EP1 : (ជំនួយ)

873 61 10
                                    

ដឹប*ដឹប*

<ហឹស!ឯងពូកែណាស់មែនទេ?នេះនែ៎!ដឹប*>
សំឡេងកណ្ដាប់ដៃបន្លឺឡើងពីប្រុសៗមួយក្រុមដែលមានគ្នា6នាក់ព្រួតគ្នាវាយដាល់ធ្វើបាបទៅលើប្រុសម្នាក់រហូតដល់គេទ្រុឌទ្រោមមុខមាត់មើលស្ទើតែមិនយល់តែពួកគេក៏មិនបានចាប់អារម្មណ៍នឹងក្រសែភ្នែកមួយគូដែលកំពុងលបមើលគេពីខាងក្រោយនោះ។តើមានរឿងអ្វីជាមួយនឹងគ្នាទៅហេតុអីដល់ថ្នាក់ប្រើកម្លាំងបែបនេះ

<ឆ្កែលបខាំដូចជាពួកឯងនេះធ្វើស្អីយើងបានទៅក្រៅពីព្រួតគ្នាមកធ្វើរឿងបែបនេះ?>

<យើងប្រាប់ឯងទៅចុះ...មនុស្សកំសាកញីដូចជាចៅហ្វាយរបស់ឯងសមហើយដែលគេមើលមិនឃើញក្បាលព្រោះវាបានតែសម្ដីប្រើអំណាចជិះជាន់អ្នកដទៃ>

នាយកម្លោះដែលត្រូវគេចាប់ដៃទាំងសងខាងជាប់នឹងត្រូវគេព្រួតវ៉ៃនោះក៏បោះសម្ដីដុតបញ្ចួសអាម្នាក់ដែលជាមេក្រុមនោះអោយឆេះកាន់តែខ្លាំងឡើង។

<ដឹប*ជិតងាប់ហើយនៅតែសម្ដីខ្លាំងទៀតអាចង្រៃយ៍>

នាយកម្លោះពេលនេះក៏កាន់តែទ្រុឌទ្រោមទៅហើយគ្មានសូម្បីតែកម្លាំងឈរបើកុំតែមានក្រុមគ្នាដែលព្រួតវាយនោះតោងដៃទាំងសងខាងទេ។

រីឯកម្លោះតូចដែលបានលបមើលនោះក៏កំពុងរិះរកវិធីធ្វើយ៉ាងជួយប្រុសម្នាក់នោះចេញមកអោយបាន។តាមពិតមុននេះនាយគ្រាន់តែដើរឆ្លងកាត់តាមនេះទេប៉ុន្ដែចៃដន្យត្រជៀករហ័សបានឮសម្លេងប្រតាយប្រតប់គ្នានោះនាយក៏មកមើលដោយមិននឹកស្មានថាបានឃើញអីបែបនេះក៏គិតថាបើជ្រុលជាឃើញហើយមិនជួយក៏ទុកថាអាក្រក់ពេកទៅហើយយ៉ាងណាក៏ជាជីវិតមនុស្ស

<ដល់ពេលរបស់ឯងហើយ...ទៅនរកទៅ>ប្រុសម្នាក់នោះក៏បានដើរទៅយកកាំបិតដែលមានចុងមុតស្រួចបំណងដូចជាចង់ផ្ដាច់ជីវិតអ្នកម្ខាងទៀតឯនាយដែលត្រូវគេធ្វើបាបនោះពេលនេះក៏គ្មានស្មារតីតទល់ទៀតទេគឺមានតែពាក្យថាស្លាប់នឹងស្លាប់ព្រមគ្នាប៉ុណ្ណោះ....

<លោកប៉ូលីស!គេនៅទីនេះ!>រៀបនឹងផ្ដាច់ជីវិតអ្នកម្ខាងទៀតទៅហើយក៏មានក្មេងប្រុសវ័យប្រហែលគ្នានោះមកបកដៃស្រែកហើយចង្អុលមករកពួកគេព្រមទាំងស្អែកបន្លំហៅប៉ូលីសដើម្បីបង្អើលពួកអស់ទាំងនោះ....

ម្ចាស់កម្មសិទ្ធិ-The Owner (ផ្អាក)Where stories live. Discover now