EP:5 +6<កាត់ម្រាមដៃវាទាំង5យកទៅបោះមុខភូមិគ្រឹះអាចង្រៃនោះទៅ>
Good morning🌞🌅
ពេលព្រឹកខ្យល់បក់រវីចៗទៅតាមបណ្តោយខ្យល់អាកាសធាតុត្រជាក់ល្មមស្រស់ស្រាយណាស់។ក្រលែងមកមើលរាងតូចជាប្អូនវិញដេកមិនទាន់ក្រោកនៅឡើយ ។<Jimin ក្រោកបានហើយណា ងូតទឹកផ្លាស់សំម្លៀកបំពាក់របស់បងសិនទៅ និងបានមកញ៉ាំបាយបងធ្វើរួចហើយ>jin បានដាសរាងតូចឲ្យងើប ហើយយកខោអាវខ្លួនឲ្យរាងតូចព្រោះនៅមិនទានត្រៀម។
<បាទ >រាងតូច ក្រោយចូលងូតទឹករួចហើយក៏ចេញមកដាក់គូទអង្គុយលើកតុ
<ខ្ញុំដេកយូមិនបានមកជួយធ្វើម្ហូបបងសោះ ព្រោះពីមុន..>សម្តីរាងតូចត្រូវបានកាត់ដោយអ្នកជាបង<អេ មិនអីទេបងអាចធ្វើបាន ណាមួយបងធ្វើរាល់ថ្ងៃទម្លាប់ទៅហើយ ឆាប់ញ៉ាំទៅ>មាឌតូចតែងតែងើបមកធ្វើអាហារខ្លួនឯងព្រគេត្រូវទៅធ្វើការផងនោះ
<អឺបាទ មែនហើយបងធ្វើការអីដែលទៅខ្ញុំចង់ជួយបងខ្ញុំចង់ចេះរកលុយដូចជាបងដែរ>រាងតូចនិយាយបណ្តើរញ៉បណ្តើរ
<អឹម បងធ្វើជាបុគ្គលិកខាងរត់តុក្នុងភោជនីយដ្ឋានមួយឈ្មោះ NJ Restaurants >
<ល្អណាស់ បងឲ្យខ្ញុំធ្វើជាមួយបងផងទៅនោះយើងនិងបានលុយច្រើនហើយ>រាងតូច ហាក់សប្បាយចិត្ត
<ជីមីន បងមិនមែនម្ចាស់ហាងឯណាមិចនិងងាយដូចឯងគិតនោះតែមិនអីទេបងនិងសាកសុំលមើលក្រែងបាន ប៉ុន្តែវាហត់ណាស់ដឹងទេ>
<មិនអីទេ ខ្ញុំធ្លាប់លំបាក់ជាងនិងមួយរយដងឯណោះខ្ញុំពេញចិត្តនិងធ្វើហើយអគុណបងណាស់ ហុឹក ដែលឲ្យខ្ញុំនៅជាមួយ នៅ ..ហុឹកៗ>រាងតូច ចាប់ផ្តើមរលីងរលោងចង់យំទៀតហើយ
<អារ បានហើយឈប់និយាយឆាប់ញ៉ាំទៅនិងអាលបានទៅធ្វើការនោះអី>ពួកគេទាំងពីបន្តញ៉ាំអាហារពេលព្រឹករួចរាល់ ហើយទើបចេញដំណើរទៅហាងបន្ត។
NJ RESTAURANTS 🏬
នេះគឺជាភោជនីយដ្ឋានលំដាប់ផ្កាយប្រាំនៅក្នុងទីក្រុង សេអ៊ូលនៃប្រទេសកូរ៉េខាងត្បូងដែលជាប់លេខមួយប្រចាំប្រទេសខាងអាហារមានរសជាតិឆ្ងាញ់ផ្លែកនិងអមទៅដោយសោភ័ណភាពដ៏ស្រស់ត្រកាលរួមជាមួយនិងការទប់តែងភ្ជាប់ជាមួយនិងភាពឆ្នៃប្រណិតដ៏អស្ចារ្យផាសុខភាពនិងសុវត្ថិភាពល្អ100% ។ជីនបានចូលមកខាងក្នុង ដើម្បីទៅជួបនិងមេការដែលជាអ្នកមើលការខុសត្រូវបុគ្គលិកក្នុងហាង
YOU ARE READING
🚭📞 JK MA
Short StoryJK MA(MAFIA) 🚭📞♥️ Kim Teahung & Joen Jungkook Min Yoongi & Park jimin Kim Namjoon&Kim soekjn Jung Hosoek &...