វាជាចៃដន្យមែនទេ?ទេខ្ញុំមិនជឿទេ ខ្ញុំបានដឹងរួចមកហេីយថាវាជាកម្មពារ...
"សូម កូនកំលោះពាក់ចិញ្ចៀនឲ្យកូនក្រមុំ"ក្នុងពិធីមង្គលការធំមួយកណ្ដាលក្រុងសេអ៊ូលជារបស់អ្នកមានលំដាប់ម្នាក់ អ្នកដែលមកចូលរួមបានសិទ្ធសឹងតែជា អភិជន អ្នកមាន ល្បីល្បាញ តែខ្ញុំ ខ្ញុំគឺជាក្ងោក ដែលចោលទ្រនំសុខ ទៅរកទ្រនំភ្លេីង....
"អេ!នោះជា សង្សារចាស់កូនកំលោះមែនទេ"ភ្លាមៗនៅក្នុងកម្មវិធីមានក្រសែភ្នែកជាច្រេីនបាញ់មករក អ្នកកំលោះតូចដែលអង្គុយ តុក្រោយគេនោះទាំងសម្លេងខ្សឹបខ្សៀវ
"មែនហេីយៗនោះជាថេយ៉ុងតា៎"កូនក្រមុំកំលោះគិតតែខ្វល់ពីមង្គលការហាក់មិនបានដឹងថានៅខាងក្រោមឆាក បានលឺសម្លេងខ្សឹបខ្សៀវនឹងក្រសែរភ្នែក ខ្អប់ខ្ពេីម ពេបជ្រាយបានកេីតឡេីងឡេីយ
"ចាប់ពីពេលនេះទៅ ខ្ញុំសូមប្រកាស់ថា កូនកំលោះចន ជុងគុក នឹងកូនក្រមុំ ឆយ មីរ៉ា ក្លាយជាគូស្វាមីភរិយាចាប់ពីពេលនេះទៅសូមអបអរ"គ្រាន់តែអ្នក សច្ចារ្យនិយាយចប់ សម្លេងហូរកញ្ចៀវនឹង ស្នូរទះដៃអបអរ កងរំពងពេញសាលអាពាហ៍ពិពាហ៍ តែមនុស្សដែលអង្គុយក្រោយគេនោះក៏ស្រាប់តែដេីរចេញទៅទាំងទឹកភ្នែក ព្រោះអ្វីដែលនឹកឃេីញគឺពាក្យពេចន៍ដែលកូនកំលោះមុននេះបានឲ្យមកគេគឺ
*បងស្រលាញ់អូន*
*មិនថាមានរឿងអ្វីទេ បងមិនលេងដៃអូនជាដាច់ខាត*
*ថេយ៍ អូនកុំខ្វក់ ស្រលាញ់គ្នាជារឿងអូននឹងបងទេ*
*បងសន្យា មិនថាមានរឿងអ្វីក៏ដោយទោះជាអូនមិនព្រមទទួលយកបង អូនលេងដៃបងក៏បងចាំអូនដែរ ចាំអូនមករកបងវិញ បងមិនទទួលអ្នកណាទេ*
មែនហេីយពាក្យសម្ដីផ្អែមល្ហែម ស្នាមញញឹម ដែលប្រុសម្នាក់នេះបានឲ្យគេ វាគ្រាន់តែជាការចងចាំប៉ុននោះ ពេលនេះ បេះដូងគេដូចជាត្រូវកាំបិតកាប់ចិញ្ច្រាំរាប់កាំបិតចឹង វាចុកឈឺខ្លាំងណាស់
"ថេយ៍..."សម្លេងនេះហេីយ សម្លេងដែលហៅគេដោយភាពកក៏ក្ដៅ ថេយ៍ប្រឹងលេីកដៃជូតទឹកភ្នែកមុននឹងងាកមកញញឹមដាក់ប្រុសដែលហៅគេមុននេះ ញញឹមជូនពរគេនោះអី
YOU ARE READING
Hot Novel 🔞
Short Story#Taekook #Yoonmin #Namjin #J-hope #Kh សរសេរជារឿងប្រលោមលោករោលរាលខ្លីៗ មនោសញ្ចេតនា ហាមអាយុក្រោម17ឆ្នាំ តែចង់អានៗទៅហាមមិនកេីតទេ🫥💦 មានខុសទាស់ត្រង់ណាអាចប្រាប់បាន ខ្ញុំនឹងព្យាយាមកែរសម្រួល ជាពិសេស អក្ខរាវិរុទ្ធ💝 វាមិនមែនជារឿងខ្ញុំ សរសេរដំបូងទេក៏មិនមែ...