ពេលវេលាផ្ដើមស្នេហ៍

7 1 0
                                    

EP2

«ស៊ុក !! បងគិតថា....?» ណាមជុន និយាយទាំងដែរខ្លួនកំពុងតែឈរ នៅកន្លែងទូដាក់លុយ នាយបើកមើលរាល់វត្ថុដែលមានតម្លៃនៅក្នុងហាងនេះ។ ហាក់បីដូចជាមិនបាត់អ្វីឡើយ ក្នុងចិត្តនាយសែនឆ្ងល់ តើរមានអ្វីឲ្យប្រាកដទៅ របស់ដែលមានតម្លៃនូវ ពួកគេមិនបានយកទៅនោះទេ គ្រប់យ៉ាងហាក់ដូចជាខុសភ្លែក ...អំឡុងពេលដែលនាយកំពុងចង់ស្រែកប្រាប់រាងតូច  តែភ្លាមនោះក៏ស្រាប់តែឮសំឡេងរាងតូចស្រែកហៅខ្លួនចេញពីខាងក្រោយហាង ទៅវិញ នាយមិនចាំយូរស្ទុះរត់ទៅរកតាមសំឡេងដែរខ្លួនឮ
«  បងជុន នៅទីនេះមានមនុស្សរងរបួស...?»ណាមជុន មើលទៅ ហូស៊ុក ហាក់បីដូចជាភ្លឹកជាមួយនិងអ្វីដែលគេកំពុងតែឃើញ ក៏ដូចជាការគិតទុករបស់ខ្លួនផងដែរ គេគិតហើយថា នេះមិនមែនជាករណីចោរប្លន់ហាងនោះទេ....រាងតូច ចូលទៅធ្វើចលនាបេះដូងនិងស្ទង់ជីបចរណ៍របស់អ្នកដែលដេកដួលនៅកន្លែងនោះ
« បងជុន គេនៅរស់!!ប៉ុន្តែ ....ចង្វាក់បេះដូងគេខ្សោយណាស់គេអាចនឹងបាត់បង់ជីវិតបើនៅបន្តទុកគេនៅទីនេះ។»រាងតូចនិយាយ ទាំងដែលខ្លួនកំពុងតែផ្ដេកក្បាលផ្ទៀងត្រចៀកស្ដាប់ចង្វាក់បេះដូងនៅលើដើមទ្រូងហាប់ណែន របស់បុរសដែលកំពុងតែដេកសន្លប់ដែលរូបរាងមិនយល់ ណាមជុន ក្នុងនាមខ្លួនក៏ជាម្ចាស់ហាងក៏មិនចង់ឱ្យមានមានមនុស្សស្លាប់នៅទីនេះក៏សម្រេចចិត្តយកបុរសម្នាក់នោះទៅបន្ទីរពេទ្យតែម្ដង។
«ស៊ុក ឆាប់យកគេទៅមន្ទីរពេទ្យភ្លាមទៅ...!!»ណាមជុន ប្រញាប់ស្ទុះចូលទៅអៀវបុរសដែរសន្លប់ស្ដូកស្ដឹងដាក់លើខ្នងរបស់ខ្លួន សកភាពប្រុសម្នាក់នោះមើលទៅដូចជាធ្ងន់ធ្ងរណាស់ ក្បាលស្រោចដោយឈាម....
#មន្ទីរពេទ្យ..
បន្ទាប់សង្គ្រោះបន្ទាន់
     ភ្លើងក្រហមលោតទៅមកភ្លើងខៀវតាមធម្មតាវិញបញ្ជាក់ថាអ្នកជំងឺបានសង្គ្រោះរួចរាល់ ដោយមានរាងតូចនៅអង្គុយចាំពីខាងក្រៅបន្ទប់ អស់រយៈពេលជាងបីម៉ោង  លោកដុកទ័រក៏ចេញពីបន្ទប់សង្គ្រោះបន្ទាន់ សម្ដៅដើររមកខាងក្រៅ ហូស៊ុក ប្រទះភ្នែកឃើញមិនចាំយូររត់ទៅសួរលោកគ្រូពេទ្យភ្លាមៗ..
«លោកដុកទ័រ តើគេយ៉ាងមិចទៅហើយ..?»
