friend!!!

683 59 8
                                    

  សម្រាប់រឿងនេះវាអាចមានពាក្យអត់សមរម្យ អាចអូសចោលបានណា តែបើថាចង់អានហើយយកទៅទើសតាមចិត្ត😊🫶

    នៅយប់ពាក់កណ្ដាលយប់ដែលវាជាម៉ោងរបស់មនុស្សចូលសម្រាកអស់ទៅហើយ នៅកណ្ដាលព្រៃភ្នំដែលត្រូវបានបោះតង់ដោយសិស្សៗដែលធ្វើដំណើរកម្សាន្ដបន្ដចុងឆ្នាំនៃថ្នាក់ទី12ក៏បាននាំគ្នាចូលក្នុងតង់គេងអស់ហើយដូចគ្នា ដោយឡែយចម្លែកអីដែលតង់មួយម្ចាស់តង់របស់វាកំពុងតែគេងរើចុះឡើងទាំងនៅមិនសុខ ទើបនាយសម្រេចចិត្តងើបឡើងអង្រួនទៅកាន់មិត្តខ្លួនដែលដេកបែរខ្នងដាក់នាយនោះ

«Aii fot ដេកលក់ហើយនៅ?» ជេមីណាយ៍

«នៅទេ!! ឯងរកអី?» ហ្វូត បានងាកមកដេកផ្ងារវិញដោយយកដៃម្ខាងរបស់គេទ្រក្បាល ទាំងរលាសអាវតិចៗ..

«យើងក្ដៅ ដេកមិនលក់!!» ជេម ទម្លាក់ខ្លួនដេកផ្ងារនៅជិតហ្វូតវិញ ទាំងដៃរបស់គេម្ខាងក៏យកមកដេកកើយដូចគ្នានឹងហ្វូតដែរ..

«ទៅងូតទឹកបន្ដិចឬអត់?» ជេម

«ទាំងកណ្ដាលយប់នេះហេ?» ហ្វូត

«អឺ!! ពេលដែលមកថ្ងៃមិញយើងឃើញមានស្ពានថ្ម ទៅងូតទឹកទន្លេនៅទីនោះទៅឆ្ងាយពីទីនេះគ្មានគ្រូណាចាប់បានទេ បើងូតនៅទឹកជ្រោះជិតនេះមានគេមកឃើញមិនខាន!!» ជេម ងើបឡើងអង្គុយរៀបរាប់ទៅកាន់ហ្វូតដែលកំពុងតែគេងនោះ ទើបអាល្អិតងើបឡើងប្រញាប់យល់ព្រម

«ឆាប់ទៅ!! យកពិល ហើយទូរស័ព្ទមក!!!» ហ្វូត

   បន្ទាប់ពីស្របស្រួលគ្នាហើយពួកគេទាំង2ក៏បាននាំគ្នាលបៗលួចរត់ចេញទៅរហូតដល់បានសម្រេចពិតមែនដោយពួកគេត្រូវធ្វើដំណើរថ្មើរជើងរហូតទៅដល់20នាទីឯណោះទើបមកដល់ខាងក្រោមស្ពានកន្លែងទឹកទន្លេនោះ

«Aii មានស្ពានឈើដើរឆ្លងទៅថាសស្ពានតាស!! ទៅងូតលើថាសស្ពានទៅយ៉ាងម៉េចដែរ!» ហ្វូត ងាកមកនិយាយជាមួយជេមដែលនៅជិតខ្លួនទើបនាយក្រាសងក់ក្បាលយល់ព្រមយ៉ាងលឿន ពួកគេទាំង2ក៏នាំគ្នាដើរឆ្លងកាត់តាមស្ពានឈើទៅថាសស្ពានដែលនៅខាងក្រោមស្ពាននោះ..

You've reached the end of published parts.

⏰ Last updated: Aug 15 ⏰

Add this story to your Library to get notified about new parts!

Short NovelWhere stories live. Discover now