនដឹង!"​

"ជេគ! ប្រាប់យើងមក! យើងសុំ! គេយកនីគីទៅជាមួយគេបាត់ទៅហើយ!"​

"ឲខ្ញុំធ្វើយ៉ាងម៉េចបើគាត់ចេញពីផ្ទះមិនប្រាប់អ្នកណាម្នាក់ឲដឹងនោះ​ក្រុមហ៊ុនក៏គាត់មិនទៅ!ផ្ទះក៏គាត់មិនចូល កូនចៅគាត់ម្នាក់ណាក៏មិនដឹង"​

"​យើងមិនដឹងថាគេនឹងធ្វើអ្វីខ្លះដាក់កូនប្រុសយើងនោះទេ! "

"....??? "

"ដោះលែងខ្ញុំបានឬនៅ?? "

" ចុះយើងមានបានចងដៃឯងទេ? "

"​អត់!"​

"​ចឹងក៏ដោះស្រាយខ្លួនឯងទៅ! " រាងក្រាស់ញញេមឌឺបន្ដិចហើយក៏ដើរចេញទៅទុកឲជេគនៅឆេះដុំតែឯង

"​Ur a$$ ho1e!!! ឯងចាក់សោរពីក្រៅចង់ឲយើងចេញទៅរបៀបណា?? " សម្លេងស្រែកជេររបស់ជេគធ្វើឲអ្នកនៅខាងក្រៅអស់សំណើច​

  ជេគជេរស្ដីអ្នកម្ខាងទៀតសឹងគ្រប់ភាសា កូរ៉េក៏មាន អង់គ្លេសក៏មាន ជប៉ុនក៏មាន អេស្ប៉ាញ​ក៏មាន ធ្វើឲអ្នកនៅខាងក្រៅអស់សំណើចសឹងតែទប់មិនជាប់

"Rio! មើលគេឲយើង! យើងទៅរកជាMakiបន្ដិច!"​

"បាទ​ចៅហ្វាយ!"

  ដំណើរចាកចេញរបស់នាយក្រាស់បានឮទៅដល់មនុស្សម្នាក់ទៀតដែលនៅក្នុងបន្ទប់

"Rio!!!!"

"មានការស្អី???"

"ចៅហ្វាយលោកចាប់ខ្ញុំមកធ្វើអ្វី?"​

"ចាប់យកមកធ្វើបាប!"​

"ស្អីគេ?????"

"ចាប់យកមកសងសឹកដែលបងប្រុសឯងចាប់អ្នកប្រុសតូចទៅ! ចឹងឯងត្រៀមខ្លួនស៊ីដំបងឲហើយទៅ!!!!"

"ហត់ទេ!!!!!!!!!!!!!! ខ្ញុំមិនដឹងរឿងអ្វីទេ!!!" ជេគស្រែកឡើងយ៉ាងកំសត់ តែបែរជាធ្វើឲអ្នកម្ខាងទៀតអស់សំណើច គ្រាន់តែស្រែកឲកំសត់ក៏ស្រែកមិនកើតស្ដាប់ទៅដូចគេកំពុងសើច

(យាយមែនញុមចង់ដាក់Jakehoonឲកំសត់តែមិនបាច់ទេ ព្រោះHeekiកំសត់ហើយចឹងjakehoonដាក់ឲsweetទៅ)​

   #skip

"អូយ!!!! "សម្លេងចេញពីមាត់រាងកាយដែលអាក្រាតគ្មានសម្លៀកបំពាក់​គេមើលទៅខ្សោយណាស់

"យ៉ាងមិច? សប្បាយទេ?"

"អាចង្រៃផាក ជុងសុង យើងនឹងហក់ទៅកាច់កឯងទៅងាប់មិនខានទេ!"​

"និយាយមកមិនគួរឲស្ដាប់សោះ!"​

"មកពីឯងមិនសមជាមួយពាក្យល្អនឹងហើយ!"​

"ឯងចង់យ៉ាងមិច?"​

"អាថោកទាប!"

"ហ្អឹម???? "គេធ្វើទឹកមុខឆ្ងល់ញញឹមឌឺដងទៅអ្នកម្ខាងទៀតឲកាន់តែខឹង​

"ឯង- អាចោលម្សៀត! "

" មាត់របស់ឯងនឹងកុំខ្លាំងពេក ឯងមិនបាននៅជិតឪរបស់ឯងចឹងគ្មានអ្នកការពារឯងទេយើងចង់ធ្វើអីឯងក៏បានដែរពេលនេះ! "ជេយ៍និយាយទាំងគម្រោល ព្រោះខឹងនឹងរាងតូចដែលហ៊ានជេរគេ

"​ចង់ធ្វើអី? ធ្វើមកបើឯងខ្លាំង?"​

"បែបនេះយើងចូលចិត្ត!"​











  Epនេះរាងខ្លីបន្តិច​But​ It's​ ok

ចិញ្ចៀន​ដាំពេជ្យ |  Heeki, Jakehoon (complete✅) Where stories live. Discover now