ក្បត់

1.8K 80 20
                                    

អាពាហ៍ពិពាហ៍រយៈពេល10ឆ្នាំ ប៉ុន្តែវាហាក់បីដូចជាគ្មានន័យអ្វីសោះឡើយគេស្រឡាញ់ប៉ុន្តែក៏ក្បត់ដូចគ្នាគេមិនបានទុកប្រពន្ធម្នាក់នេះនៅក្នុងក្រសែភ្នែកឡើយ គេសម្ដែងធ្វើជាស្រឡាញ់ណាស់ពេលដែលនៅចំពោះមុខ តែក៏ទៅលួចធ្វើរឿងជាច្រើនពីក្រោយប្រពន្ធ

+Norawit Group

នៅក្នុង office ជាន់ទី18 នៃបន្ទប់ធ្វើការរបស់ម្ចាស់ក្រុមហ៊ុនដែលមិនបានអនុញ្ញាតឲ្យនរណាម្នាក់ឡើងទៅឡើយព្រោះវាជាច្បាប់របស់គេ នៅពេលនេះក៏ឃើញថាម៉ោង9យប់ទៅហើយ នៅក្នុងបន្ទប់នោះភ្លើងនៅបើកនៅឡើងដោយសារតែម្ចាស់បន្ទប់មិនទាន់បានត្រឡប់ទៅផ្ទះឡើយ នាយកំពុងតែមានកិច្ចការសំខាន់ជាមួយនិងស្រីកំណាន់ចិត្តជាទីស្រឡាញ់របស់នាយ

<បងមិនខ្លាចគេដឹងទេហេ??> នាងក្រមុំចោទជាសំណួរទៅកាន់នាយសង្ហារដែលខ្លួនកំពុងអោបនោះបន្ទាប់ធ្វើរឿងរ៉ាវដែលខ្លួនបានធ្វើជាមួយគ្នាហើយ

<Fourth និងមិនដឹងនោះទេ> គេក៏តបត្រឡប់ទៅវិញហើយក៏អោនទៅថើបសក់នាងក្រមុំដែលខ្លួនអោបនោះតិចៗ

<ពួកយើងត្រឡប់ទៅវិញទៅ> នាងក្រមុំចោទសួរទៅកាន់គេ គេក៏ងកក្បាលយល់ព្រមហើយក៏ងើបឡើងស្លៀកសម្លៀកបំពាក់រួចក៏នាំគ្នាដើរចេញទៅ ពេលដែលចុះមកដល់ខាងក្រោមពួកគេទាំង2ក៏បំបែកផ្លូវគ្នាជិះឡានរៀងខ្លួន

+ Home norawit

ឡានស្ពតតម្លៃថ្លៃមួយគ្រឿងបានធ្វើការបើកចូលមកដល់ខាងក្នុងផ្ទះដែលពោលពេញទៅដោយក្បាច់រចនាយ៉ាងល្អប្រណីតផងដែរ ឡានក៏បើកមកឈប់ចំខាងមុខទ្វារចូលផ្ទះ នាយសង្ហារត្រូវបានកូនចៅបើកទ្វារឡានឲ្យពេលដែលចុះមកដល់ក៏ឃើញថាមានអ្នកដែលចាំទទួលនាយរួចជាស្រេច

<បងត្រឡប់មកវិញហើយ> នាយដើរចូលទៅរកអ្នកដែលឈរចាំផ្លូវខ្លួននោះចូលទៅដល់នាយក៏ចូលទៅអោបអ្នកដែលមាននាមជាប្រពន្ធនោះ

<បងមកដល់គឺល្អហើយ បងហត់ហើយមោះឆាប់ចូលទៅ> ចំណែកឯអ្នកដែលមាននាមជាប្រពន្ធកាលបើបានលឺបែបនេះក៏ចូលទៅជួយដោះអាវក្រៅនិងនាំគេចូលមកខាងក្នុងកន្លែងតុបាយដោយមាននាយសង្ហារអោបចង្កេះជាប់

Short NovelWhere stories live. Discover now