Part 1 : ប្រកាស់សង្គ្រាម

88 8 0
                                    


     Ep¹ ><ប្រកាសសង្គ្រាម

      ផ្តើមរឿងដំបូងគឺបានបង្ហាញពីផ្ទះល្វែងជាប់គ្នាឆ្វេងស្តាំ2ខ្នង ដែលមានគ្រួសាររីករាយ2គ្រួសាររស់នៅ ។ ដោយគ្រួសារនៅខាងឆ្វេងដៃមានរបរជាអ្នកលក់ភ្លៅមាន់បំពង(គ្រួសារត្រកូលស៊ូ)...ចំណែកឯមួយគ្រួសារទៀតគឺធ្វើការងារជាបុគ្គលិកក្រុមហ៊ុម(គ្រួសារត្រកូលចាង) ... ។  
សព្វថ្ងៃនេះគ្រួសារទាំងពីររស់នៅគឺអាស្រ័យពឹងពាក់គ្នាទៅវិញទៅមកដោយមានភក្តីភាព...ជារៀងរាល់ថ្ងៃ លោកចាងតែងតែត្រឡប់មកពីធ្វើការយឺតៗខ្លាំងណាស់ជាសំណាងល្អហើយដែលលោកមានអ្នកជិតខាងល្អតែងតែជួយយកអាសារ ជាពិសេសគឺនៅពេលដែលលោកចាងត្រឡប់មកពីធ្វើការយឺត លោកស៊ូនឹងអ្នកស្រីស៊ូក៏តែងតែមកកំដរអ្នកស្រីចាងជានិច្ច ។
      គ្រួសារទាំងពីរនេះគឺមិនមែនជាបងប្អូនជាប់សាច់ឈាមអ្វីនឹងគ្នានោះទេ ប៉ុន្តែពួកគេស្រឡាញ់គ្នាស្អិតរមួតជាមួយគ្នាស្ទើរតែលើសពីឈ្មោះថាបងប្អូនទៅទៀត ។ ថែមពីលើនោះទៀតអ្នកស្រីស៊ូនឹងអ្នកស្រីចាងសុទ្ធសឹងតែមានផ្ទៃពោះជិតគ្រប់ខែដូចគ្នា...ដោយគ្រួសារទាំងពីរក៏បានសន្យាជាមួយនឹងគ្នាថា ប្រសិនបើកូនៗរបស់ពួកគេកើតមកអាចរស់នៅចុះសម្រុងជាមួយនឹងគ្នា ពួកគេច្បាស់ជារៀបការឱ្យកូនៗជាគូរនឹងគ្នាមិនខាន ៕
      លុះថ្ងៃសម្រាលបានចូលមកដល់ ... អ្នកស្រីចាងនឹងអ្នកស្រីស៊ូក៏បានចូលមន្ទីពេទ្យស្របពេលគ្នា ។
      +មន្ទីពេទ្យ
      //បន្ទប់សម្រាលទារក,
      " ប្រឹងបន្តិចទៀត ជិតកើតហើយខំប្រឹងឡើង !! "
      " អឿយយយយយ...ឈឺណាស់.... !! " អ្នកស្រីស៊ូព្យាយាមខាំមាត់សង្កត់ចិត្តប្រឹងមួយអស់កម្លាំងទាំងភាពឈឺចាប់ហត់នឿយគឺបានលាយឡំគ្នាស្របពេលសម្រាលបុត្រារបស់ខ្លួនដើម្បីឱ្យគេបានឃើញពន្លឺថ្ងៃនឹងបានក្រេបយកនូវរស់ជាតិជីវិតនាបន្តិចទៀតនេះ ...
      " ខំឡើងជិតចេញមកហើយ... !! " គ្រូពេទ្យឆ្មបស្រីព្យាយាមស្រែកឡើងខ្លាំងៗប្រាប់ទៅអ្នកស្រីស៊ូឱ្យខំម្តងហើយម្តងទៀត...
      " ង៉ា....ង៉ា….... !! " នៅទីបំផុតទារកតូចក៏បានប្រសូត្រចេញមកដោយមានគ្រូពេទ្យចាំទ្រយ៉ាងថ្នាក់ថ្នមបំផុត...។ ក្មេងតូចល្អិតដែលទើបនឹងចាប់កំណើតមកស្រែកយំមិនទាន់បានប៉ុន្មាននាទីស្រួលបួលផងបន្តិចក្រោយមកសម្លេងកូនង៉ានៅបន្ទប់ជាប់គ្នានេះក៏បន្លឺសម្រែកយំឡើងគងរំពងដូចគ្នា។...
