Part5:ឡប់ឬយ៉ាងមិចទៅឈ្លោះជាមួយខ្លា?

138 19 1
                                    

         យើងក្រឡេកមកចាប់អារម្មណ៍អ្នកផ្ទះខាងនេះម្ដងម្នាក់ៗឆ្លេឆ្លាសឹងតែអង្គុយមិនជាប់និងកៅអីនោះទេព្រោះតែបាត់វត្តមានអ្នកជាកូនប្រុសមិនដឹងថាបាត់ទៅណាយប់ថ្មាលនេះហើយមិនទាន់ចូលផ្ទះទៀតបាត់តែម្នាក់ឯងមិនអស់ចិត្តនៅទាញកូនលោកគីមអ្នកស្រីគីមឲមកអង្គុយខ្វល់ចិត្តជាមួយគ្នាទៀតហ៊ើយចំជាកំពូលកូនពិតមែន

         "រកមីននីឃើញទេបង?"អ្នកស្រីផាកគ្រាន់តែឃើញនាមជាស្វាមីចូលមកក្នុងផ្ទះភ្លាមក៏ប្រញាប់រត់ក្រេសចេញពីសាឡុងដែលមានអ្នកស្រីគីមមកជាមួយនោះទៅសួរស្វាមីរកដំណឹងកូនភ្លាមៗ
 
        "បងរកសព្វកន្លែងអស់ហើយមិនឃើញគេទេ!"ក្ដីសង្ឃឹមទាំងប៉ុន្មានធ្លាក់ដល់បាត់ភ្លាមៗក្រោយពីស្ដាប់ចម្លើយស្វាមីហើយកូនរបស់គាត់បាត់ទៅណាទៅគេទើបតែមកពីបរទេសមិនបានប៉ុន្មានផងហើយផ្លូវក៏គេមិនសូវស្គាល់ច្បាស់ទៀតច្រលំវង្វេងចូលទៅក្នុងព្រៃជួបឆ្កែព្រៃអីចប់មិនខាន
 
        "លោកពូអ្នកមីងកុំបារម្ភអីខ្ញុំនិងប្ដេជ្ញាចិត្តតាមរកពួកគេមកវិញ"ផូស~សម្ដីមាសសម្ដីពេជ្យរបស់ជុងហ្គុកដែលរបើកចេញពីមាត់មកមិនទាន់ចប់ស្រួលបួលផងក៏ត្រូវដៃលោកមិត្តកំពូលមហាមុខងាប់ទះមួយដៃភ្លាមៗព្រោះតែគេសែនជ្រេញនូវសម្ដីអួតខ្លួនឯងជាវីរះបុរសនិងណាស់
   
       "មិនអីទេអ្នកទាំងពីរចាំខ្ញុំឲជុងនិងយ៉ុនទៅជួយតាមរកពួកគេបន្ថែមចុះពួកគេបែបទៅណាមិនឆ្ងាយទេ"អ្នកស្រីមីន ក៏ចូលមកលួងលោមអ្នកស្រីគីមនិងអ្នកស្រីផាកឲសម្រួលអារម្មណ៍កុំឲភ័យខ្លាចអ្វីឲពួកគាត់ជឿថាថេយ៍មីនមិនមានរឿងអ្វីកើតឡើងនោះទេ ពួកគេអាចនិងទៅដើរលេងពេលនេះកំពុងតែត្រឡប់មកវិញផងក៏មិនដឹងមិនមែនដល់ថ្នាក់គ្រាន់តែបង្ខំឲរៀបការជាមួយកូនគាត់តូចចិត្តថ្នាក់លោតទឹកស្ពានទេ
 
       "បាទម៉ាក់មកអាយ៉ុន!"ជុងគុកក៏និយាយឡើងទទួលភារកិច្ចពីម្ដាយចិញ្ចឹមរបស់ខ្លួនរួចទើបអូសក.យ៉ុនហ្គីឲមកតាមដំណើររបស់ខ្លួនទាំងដែលអ្នកខាងនោះក្រាញ់ននៀលមិនចង់មកថ្វីត្បិតតែមាឌមិនសូវខុសគ្នាមែនតែកម្ពស់គឺខ្ចិលនិយាយណាស់អញ្ចឹងហើយបានជាជុងគុកអូសយ៉ុនហ្គីបានមកដោយស្រួលនោះ
 
        "យើងមិនទៅ"រាងក្រាស់នៅតែក្រាញ់ននៀលព្យាយាមរើចេញពីដៃជុងគុកដែលអូសក.ខ្លួនមកនោះទាំងមិនចង់ព្រោះរឿងនេះគ្មានពាក់ព័ន្ធស្អីនិងគេទេអាចថាគេចិត្តដាច់ខ្លាំងក៏បានព្រោះគេស្អប់មុខអាល្អិតជីមីននិងណាស់បើជុងគុកចង់ទៅរកក៏ទៅម្នាក់ឯងទៅកុំអូសគេទៅជាមួយ
   
     "ចុះឯងមិនបារម្ភពីថេយ៉ុងខ្លះទេហេស៎?"ដោយដឹងថាយ៉ុនហ្គីនាយកំពុងតែគិតអីទើបនាយលើកយកថេយ៉ុងមកដាក់ពីមុខហើយក៏ដូចចិត្តមែនគ្រាន់តែយ៉ុនហ្គីឮឈ្មោះអាល្អិតប្អូនសំណព្វរបស់ខ្លួនភ្លាមនាយក៏ឈប់រើបម្រាស់ខ្លួនចេញពីដៃជុងគុកហើយដើរទៅមុខបាត់ពុទ្ធោអើយភ្លេចគិតទៅកើតថាពីរអ្នកនោះទៅជាមួយគ្នា
 