« អ្នកជំងឺផុតពីគ្រោះថ្នាក់ហើយ ប៉ុន្តែ គេអាចហ្នឹងបាត់បង់ការចង់ចាំរយៈពេលយូ ក្បាលត្រូវប៉ះទង្គិចធ្ងន់ធ្ងរ ពួកយើងបានព្យាយាមជួយគេអស់ពីលទ្ធភាពហើយ»លោកដុកទ័រ រៀបរាប់ប្រាប់ហូស៊ុកពីអាការៈរបស់នាក់ជំងឺ
« មានន័យថាគេ មិនចង់ចាំរឿងអ្វីទាំងអស់ពិតមេនទេ.? លោកដុកទ័រ..» ហូស៊ុក សួរបញ្ជាក់
«បាទ ពិតមេនហើយអ្នកជំងឺអាចនិងចង់ចាំបានតិចតួចជាងមុន ការចង់ចាំដូចជាកូនក្មេងអាយុក9 ទៅ10 ឆ្នាំ ..» រស់ឡើងវិញគឺប្រសើរហើយ កាចង់ចាំអាចនិងត្រឡប់មកវិញ អោយតែមនុស្សមិនស្លាប់
«អោយតែ មនុស្សរស់ឡើងវិញទោះជាបាត់ការចងចាំក៏មិនថ្វីដែរលោកដុកទរ ខ្ញុំអរគុណលោកដុកទរខ្លាំងណាស់សម្រាប់កាយកចិត្តទុកដាក់មួយនេះ » រាងតូច ឱនមុខចុះបន្តិចរួច ញញឹមរសាយមុននិយាយពាក្យអរគុណទៅលោកគ្រូពេទ្យដែរឈរនៅពីរខាងមុខខ្លួន
«បាទ មិនអីទេជាកាតព្វកិច្ចរបស់ខ្ញុំទៅហើយ អូ...មេនហើយអ្នកជំងឺអាចនិងដឹងខ្លួនរយះពេលយូរ ... តែក្រោយពីគេដឹងខ្លួនខ្ញុំសង្ឃឹមថាលោកអាចជួយគេអោយចង់ចាំរឿងគ្រប់យ៉ាងបានឡើងវិញ អស់កាហើយ ខ្ញុំសូមលាលោកទៅសិនហើយ...»លោកដុកទ័រញញឹមគោះស្មាររាងតូចតិចៗមុននិងដើរចេញទៅ ។ ក្រោយពេលដែរនិយាយជាមួយលោកគ្រូពេទ្យរួច រាងតូចក៏ដាក់គូថអង្គុយលើកកៅអីរង់ចាំដែលសម្រេចចិត្តថាមិនចូលទៅមើលប្រុសម្នាក់នោះទេ។
  {តើឱ្យខ្ញុំជួយរំលឹកការចង់ចាំរបស់លោកបានយ៉ាងម៉េចទៅ...? ដឹងទេថាខ្ញុំជួយលោកពេលនេះដោយសារតែខ្ញុំចង់ដឹងរឿងកាលពីយប់មិញតែនេះលោកបែរជាបាត់ការចងចាំទៅវិញ។}ស៊ុក បានត្រឹមតែអង្គុយសម្លឹងមើលទៅបន្ទប់សង្គ្រោះបន្ទាន់ដែលមានបុរសម្នាក់នោះនៅពីខាងក្នុងតែប៉ុណ្ណោះ ក្នុងចិត្តគិតថាជួយគេរួចពេលដែរគេដឹងរួចនឹងបានសួរទាក់ទងរឿងកាលពីយប់មិញឲ្យដឹងច្បាស់។ប៉ុន្តែគេបែរជាមានសភាពធ្ងន់ធ្ងរហូតដល់បាត់ការចងចាំខុសពីការំពឹងទុក្ខរបស់ខ្លួនទៅទៀត។

You've reached the end of published parts.

⏰ Last updated: Sep 26, 2023 ⏰

Add this story to your Library to get notified about new parts!

ពេលវេលាផ្ដើមស្នេហ៍Where stories live. Discover now