"ព្រោះបងចង់ឲ្យគេដឹងថាថេយ៍ជារបស់បងនោះអី"មែនហេីយ ពួកគេទាក់ទងគ្នាមកល្មមដល់ពេលបេីកបង្ហាញហេីយ ដឹងទេមួយថ្ងៃៗជុងគុកចេះតែចង់ស្រែកប្រកាស់ប្រាប់គេថាថេយ៍ជារបស់គេទេ...
"យេីងស្រលាញ់គ្នាហេតុអីត្រូវប្រាប់គេ??"ថេយ៍តបមកវិញក៏ខ្លាំងដូចគ្នាមែនហេីយ ស្រលាញ់គ្នារឿងមនុស្សពីរនាក់តា៎ សំខាន់ឲ្យតែនៅជាមួយគ្នាចុះសម្រុងបានហេីយ
"ថេយ៍!~យេីងមិនបានប្រាប់អ្នកណាទេ គ្រាន់តែចងបេីកបង្ហាញថាពួកយេីងស្រលាញ់គ្នា ហេីយមានរូបជាមួយគ្នា"មែនហេីយ កន្លែងណាថាប្រាប់គេ បេីគ្រាន់តែផុសរូបជាមួយនឹងគ្នានឹង តែថេយ៍ហាក់មិនយល់ស្របសោះបែជាមានគំណិតមួយទៀតលោតលេីងមក
"ហេតុអី ឬ ស្រលាញ់គ្នាគ្រាន់តែចង់អួតគេ"លឺថេយ៍និយាយបែបនេះ ជុងគុកសឹងតែរកពាក្យនិយាយតបមកវិញលែងបានទៅហេីយ ផុសរូបជាមយយគ្នាជាទង្វេីរអួតប្រជែងគ្នានឹងអ្នកដ៏ទៃ?
"ថេយ៍ យល់បន្ដិចបាន ពួកឯងជាសង្សារនឹងគ្នាមានរូបជាមួយគ្នាពីរបីសន្លឹកមិនអីទេ"ដោយសារឃេីញមិត្តឈ្មោះគ្នាទេីបជីមីនទ្រាំមិនបានក៏ចូលខ្លួនមកជួយបញ្ចុះបញ្ចូលថេយ៍ ព្រោះគេដឹងថាគេមិនលេងក៏ព្រោះរឿងហេតុអីដូចគ្នា តែជុងគុកនៅតែចង់សួរឌឺដ៏ដែល តែក៏មិនបានន័យថាជុងគុកខុសដែរ
"អរ៎ ឬ ខ្មាស់គេដែលមានសង្សារជាមនុស្សប្រុសដូចគ្នា"មែនហេីយគំណិតគេក្នុងពេលនេះគេពិតជាគិតអ្វីមិនឃេីញមែនហេតុអី ឬ ខ្លាចសង្គមស្អប់ខ្ពើមដែលស្រលាញ់ភេទដូចគ្នា
"ជុង យល់បន្ដិចបានទេ"ថេយ៍គេសឹងតែទឹកភ្នែកទៅហេីយ យល់ពីគេផងទៅ
"ថេយ៍ ឯងមេីលមកយេីងមក មានអ្នកណាទៅថាអ្វី ឯងទេធ្វើធម្មតាបន្ដិចទៅ"ជុងគុកលឺហេីយក៏ងាកមកថេយ៍ភ្លាម គេយល់ហេីយការពិតថេយ៍នៅតែមានរឿងលាក់នឹងគេ ថេយ៍មិនបានទុកចិត្តគេទេ
"យេីង..."ថេយ៍ស្ដាប់ជីមីននិយាយគេក៏ដឹងថាគេហួសហេតុដែរ តែគេពិតជាមិនទាន់ទទួលយកបាន គេក៏ចង់ប្រាប់ទៅវិញដែរតែក៏ត្រូវជុងគុកនិយាយកាត់គេទាំងទឹកភ្នែក
YOU ARE READING
អធិទេពស្នេហ៍💗(ផ្អាក់)
Короткий рассказជាក្មេងដែលមិនស្គាល់ក្ដីស្រលាញ់មកជួបនឹងមនុស្សប្រុសដែលចូលចិត្តបង្ហាញក្ដីស្រលាញ់ វាហាក់ដូចជាមនុស្សពីរភពនៅផ្សេងគ្នាតេីអាចនៅជាមួយគ្នាទេ?(Tk) ស្នេហាដែលមិនពិត នឹងមនុស្សដែលមិនស្គាល់អ្វីថាស្នេហ៍ហា តេីពិតជាអាចរួមដំណេីរទៅមុខបានទេ?(Ym) ចង់ដឹងមានតែតាមដានបន្ដរ💗