       "ឆាប់មកនៅគិតស្អីទៀត"ជុងគុកនៅស្ងៀមមិនកម្រើកគិតតែឈរសើចហួសចិត្តតែម្ដងគូដណ្ដឹងមិនគិតបារម្ភខ្លះទេតែគ្រាន់តែឈ្មោះប្អូនជីដូនមួយភ្លាមស្លស្លន់ភ្លាមដឹងថាបងប្អូនវាសំខាន់តែយ៉ាងណាគូដណ្ដឹងនិងសាច់ញាតិបារម្ភឲស្មើគ្នាផង
 
       "ថេយ៉ុង!! ជីមីន ថេយ៉ុងអូហូបើបានឮឆ្លើយផងបានទេ"អ្នកពីដើរមកដល់ជាយព្រៃខាងត្បូងដើរបណ្ដើរស្រែកហៅឈ្មោះអ្នកទាំងពីរបណ្ដើរឡើងរំកងពេញព្រៃក្នុងន័យចង់ឲពួកគេបានឮខ្លះតែបែជាស្ងាត់ជ្រាបតែម្ដងផ្អើលតែសត្វស្លាប់ដែលរៀបចូលទ្រនំនោះទៅវិញ
 
        "ថេយ៉ុង!!ថេហ៍"កាន់តែដើរកាន់តែស្ងាត់ព្រៃក៏ចូលកាន់តែជ្រៅនៅតែរកមិនឃើញតម្រុយពីរអ្នកនោះទាល់តែសោះឬក៏ពួកគេត្រឡប់ទៅផ្ទះវិញហើយ?តែបើត្រឡប់ទៅវិញអ្នកផ្ទះខាងនោះប្រកដជាខលមកប្រាប់ពួកគេមិនខានតែនេះបែជាស្ងាត់ទាំងសងខាងទៅវិញ
   
      "អាយ៉ុនកង់របស់ពួកគេ"ដើរបានបន្តិចមកដល់ផ្លូវមួយភ្លើងពិលរបស់រាងក្រាស់ ចន ជុងគុកក៏បញ្ចាំងទៅចំកង់មួយដែលនាយចាំច្បាស់ថានេះជាកង់របស់ជីមីនដែលហៅថេយ៉ុងឲជិះជាមួយកាលពីថ្ងៃមិញនោះហើយមនុស្សបាត់ទៅណាឃើញតែកង់បែបនេះ?គិតបានបន្តិចពួកគេទាំងពីរអ្នកស្រាប់តែមានអារម្មណ៍កាន់តែមិនស្រួលខ្លាចតែរាងស្ដើងទាំងពីរមានគ្រោះថ្នាក់នោះទេ
 
       "ឆាប់តាមរកទៅពួកគេប្រហែលនៅជិតៗនិងទេជីមីន-"យ៉ុនហ្គីសម្លឹងទៅកង់នោះដោយមិនដាក់ភ្នែកទាល់តែសោះក៏ក្រឡេកឃើញស្បែកជើងប៉ាត់តារបស់ជីមីនមួយជំហ៊ាងដែលចូលទៅកន្លែងម៉្យាងនោះយ៉ុនហ្គីសម្លឹងទៅមើលផ្លូវនោះទាំងមុខស្លេកកាន់តែខ្លាំងមិនលេងសើចទេពេលនេះអារម្មណ៍គេពិតជាបារម្ភពីអ្នកទាំងពីរខ្លាំងណាស់ជាពិសេសក្មេងដែលនាយស្អប់នោះមិនដឹងយ៉ាងមិចបានជាចិត្តរបស់នាយបែរទៅជាបារម្ភពីក្មេងម្នាក់នោះទៅ
   
     "អ្ហាយ!!!!!!"រាងក្រាស់ទាំងពីរអ្នកបម្រុងនិងស្រែកហៅអ្នកទាំងពីរបន្តទៅហើយតែក៏ត្រូវគាំងអណ្ដាតត្រឹងបន្ទាប់ពីឮសម្លេងស្រែកចេញពីជ្រកផ្លូវមួយនោះទើបនាយនិងជុងគុកប្រញាប់នាំគ្នារត់ទៅមើល
 
       "ឆាប់ទៅ!"រាងក្រាស់ជុងគុកហូតយកកាំភ្លើងចេញពីចង្កេះខោខ្លួនបន្តិចទើបនិយាយទៅកាន់យ៉ុនហ្គីដែលសម្លឹងមកនាយឥតដាក់ភ្នែកនោះមកពីនាយយកកាំភ្លើងមកបែបនេះក៏ដោយសារតែធ្លាប់ឮគេនិយាយថានៅព្រៃជ្រៅទិសខាងត្បូងនេះមានសត្វព្រៃនិងសត្វសាហាវៗជាច្រើនទើបនាយយកមកទុកការពារខ្លួនបើសិនជាមានពពួកសត្វអស់នោះចូលមកវាយប្រហា

💍ផ្ចាញ់ស្នេហ៍លោកគូដណ្ដឹង💐Where stories live. Discover now