ផ្ដេីមរឿង:គីម ថេយ៉ុង

1.3K 34 1
                                    

នៅក្នុងផ្ទះធំល្មមមួយដែលជាផ្ទះចំណងដៃ រឺអាចហៅថាផ្ទះអាពាហ៍ពិពាហ៍នោះអី។សម្រាប់គូរស្វាមី ភរិយាដែលទេីបនឹងរៀបការរួចថ្មីថ្មោង។ រៀបការព្រោះតែក្ដីស្រលាញ់វាពិតជាមានក្ដីសុខណាស់ ទោះជា ពេលខ្លះត្រូវបែកគ្នាមួយរយៈព្រោះការងារក៏ដោយ។

"តុកៗ*អ្នកណានឹង?ចាំបន្ដិចបេីកហេីយ"សម្លេងគោះទ្វារបន្លឺឡេីង ធ្វេីឲ្យអ្នកខាងក្នុងផ្ទះត្រូវដេីរចេញមកបេីកទ្វា ក៏អត់ឆ្ងល់មិនបានដូចគ្នា តេីអ្នកណាមកទៅ?

"ក្រាក*អុស!លោកប្ដី ហិហិ"គ្រាន់តែឃេីញស្វាមីនៅនឹងមុខ ឆយ អារី ស្ទុះអោបប្ដីទាំងក្ដីនឹករលឹក ព្រោះថាបែកគ្នារយៈពេលជិតមួយខែទៅហេីយពិតជានឹកណាស់

"អឹម!អូនសម្លាញ់!នេះអូនដូចជាមានសាច់ជាងមុន"ក្រោយការអោបពញរោះតែបែកជាជាងមួយខែលោក គីម យ៉ុងហូ ក៏ប្រលែងដៃពីការអោប ក៏ដឹងថាប្រពន្ធដូចជារាងមានសាច់ជាងមុន។

"បងសាកទាយទៅ ហិហិ ម៉ោះចូលផ្ទះទៅ"អារីន និយាយទាំងញញឹមដាក់ស្វាមី ក៏មិនភ្លេចហៅទៅក្នុងដូចគ្នា នៅឈរសារសងនឹងមុខផ្ទះដូចជាមនុស្សលួចជួបគ្នាមិនបានទេ ជាប្ដីប្រពន្ធណា ។

"អាអូនសាកនិយាយទៅមេីល អឹម!"យ៉ុង ហូ អង្គុយនឹងសាឡុង ដៃអោបប្រពន្ធមិនលែង នឹកណាស់លោកអេីយ សែននឹកហេីយ ថេីបមួយថ្ងៃទៀត អោបច្រេីនយប់ទៀតក៏មិនបាត់នឹកដែ។

"នេះអូនមកប្រាប់ថា..."យ៉ុងហូ និយាយទាំងញញឹម តេីការគិតរបស់គេពិតដែរទេថា...

"មែនហេីយ!គឺ3ខែហេីយ អូនក៏ទេីបនឹងដឹងពេលបងចេញទៅដូចគ្នា បងសប្បាយចិត្តទេ"អារីន សម្លឹងទៅមុខស្វាមី ទាំងចង់ដឹង តេីគាត់គិតយ៉ាងណា នេះជាចំណងដៃដ៏ពិសិដ្ឋសម្រាប់ ស្នេហាមួយនេះណា!

"បង!បង..អគុណ អូន បងអគុណ ណាស់ បងក្លាយជាប៉ាគេហេីយ ហាសៗ តេី..តេីគេប្រុសរឺក៏ស្រីទៅ "យ៉ុងហូ ញញឹម មិនបាត់ក្រោយដឹងថាភរិយាមានទំងន់ នេះគេក្លាយជាប៉ាហេីយហេ ពិតជាលូយណាស់ ក៏រំភេីបដូចគ្នា។

"អាៗបានហេីយ នេះបងអោបអូនខ្លាំងពេកហេីយ ប្រយ័ត្នប៉ះពាល់កូនណា"អារីន ញញឹមដាក់ប្ដី ក៏ឆ្លៀតបំភ័យគាត់ដូចគ្នា។

អធិទេពស្នេហ៍💗(Slow Up)Where stories live. Discover now