      /" ង៉ា...ង៉ា...ង៉ា... " /
     នៅទីបំផុតទារកពីរនាក់ក៏បានចាប់កំណើតមកមិនលើសគ្នាប៉ុន្មានវិនាទី ។ ឪពុកម្តាយទាំងពីរគ្រួសារគឺសុទ្ធតែសប្បាយចិត្តនៅពេលដែលខ្លួនបានក្លាយទៅជាឪពុកនឹងម្តាយរបស់គេបែបនេះ  ទោះហត់នឹងពិបាកយ៉ាងណាក៏ដោយ ពួកគេនៅតែសប្បាយចិត្តញញឹមចេញពេលដែលពួកគេទទួលបានកូនប្រុសដ៏គួរឱ្យស្រឡាញ់មកត្រកងបីដូចនេះ ។
     3ឆ្នាំបានកន្លងផុត
     " ចេញទៅ កុំចូលផ្ទះរបស់ខ្ញុំ! " នៅមាត់ទ្វាចូលក្នុងផ្ទះ ក្មេងតូចសម្បុរសបបូរមាត់សុីជម្ពូក៏បន្តេញនឹងរុញក្មេងប្រុសម្នាក់ទៀតឱ្យដួលទៅលើដី គេស្តីមិនឱ្យក្មេងប្រុសដែលដួលទៅលើដីចូលទៅក្នុងផ្ទះរបស់គេឡើយទាំងទឹកមុខចងចិញ្ចើម រឹកពារបស់គេហាក់មិនចូលចិត្តក្មេងប្រុសដែលដួលអុកគូតទៅលើដីនោះទេ ។
     " តើខ្ញុំធ្វើអីខុសហេតុអីមិនឱ្យខ្ញុំចូល? " ក្មេងប្រុសក៏ងើបឡើងមកវិញហើយក៏សួរទៅក្មេងប្រុសដែលជាម្ចាស់ផ្ទះទាំងទឹកមុខជូចង់យំ ។
     " ខ្ញុំមិនចូលចិត្តឯងទេព្រោះឯងដន្តើមម៉ាក់របស់ខ្ញុំ! ចេញទៅ ចេញពីផ្ទះខ្ញុំទៅ! " ក្មេងតូចជាម្ចាស់ផ្ទះដែលមានឈ្មោះថា«ស៊ូហាង»និយាយរួចក៏រុញស្មារក្មេងប្រុសទល់មុខម្តងហើយម្តងទៀតទាំងខឹងសម្បារ
     " ហុិហុិ~ហុី... ខ្ញុំអត់បានដន្តើមម៉ាក់របស់ឯងទេហុិហុី~ " ក្មេងប្រុសដែលមានឈ្មោះថា«ចាងជី»ត្រូវស៊ូហាងរុញស្មាម្តងជាពីរដងបែបនេះគេក៏យំសសឹតនឹងព្យាយាមប្រកែ
កថាខ្លួនមិនបានដន្តើមម៉ាក់ចេញពីស៊ូហាងទេ~
     តុប-តុប...
     " តើមានរឿងអីនឹង? ចាងជីម៉េចបានជាកូនយំចឹង? ស៊ូហាងតើកូនធ្វើអីប្អូនទៀតហើយ? " អ្នកស្រីស៊ូដើរតាំងៗចេញពីក្នុងផ្ទះស្រូតមករកក្មេងៗទាំងបារម្ភ គាត់ចូលមកដល់ក៏ប្រញ៉ាប់អង្គុយចុះអោបលួងលោមចាងជីហើយក៏ងើយមុខសួរនាំទៅស៊ូហាងទាំងកេវភ្នែកដូចជាខឹង។
     ស៊ូហាងពេបមាត់ទាំងអួលដើម.ក៖
     " ម៉ាក់ស្រឡាញ់តែចាងជី .ម៉ាក់មិនដែលស្រឡាញ់កូនទេ~ ហុឹកហុឹក! "
     “ ហីយ៉ា នេះកូន… “
     “ ហុិហុី…”
      “ ហុីហុី…ម៉ាក់អត់ស្រឡាញ់ហាងហាងទេ ហុិហុី… “
