រឿង
ពេលវេលាផ្ដើមស្នេហ៍
EP:01
#ពេលព្រឹក
អរុណសួស្ដី!!កូនស៊ុក....« បាទ! អរុណសួស្តី ម៉ាកអ៊ុំ..»រាងតូចដូចស្រីញញឹមស្រស់ដែរតើបតែដើរចុះពីរខាងលើហារនិយាយស្ដីបែបសុភាពរាបសារទៅកាន់អ៊ុំស្រីរបស់ខ្លួន ដែរកំពុងតែអង្គុយក្នុងតុអាហារ
«អេ មើលទៅថ្ងៃនេះពីរនាក់កូនញញឹមស្រស់ចម្លែកម្លេះ មានរឿងអីលាក់បាំងហ្នឹងម៉ាក់ ឬអត់..?»អ្នកស្រីគីម ត្រូវជាអ៊ំស្រីរបស់រាងតូចហ៊ូស៊ុក ម៉ាក់បង្កើតរបស់គីមណាមជុន ឃើញកូនៗដូចញញឹមខុសពីធម្មតា ក៏សួរដោយចង់ដឹង
«បាទម៉ាក់ ដើមឆ្នាំថ្មីខ្ញុំនឹងស៊ុកមានគម្រោងហ្នឹងរៀបចំហាង សារឡើងវិញ ..» នាយកម្លោះញញឹមស្រស់ ចម្លើយតបទៅម៉ាក់របស់ខ្លួនយ៉ាងពិរោះ ស្រទន់ ដើមឆ្នាំថ្មីនាយមានគំនិតថ្មី ពីរនាក់រាងតូចក៏គិតគ្នាចង់កែកុនហាងកាហ្វេរបស់ខ្លួន ឲ្យមានសោភ័ណ្ឌភាពកាន់តែខ្ចីជាងមុន ..
«បាទ!! មេនហើយម៉ាកអ៊ំ ខ្ញុំនិងបងជុនគិតចង់ដូរពណ៌ហាងថ្មីនិងប្ដូររបស់ចាស់ដាក់របស់ថ្មីចូលបន្ថែម!!ព្រោះរបស់ខ្លះហួសសម័យ ណាមួយក្នុងតំបន់នេះមានតែហាងកាហ្វេ របស់ពួកយើងតែមួយប៉ុណ្ណោះ »ហូស៊ុក និយាយពីរកំណិតដែរខ្លួនមានដូចជាមួយនិង ណាមជុន រាងតូចរៀបរាប់ក្បោះក្បាយសមជាអ្នករកស៊ីពេញបឹបតែម្ដង ធ្វើឱ្យអ្នកស្រីគីមដែលជាអ៊ំស្រីនិងជាអ្នកចិញ្ចឹមក្មេងប្រុសម្នាក់នេះតាំងពីតូចមក ញោចស្នាមញញឹមចេញមកទាំងមិនដឹងខ្លួន..។
«ពិតជាល្អណាស់!! ម៉ាក់យល់ស្របនិងគំនិតមួយនេះ តើពួកកូននិងរៀបចំនៅថ្ងៃណាដែរ ...?» អ្នកស្រីគីមមិនសរសើរគំនិតក្មេងៗទាំងពីរនាក់នេះមិនបាន រស់នៅផ្ទៃខុសគ្នាប៉ុន្តែមានគំនិតដូចគ្នា។ដូចជាបងប្អូនបង្កើតតែមិនមែនសាច់ឈាមបង្កើត ក្នុងនាមជាម្ដាយនិងអ៊ំស្រីពិតជាមានមោទនភាពដែលមានក្មេងប្រុសទាំងពីរនាក់នេះនៅក្នុងគ្រួសារ ។ អ្នកស្រីគីម ផ្ចង់គិតសុខៗស្រាប់តែមានសំឡេងទូរសព្ទបន្លឺឮឡើងធ្វើឲ្យស្នាមញញឹមរបស់គាត់រសាយអស់
រឺង រឺង រឺង...
{សុំទោសអ្នកទាំងពីរខ្ញុំមានការលើកទូរសព្ទបន្តិច...}ណាមជុន និយាយរួច ដៃម្ខាងក៏ឈោងយកទូរសព្ទមកនិយាយ
«អាឡូ ខ្ញុំណាមជុន កំពុងនិយាយ!!»
(ណាមជុន ហាងរបស់ក្មួយមានរឿង ..??)
