It's my first time writing it. Don't mind it if it not really good. And sorry for the mistakes, hope y'all enjoy it🤍🙆🏻♀️
Page: Ice coffee novel
_____________
នៅក្នុងទីក្រុងseoul ដែលសម្បូរមនុស្សរស់នៅ ដែលវាប្រជុំទៅដោយគ្រួសារតូចធំ ហើយគ្រួសារខ្លះក៏មានសុភមង្គលសប្បាយរីករាយមានស្នាមញញឹម ឯខ្លះទៀតក៏មិនសូវជាមានសុភមង្គល ចំណែកខ្លះទៀតរកតែសុភមង្គលបន្តិចក៏គ្មាន
(ងាកមកចូលរឿងយើងវិញ)
គ្រួសារតូចមួយមានប្ដីប្រពន្ធភេទដូចគ្នាមួយគូដែលធ្លាប់តែមានសុភមង្គលរីករាយផ្អែមល្ហែមបែបប្រែក្លាយទៅជាមានការរកាំរកុះឈ្លោះប្រកែកគ្នាគ្មានថ្ងៃលោះ" យើងលែងលះគ្នាទៅបងហត់នឹងការដែលធ្វើជាស្រឡាញ់អូនណាស់ ដោះលែងបងទៅ " Jk
" មិចបងនិយាយចឹង ក្រែងពួកយើងស្រឡាញ់គ្នាណាស់មិនចឹង បងកុំនិយាយលេងបែបនេះអី វាមិនសប្បាយទេ "Jiminតបទៅប្ដីទាំងរលីងរលោង
" អូនមើលមកបងជាមនុស្សដែលចូលចិត្តលេងសើចណាស់ហី បញ្ចប់ទៅបងហត់ណាស់ " Jkនិយាយដោយសម្លេងខ្លាំងបន្តិចតែក៏បន្ថយទៅវិញនៅចុងប្រយោគ
" ហុិកៗ បើបងចង់បញ្ចប់ណាស់អូនក៏ព្រម បើបញ្ចប់ទៅធ្វើអោយបងមានក្ដីសុខ អូនក៏ព្រមបញ្ចប់ ហើយអូនជូនពរអោយបងរកមនុស្សម្នាក់ដែលបងស្រឡាញ់ដោយក្ដីស្រឡាញ់មិនមែនការស្រឡាញ់ដែលបងសម្ដែងចំពោះអូនទេ " Jiminតបទៅប្ដីទាំងទឹកភ្នែកស្រក់មិនដាច់
" ល្អ នេះក្រដាសសេញេលើវាទៅ ផ្ទះជារបស់អូនហើយ ចំណែកបងនឹងទទួលបានសេរីភាពបងត្រឡប់មកវិញដែរ " អ្នកជាប្ដីឆ្លើយទាំងមានអារម្មណ៍អួលណែន តែក៏នៅតែខំប្រឹងឆ្លើយ
" ហុិក បងដាច់ចិត្តមែនហេ៎ okអូននឹងសេញេលើវា " និយាយទាំងយកប៊ិចយកមកសេញេ រួចនិយាយបន្ត
" ពីពេលនេះទៅពួកយើងជាអ្នកដទៃហើយ ទោះដើរជួបគ្នាក៏ធ្វើមិនស្គាល់គ្នាទៅ ហើយផ្ទះនេះខ្ញុំមិនត្រូវការទេ វាជារបស់លោក ខ្ញុំលាហើយមើលថែខ្លួនផង " និយាយរួចក៏អូសវ៉ាលីចេញទៅទាំងឈឺចាប់
ចេញមកដល់ក្រៅរាងតូចក៏ប្រលែងទឹកភ្នែកចេញមក សួរថាគេឈឺទេ បើនៅស្រឡាញ់គ្នាសុខៗបែរអ្នកជាប្ដីមកប្រាប់ថាហត់ចង់លែងលះ ចង់បញ្ចប់ចំណងមួយនេះព្រោះមិនបានស្រឡាញ់ សួរថាឈឺទេកាយវិការគេធ្វើចេញមកវាដូចជាការពិតខ្លាំងណាស់ គេពូកែមែនដែលធ្វើអោយខ្លួនស្រឡាញ់គេខ្លាំងហើយតែបែរជាគេថាសម្ដែងមិនបានស្រឡាញ់ វាឈឺខ្លាំងណាស់ហេតុអីមិនប្រាប់តាំងពីដំបូងថាមិនបានស្រឡាញ់ អាងគេនឹងដើរចេញ ក៏ដឹងហើយថាខ្លួនស្អប់ការសម្ដែងហេតុអីនៅតែជួបបែបនេះ បើប្រាប់តែមួយមាត់ក៏បានព្រោះគេមិនមែនជាមនុស្សដែលចង់បានអ្នកណាមកទាំងដែលអ្នកនោះមិនចង់បានគេទេ គេមិនមែនជាមនុស្សដែលអាថ្មានិយមចង់ចាប់ឃុំឃាំងអ្នកដែលមិនបានស្រឡាញ់ខ្លួនទេ តែហេតុអីព្រំលិខិតកំណត់អោយគេជួបតែចឹងទោះខំគេចហើយនៅតែជួបដដែល
YOU ARE READING
រវាងយើង(BETWEEN U AND ME) ចប់💞✌🏻
RomanceJimin x Jungkook Jimin bottom Jungkook top Short novel...