     “ អីយ៉ា…កុំយំអីៗ ឈប់យំទៅឈប់យំ ! “ អ្នកស្រីស៊ូទាញកូនៗទាំងពីរមកអោបក្នុងរង្វង់ដៃ
     “ ហុីហុី… “
     ក្មេងៗទាំងពីរនៅតែយំប្រណាំងសម្លេងគ្នានៅក្នុងរង្វង់ដៃរបស់អ្នកស្រីស៊ូតែមួយ ។ លុះពេលម៉ោងបាយល្ងាចបានចូលមកដល់អ្នកស្រីស៊ូនឹងស្វាមីបានរៀបចំបាយនឹងម្ហូបអាហារសម្រាប់បរិភោគជុំគ្នា គ្រាដែលអ្នកស្រីស៊ូនឹងលោកស៊ូកំពុងតែរៀបចំនឹងផងដែរនៅខាងមុខផ្ទះក៏មានអ្នកចុចកន្តឹងរោទ៍…
     ទឹង~ទីង
     “ ប្រហែលជាម៉ាក់ប៉ារបស់ស៊ាវជីហើយ បងចេញទៅទទួលពួកគេបន្តិចទៅ “
     “ អឺម… “ លោកស៊ូងក់ក្បាលហើយក៏ដើរចេញទៅ
     ………….
     បន្តិចក្រោយមក បន្ទាប់ពីចេញទៅមួយសន្ទុះ លោកស៊ូក៏ដើរចូលមកក្នុងវិញព្រមជាមួយគូស្វាមីភរិយាត្រកូលចាងព្រមទាំងកូនមកជាមួយដែរ ។
     តឹប~តឹប~
     “ ប៉ាៗម៉ាក់ៗ កូនឃ្លាន… “ ស្របពេលនោះស៊ូហាងរត់ចេញមកពីណាក៏មិនដឹង គ្រាន់តែចូលមកឃើញចាងជីភ្លាមគេក៏ចងចិញ្ចើមភ្លែត
     ស៊ូហាងរត់ទៅពុះជ្រែកឈរពាំងពីមុខប៉ារបស់គេទាំងហួងហែង៖
     “ ឯងមកផ្ទះខ្ញុំធ្វើអី? “ ស៊ូហាងសួរទៅកាន់ចាងជីទាំងក្តីមិនពេញចិត្ត
     “ ខ្ញុំមកញាំុបាយ… “ ចាងជីនិយាយទាំងខ្លាចៗ
     “ ខ្ញុំអត់ឱ្យឯងញាំុទេចេញទៅ! “ ស៊ូហាងរុញស្មាររបស់ចាងជីមួយទំហឹងធ្វើឱ្យចាងជីមានទឹកមុខស្ទើតែចង់យំ ប៉ាៗម៉ាក់ៗទាំងសងខាងឃើញកូនៗមិនត្រូវគ្នាបែបនេះពួកគាត់ក៏មើលមុខគ្នាដោយក្តីព្រួយបារម្ភ ៖
     “ ហាងហាង!ហ៎ា…យប់នេះពួកយើងមកញាំុបាយជាមួយគ្នា កុំធ្វើបាបប្អូនអីណាកូន “ អ្នកស្រីចាងអង្គុយចុះកាន់ស្មាររបស់ស៊ូហាងថ្នមៗទាំងសងខាងហើយនិយាយយ៉ាងស្រទន់ទៅកាន់អាច្រម៉ក់តូច…
     ព្រោះតែការចូលចិត្តចំពោះអ្នកស្រីចាង ស៊ូហាងក៏ព្រមនៅស្ងៀមមិនមាត់.កអ្វីទៀតឡើយ… ។ ចាស់ៗឃើញបែបនេះពួកគាត់ក៏ធូទ្រូងមកវិញផងដែរ ៖
     “ ពួកកូននៅលេងជាមួយគ្នានៅនឹងហើយណាប៉ាម៉ាក់ទៅលើកអាហារមកបង្ហើយមួយភ្លែត “ អ្នកស្រីចាងនិយាយចប់ហើយពួកគាត់ក៏ដើរចេញទៅអសទៅ__
__________
     មនុស្សចាស់បានចេញទៅផុតមិនទាន់បានប៉ុន្មាននាទី…៖

     “ ហ្ហ៎ាហ្ហា៎…ហុឺហុឺ… “

To be considered ✌️









💥រឿង-បង្កសង្គ្រាមបង្កើតស្នេហ៍💓🤪Where stories live. Discover now