Part1:យើងស្អប់ឯង

629 37 1
                                    

         "អេ៎ៗសួស្ដីអ្នកទាំងអស់គ្នាខ្ញុំមីន យ៉ុនហ្គី គ្រប់គ្នាច្បាស់ជាស្គាល់ខ្ញុំរួចមកហើយក្នុងនាមជាស្វាមីរបស់លោក មីន ជីមីនដែលជាម្ចាស់ចម្ការក្រូចធំជាងគេនៅក្នុងដេហ្គូ!ហ៊ើយបើរៀបរាប់ទៅពួកខ្ញុំទាំងពីអ្នកទម្រាំតែបានមករស់នៅជាមួយគ្នាចុះសម្រុងនិងគ្នាមិនងាយទេព្រោះថាពួកយើងកាលពីនៅក្មេងៗជួបមុខគ្នាភ្លាមស្អប់មុខគ្នាភ្លាមអ្វីដែលសំខាន់ត្រូវឪពុកម្ដាយទាំងសងខាងផ្សំផ្គុំតាំងពីនៅក្មេងៗនិយាយរួមពួកយើងទាំងពីអ្នកជាគូដណ្ដឹងនិងគ្នាតាំងពីនៅអាយុ10.11ឆ្នាំមកម្លេះ។ដំបូងនៅពេលដែលពួកយើងពេញវ័យម្នាក់ៗមិនព្រមរៀបការទេជាពិសេសគឺខ្ញុំតែម្ដងដោយសារកាលហ្នឹងខ្ញុំមានសង្សាររួចទៅហើយតែពួកយើងនៅតែត្រូវរៀបការដោយមិនអាចបដិសេធសំណើររបស់ចាស់ទុំបានតែពួកយើងបានរៀបការក្នុងនាមជាប្ដីប្រពន្ធក្លែងក្លាយនោះទេតែរស់នៅជាមួយគ្នាយូៗទៅខ្ញុំបែជាលង់ស្រឡាញ់គេដោយមិនខ្លួនទៅវិញពិតជាស្អប់ជំពប់លើពិតមែនហ៉ឹសៗ"

       "យ៉ុនហ្គីមកមើលកូននៅធ្វើស្អីនុងហាស៎មិនគិតជួយការងារគ្នាទេឬ?"

        "បាទ!ទៅហើយអ្នកម៉ែប្រពន្ធ!ប៉ុននិងសិនចុះណា៎ចាំមានពេលចាំខ្ញុំមកទៀតទៅមើលកូនសិនហើយចៀសវាងអ្នកម៉ែប្រពន្ធមកទេសនាទៀតហិហិ"ភ្លើងកាមេរ៉ាដែលគេទុកសម្រាប់ថតVlogក៏ត្រូវបានបិទងងឹតឈឹងបង្ហាញតែសកម្មភាពព្រាលៗរបស់គូស្វាមីភរិយាមួយគូក៏កំពុងតែរត់ប្រលែងគ្នាជាមួយកូនប្រុសអាយុ3ខួបម្នាក់ផងដែល

13ឆ្នាំមុន~~

        "ប៉ាម៉ាក់មានភ្ញៀវមែនទេ?"សម្លេងក្មេងតូចកម្លោះដែលចូលមកជាមួយនិងសម្លៀកបំពាក់សិស្សមើលក៏ដឹងថាទើបតែមកពីសាលារៀនសួទៅកាន់ម្ដាយព្រោះមើលទៅផ្ទះអូអ៊រប្លែក

        "អ៎!មីននីមកហើយឬ?ឆាប់ទៅផ្លាស់សម្លៀកបំពាក់ទៅឆាប់បានមកញ៉ាំបាយ!"គាត់តបទៅកាន់កូនប្រុសទាំងញញឹមទើបងាកមករៀបចំតុបាយបន្តចំណែកនាយតូចក៏ងក់ក្បាលញញឹមតបទៅកាន់ម្ដាយវិញទើបបង្ហួសតម្រង់ទៅកាន់បន្ទប់របស់ខ្លួន

         ផាក ជីមីន ត្រូវបានគេស្គាល់ថាគឺជាកូនប្រុសទោលរបស់លោកផាកដែលជាម្ចាស់ចម្ការក្រូចធំជាងគេនៅក្នុង ខេត្តDaegu។ប៉ុន្តែអ្វីដែលគួអោយអាណិតសម្រាប់ក្មេងតូចម្នាក់នេះនោះគេគឺងរូបរាងកាយរបស់នាយមិនស្អាតដូចក្មេងដ៏ទៃទេនិយាយរួមនាយមានមាឌធាត់និងសម្បុរស្រអាប់ថែមទាំងភ្នែកម៉្យូបទៀតវាជាហេតុផលមួយដែលនាយមិនសូវមានមិត្តហើយក៏មិនសូវមានអ្នកចិត្តចូលទៀតផង

💍ផ្ចាញ់ស្នេហ៍លោកគូដណ្ដឹង💐Where stories live. Discover now