ភាគទី3

30 2 0
                                    

ម៉ោង9

កាយតូចងើបទាំងឈឺពេញខ្លួនបើកភ្នែកហើយចាប់ផ្ដើមភ្ញាក់ផ្អើលថាខ្លួនឯងមានរឿងអីយប់មិញ

« យប់មិញ....អាញ!!!!!!! »
« អាថៃអើយអាថៃមិញក៏បណ្ដោយខ្លួនឲ្យវាធ្វើរឿងចឹងដាក់ហ៎ាស »វណ្ណថៃអង្គុយគិតក្នុងចិត្ត។កាយតូចមិនចង់នៅជិតរាងក្រាសទៀតទេខ្លួនក៏មានគោលបំណង់និងឡើងដើរចេញតែក៏ត្រូវម៉ាយកូចាប់ទាញអោប!
« អាចង្រៃលែងយើង! »រុញនិងច្រាននាយដោយកម្លាំងទាំងអស់ពីក្នុងខ្លួនតែដោយសារគេទើបតែឆ្លង់កាត់រឿងយប់មិញ គេគ្មានកម្លាំងអ្វីទៅរុញរាងក្រាសបានឡើយ បានត្រឹមឲ្យគេអោបអង្អែលតាមចិត្ត

ចិត្តកូនប្រុសនៅសុខៗក៏ហូរទឹកភ្នែកមក ត្រូវគេបំពានហើយមិនអាចធ្វើអ្វីបាន។

« យើងស្អប់ឯង!ចេញពីយើងទៅ ហឹម...យើងស្អប់ឯង.. »ស្រែកយំយ៉ាងណាក៏រាងក្រាសមិនភ្ញាក់នាយនៅតែបន្តគេងរហូត។កាយតូចដោយហេតុគេមិនភ្ញាក់ក៏យកដៃទៅវៃទ្រូងគេតិចៗសង្ឃឹមថាគេនិងភ្ញាក់តែចៃដន្យអីនាយនៅតែបន្តគេង។

ដោយអស់កម្លាំងពីយប់ផងហត់និងយំផងក៏បានធ្វើឲ្យគេគេងម្ដងទៀត។វណ្ណថៃបិទភ្នែកភ្លាមរាងក្រាសយើងក៏បើកភ្នែកវិញម្ដង និងយកដៃរបស់ខ្លួនទៅអង្អែលមុខគេតិចមុននិងអោនទៅថើប!!
ម៉ាយកូដាក់រាងតូចឲ្យគេងស្រួលបួលបន្ទាប់មកទើបខ្លួនចេញទៅងូតទឹក។នៅខាងក្រោមម្ដាយទាំងសង់ខាងកំពុងតែសប្បាយរីករាយដោយដឹងថាកូនរបស់គេបានមានក្តីសុខជាមួយគ្នា! ។ពួកគាត់ធ្វើបែបនេះដោយមិនចង់ឲ្យកូនរបស់គាត់ស្អប់គ្នា គាត់គិតថាការធ្វើចឹងអាចឲ្យកូនរបស់គាត់ស្រឡាញ់គ្នា តែខុសហើយវារឹតតែធ្វើឲ្យរាងតូចស្អប់កាយធំលើសដើម

« អូ! ម៉ាយកូកូនភ្ញាក់យូលម្លេះ »អ្នកស្រីវណ្ណធ្វើជាសួរ
« យប់មិញខ្ញុំគេងយប់ជ្រៅពេក »
« ច្បាស់អត់!! »
« ច្បាស់ណាស់ម៉ាក់ »
« ហើយណាកូនវណ្ណថៃគេមិនទាន់ភ្ញាក់ទេឬ »
« នៅទេម៉ាក់ »
« ចឹងកូនមកអង្គុយត្រង់នេះមកចាំម៉ាក់ឲ្យគេលើកអាហារមកឲ្យ »
« បាត »នាយដើរទៅរកតុបាយ
« ម៉ាក់សម្រេចចិត្តហើយថានិងឲ្យកូនទៅនៅផ្ទះដែលទើបនិងទិញនោះ »អ្នកស្រីម៉ាយ ដើរពីសាឡុងមកអង្គុយជិតកូននិងនិយាយរឿងតិចតួចដែលគាត់ចង់ឲ្យនាយធ្វើ
« មិចចឹងម៉ាក់យើងនៅបែកគ្នាបានតើ »
« កុំប្រកែកជាមួយម៉ាក់កូនញុាំហើយចាំតែប្រពន្ធកូនភ្ញាក់ទៅ ម៉ាក់ផ្ញើរទីតាំងឲ្យហើយ វានៅជិតក្រុមហ៊ុនប៉ាកូនចឹងកូនមិនពិបាកទៅធ្វើការទេ »ថាហើយលោកស្រីម៉ាយក៏ដើរទៅអង្គុយនិយាយគ្នាលេងជាមួយលោកស្រីវណ្ណវិញទៅ

រឿង ថ្ងៃលិច&ថ្ងៃរះWhere stories live. Discover now