«ថាម៉េច មានរឿងអ្វីកើតឡើងទៅអ៊ុំប្រុស?»នាយស្រែកសួរបញ្ជាក់(អ៊ំក៏មិនដឹងដូចគ្នាណាជុន!! អ៊ំដើរកាត់ហាងរបស់ឯង ឃើញទ្វារហាងរបើកក៏ចូលទៅមើលតែសភាពក្នុងហាងហាក់ខុសប្លែកពីរធម្មតាមានសភាពរញ៉េរញ៉ៃនិងមានស្នាមឈាមអ៊ំក៏ប្រញាប់តេទៅឯងភ្លាម)
«អរគុណ!! អ៊ំខ្ញុំនឹងប្រញាប់ទៅភ្លាម »ទូរសព្ទត្រូវបានកាត់ផ្ដាច់ នាយកំលោះប្រញាប់រត់ទៅយកសោឡាននៅលើតុអាហារនិងអាវក្រៅរបស់ខ្លួន ក៏មិនភ្លេចប្រាប់រាងតូចពីររឿងដែរខ្លួននិយាយសារស័ព្ទមិញដូចគ្នា។
«មានរឿងអ្វីកើតឡើង កូនជុន ហេតុអីស្រែកឮបែបនេះ»
«ម៉ាក់ ហូ៊ស៊ុក ហាងយើងមានបញ្ហា..?»ណាមជុន និយាយរួច ក៏រត់ចេញទៅខាងក្រៅបាត់ ដោយមានហូស៊ូក រត់ទៅតាមពីក្រោយ។
«ជួបគ្នាពេលល្ងាច ម៉ាក់អ៊ំ» ស៊ុក ដៃម្ខាងលើកបាយៗទៅអ៊ុំស្រីរបស់ខ្លួនចំណែកឯដៃរម្ខាងទៀតឱបកុំព្យូទ័រយួដៃនិងកំប៉ុងទឹក រត់ទៅតាមពីក្រោយរាងក្រាស់
ស៊ុកនិងណាមជុន ចំណាយពេលជាង20 នាទីទើបបើកឡានមកដល់ហាងកាហ្វេរបស់ខ្លួន ស៊ុកសឹងតែដួលនៅហ្នឹងកន្លែងទៅហើយពេលដែរឈរមើលទៅហាងរបស់ខ្លួន ធ្លាប់តែល្អស្អាតតែបែរជារញ៉េរញ៉េមើលមិនយល់ រាងតូច ដើរអូសដៃលើសាឡុងដែរហែក រយះ ។ ស៊ុក លូកលើកយកប័ណ្ណសរសើរ បងប្រុសបង្កើតរបស់ខ្លួនដែរធ្លាក់បែកមានស្នាមប្រេះលើកកញ្ចក់។
បញ្ជាក់ថាហាងនេះគឺជាហាងរបស់បងប្រុសបង្កើតរបស់ស៊ុកជាកម្មសិទ្ធិ តែជាអកុសលបងប្រុសរបស់ស៊ុកត្រូវជួបគ្រោះថ្នាក់សារាចរណ៍ស្លាប់បាត់បង់ជីវិត ទើបហាងកាហ្វេមួយនេះត្រូវផ្ទេរទៅឲ្យ ស៊ុក វិញតែដោយសារកាលនោះរាងតូចនៅតូចពេក ទើបអ្នកស្រីគីមត្រូវជាម៉ាក់របស់ណាមជុន ធ្វើក្រដាសឲ្យណាមជុនកាន់កាប់ហាងមួយនេះជំនួស ហូ៊ស៊ុក ដរាបណារាងតូច គ្រប់អាយុក18 ឆ្នាំទើបរាងតូច មានសិទ្ធិនិងកាន់កាប់ហាងនេះវិញ...។ទឹកភ្នែករាងតូចចាប់ផ្ដើមហូរ ស្រក់ចុះមិនដាច់ពីគ្នា ក្នុងអារម្មណ៍គិតថាខ្លួនមិនបានការថែរក្សាហាងរបស់បងប្រុសខ្លួនមិនបាន
YOU ARE READING
ពេលវេលាផ្ដើមស្នេហ៍
Romanceអរគុណពេលវេលាដែលធ្វើឲ្យពួកយើងស្គាល់គ្នា អរគុណបងដែលមិនចង់ចាំអូន