Ep³ >< ឈ្លោះគ្នា
ឌឹប~
ចាងជីខំត្រកងខ្លួនស៊ូហាងឡើងជាប់ដោយក្តីបារម្ភ តែពេលក្រឡេកឃើញមុខរបស់ស៊ូហាងភ្លាម លែងដៃភ្លែត លែងបារម្ភ ឈប់ខ្វល់ ដើរត្រឡប់ទៅធ្វើកិច្ចការសាលាធ្វើមិនដឹង ។
"នេះឯងឡប់សតិមែន! លែងដៃធ្វើអី.... អូយឈឺ!!" ស៊ូហាងស្រែកឡែតៗទាំងមួម៉ៅ ស្ទាបកំប៉េះគូត អួលៗ ឈឺៗ ។
"សុំទោសផង មិញនឹងរបូតដៃទេ" ចាងជីអង្គុយលើកៅអី ងាកមកបកស្រាយបែបបំភ្លៃ ។ មិនបាច់ប្រាប់ក៏ដឹងដែរថាបុិឯងមានចេតនាទម្លាក់គេឲ្យដួលអុកគូតហ៎...
"សម្តែងឡើងសម! ធ្វើមើលតែគេមិនដឹងថាជាចេតនា!!" ស៊ូហាងរអ៊ូងូវៗតែម្នាក់ឯង សម្លឹងសម្លក់ចាងជីចង់ជ្រុះគ្រាប់ភ្នែក ក្រោកឈរឡើងទាំងមានអារម្មណ៍ឈឺមិនទាន់បាត់ ដើរទៅទម្លាក់ខ្លួនគេងលើពូក ដកទូរស័ព្ទចេញមកចាក់បទចម្រៀងរ៉េបបើកសម្លេងកប់ៗបង្ករជាសម្លេងខ្លាំងៗរំខានចាងជីមិនឲ្យរៀនកើត ។ ស្នាមញញឹមក៏លេចឡើងយ៉ាងស្រស់ពេលបានស្តាប់ប្រភេទបទចម្រៀងដែលខ្លួនចូលចិត្ត ...ហើយក៏មិនភ្លេចលួចសម្លឹងចាងជីបែបឌឺដងផ្ចាញ់ផ្ចាល់ដែរ ។ តែកុំមើលទឹកមុខរបស់ចាងជី ជ្រួញចិញ្ចើមស្ទើរតែដូចតាចាស់ទៅហើយ ... ហើយអ្នកណារៀនចូលបើចាក់បទចម្រៀងលឺៗយ៉ាងនឹង?!
"ឡាឡាឡា ឡាឡា..."
ក្រេះ...
ទ្រាំលែងបានហើយ ចាងជីក្រោកចេញពីកៅអីទាំងមួម៉ៅ ដើរមករកស៊ូហាងហើយក៏កញ្ចក់ទូរស័ព្ទចុចបិទភ្លាមៗទាំងខឹង
"សប្បាយណាស់មែន?" ចាងជីសម្លុតខ្លាំងៗធ្វើឱ្យស៊ូហាងស្លុតមួយភ្លែត តែក៏មិនចាញ់ ឌឺទៅវិញមួយអស់ដៃតែម្តង ។
"នឹងហើយ...សប្បាយខ្លាំង!" ទឹកមុខឌឺមួយនឹងមិនដឹងកាត់ទៅរកអ្នកណាទេ ចាងជីឃើញហើយពិតជាស្គីញខ្លាំងណាស់ ។
"មិនអីទេ...បើសប្បាយចឹងចាំខ្ញុំកំដរឯងលេង!!" និយាយមិនទាន់ចប់ស្រួលបួលផងចាងជីក៏ស្ទុះចាប់ដៃរបស់ស៊ូហាងពាត់មកក្រោយខ្នងទាំងសងខាង ហើយក៏ឆោងយកខ្សែមកចងយ៉ាងជាប់ ។
"នេះឯងចង់ធ្វើអីយើងអ្ហ៎ះ?!...លែងយើងៗ លែងឱ្យលឿន! អ៎ាយ..." ស៊ូហាងព្យាយាមរើបម្រះខ្លាំងចេញពីចាងជី តែមិនឈ្នះក៏ត្រូវចាងជីចងដៃជាប់ ហើយយកកន្សែងចងមាត់ឡើងជាប់ ...ចាប់បោះទៅលើពូកដូចបោះសំឡី
"អ្អឺមៗ" ជាប់ចំណង ជាប់ឆ្នុកមាត់ប៉ុណ្ណឹងហើយក៏នៅតែប្រឹងរើមិនបោះបង់ដែរ
"យែងៗ យែងនើង!" ស៊ូហាងប្រឹងប្រកាច់ប្រកិនពេញតែលើពូក ចាងជីដែលឈរមើល ឈរសើចទាំងឌឺដង ។
"យ៉ាងម៉េចដែរ សប្បាយអត់?" ដឹងថាគេឆ្លើយមិនបានហើយក៏នៅតែសួរផ្ចាញ់គេទៀត
"ហ្ហឹកៗ អ្ហឹកៗ...ញប់ញង្ហើម អ្ហាក់ៗ" ស៊ូហាងព្យាយាមនិយាយទាំងសម្លេងមិនច្បាស់ ...ដំបូងចាងជីមិនសូវចាប់អារម្មណ៍ប៉ុន្មានទេតែពេលឃើញភ្នែករបស់ស៊ូហាងចាប់ផ្តើមឡើងក្រហមដូចជារកយំគេក៏ប្រញ៉ាប់ទៅស្រាយចំណងចងមាត់នឹងចំណងដៃឱ្យស៊ូហាងភ្លាមៗទាំងបារម្ភផងភ័យផង...
"ឯងមិនអីទេហ៎េ?" ចាងជីសួរនាំស៊ូហាងទាំងបារម្ភ តែស៊ូហាងមិនទទួលយកការបារម្ភនឹងទេក៏ទះចាងជីមួយដៃទាំងកំហឹង ទឹកភ្នែកក៏ហូរដូចទឹកបាក់ទំនប់
"អាឆ្កួត!! ឯងលេងស្អីរបស់ឯង ឯងចង់សម្លាប់ខ្ញុំមែន??ហ្ហឹកៗ" លុះបានឃើញស៊ូហាងយំបែបនេះ ទោះស៊ូហាងទះកំភ្លៀងមួយទំហឹងក៏ចាងជីមិនដឹងឈឺដែរព្រោះតែរវល់បារម្ភនឹងដឹងថាខ្លួនឯងខុសចំពោះស៊ូហាង ។
"សុំទោស...ខ្ញុំទោស!"
"ចេញទៅ...ចេញឱ្យឆ្ងាយពីខ្ញុំទៅ...អ្ហឹកៗ" និយាយផងយំផងយ៉ាងគួរឱ្យអាណិត ។To be considered ✌️