ភាគទី1

32 3 0
                                    

សម្លេងទះដៃទៅឲ្យក្មេងប្រុសម្នាក់ឈ្មោះ វណ្ណថៃដែលកំពុងឡើងយកបណ្ណសរសើរ រីឯទឹកមុខម្ដាយឪពុកវិញញញឹមគ្មានអ្វីប្រៀបបាន

ពួកយើងរៀនចប់ហើយ!!!

ស្រែកចប់ភ្លាមអ្នកកាន់កាំមេរ៉ាក៏ថតរូបពួកគេដែលកំពុងតែលោតឡើងយ៉ាងសប្បាយរីករាយ

« ហត់ទេកូន មកនេះមកញុាំបាយម៉ាក់ធ្វើម្ហូបដែរកូនចូលចិត្តឲ្តញុាំណា »អ្នកស្រីវណ្ណដែលត្រូវជាម្ដាយរបស់ វណ្ណថៃនិយាយមកកាន់កូនយ៉ាងរីករាយ។

វណ្ណថៃឈ្មោះរបស់ក្មេងប្រុសម្នាក់ដែរទើបតែរៀនមហាវិទ្យាល័យចប់ គេមានអាយុប្រមាណ21ឆ្នាំរស់នៅជាមួយគ្រួសារស្ដូកស្ដំមួយ គ្រួសារគេនេះមិនមែនធម្មតាទេព្រោះឪពុករបស់កាយតូចពិតជាស្គាល់អ្នកធំច្រើនណាស់ ដូច្នេះហើយអ្នកទាំងអស់គ្នាគិតមិនខុសនោះទេដឹងតែមាន អារឿងចាប់គូរឲ្យកូននុងដឹងតែមានហើយ:)

« ត្រូវហើយល្ងាចនេះកូនត្រូវទៅជួប អនាគតគូរដណ្តឹងកូន »

ប្រូស!!! ទឹកប្រូសចេញពីមាត់វណ្ណថៃដែលជាការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាយតូចពិតជាមិនដឹងអ្វីសោះអំពីរឿងនេះគាត់ស្រាប់តែនិយាយភ្លាមៗបែបនេះ

« ដណ្ដឹង ដណ្ដួយអីកូនមិនដឹងទេ មិនទៅទេនេះម៉ាក់គ្មានប្រាប់កូនមួយម៉ាត់សោះឬកូនសមីខ្លួនហ៎ាសម៉ាក់គួរតែប្រាប់កូនយ៉ាងហោចណាស់កូនមានពេលសម្រាប់គិតខ្លះ »វណ្ណថៃនិយាយដាក់ម្ដាយផាំងៗដោយគ្មានគិតតែការនិយាយបែបនេះវាក៏មិនបានខុសអ្វីដែលព្រោះគាត់គួរតែប្រាប់គេឲ្យដឹងសិន បើលមកប្រាប់ភ្លាមៗចឹងតើនាយមានពេលសម្រាប់គិតទេ គឺគ្មានទេ សូម្បីតែមុខគ
ក៏មិនស្គាល់ដែលតែបែបជានៅសុខក្លាយជាគូរដណ្ដឹង??

« កុំមកស្ដីឲ្យម៉ាក់ម៉ាត់ៗចឹង កូនគ្រាន់តែជាកូនគ្មានសិទ្ធិជំទាស់ម្ដាយឡើយ ល្ងាចនេះរៀបចំខ្លួនទៅជាមួយម៉ាក់ »
« ញុមមិនដឹងទេ »

អ្នកស្រីវណ្ណមិនមាត់ក៏ឡើងដើរសំដៅទៅបន្ទប់របស់រាងតូចហើយនិងចេញមកវិញជាមួយសៀវភៅមួយក្បាល

« បើមិនព្រមទៅជាមួយម៉ាក់ល្ងាចនេះទេសៀវភៅនេះមិនត្រូវម៉ាក់ដុតចោល »
« អត់ទេម៉ាក់!!អត់ទេ កូនទៅក៏បានដែរ »កាយតូចស្រាប់តែឆ្លើយយល់ព្រមយ៉ាងលឿន។តើសៀវភៅនេះមានតម្លៃសម្រាប់ការយ៉ាងណាទៅ??

រឿង ថ្ងៃលិច&ថ្ងៃរះWhere stories live. Discover now