ផ្តើមរឿង

140 19 3
                                    

   ការស្រឡាញ់មិនអាចហាមឃាត់បានទេ តែស្រឡាញ់អោយចេះមើលកាលៈទេសៈផងថាវាយ៉ាងណា។

នៅក្នុងក្លិបមួយនៅក្នុងទីក្រុង មានភ្ញៀវចេញចូលមិនសូវដាច់សោះ ទាំងភ្ញៀវជាតិនិងអន្តរជាតិ។គ្រានោះដែរយើងក៏ឃើញតុមួយមានមនុស្សប្រុសបីនាក់ ដោយម្នាក់ក្នុងចំណោមពួកគេពេលនេះកំពុងតែយំសោក ដូចទើបតែបែកបាក់ស្នេហាមកចិង។

“ ហឹកៗតាំងពីដើមមក គ្មាននរណាហ៊ានបោកយើងបែបនេះទេ ទើបតែជេនទេដែលហ៊ានបោកយើង!! យើងសង្ហាប៉ិននឹងដែរអោយនាងបោកយើងបាន ឯងគិតមើលថាសមឬអត់?? ” មនុស្សប្រុសដែលកំពុងតែខូចចិត្តនោះឈ្មោះថាស៊ុងហ៊ុន។

“ ឯងទៅខូចចិត្តធ្វើអី?? សង្ហាៗដូចឯងនៀកទៅយកស្រីថ្មីឌឺនាងវិញទៅចប់បាត់ហើយ!! ” ស៊ូនូគឺជាមិត្តរបស់គេម្នាក់ដែលមានរាងតូចច្រលឹង មុខមាត់គួរអោយស្រឡាញ់ដូចមនុស្សស្រី ក៏និយាយឡើង។

“ នរណាថាយើងខូចចិត្ត?? ”

“ AWW!! នេះឯងកំពុងតែសើចសប្បាយហ៎រ?? ” ស៊ូនូសួរវិញទាំងចងជញ្ចើមជាប់។

“ យើងមិនបានខូចចិត្ត!! យើងគ្រាន់តែខឹងនឹងខ្លួនឯងដែលអោយនាងបោកយើងបានមុន ដំបូងយើងចង់បោកនាងនឹងហើយ តែដឹងអីនាងបោកយើងបានមុនបាត់ ដឹងទេថាយើងខ្មាស់គេ?! ” គ្រាន់តែលឺបែបនេះ ស៊ូនូសឹងតែហក់ធាក់ស៊ុងហ៊ុនអោយក្រាបនៅនឹងទៅហើយ តែទប់អារម្មណ៍ជាប់កុំអីស្ពីហើយប្រូ។

“ យើងថាពេលនេះ ឯងខ្មាស់គេលើសដើម ព្រោះឯងនៀកកំពុងតែមកខូចចិត្តអោយជេនឃើញ!! ” ភ្លាមនោះ ជេគដែលជាមិត្តរបស់គេម្នាក់ទៀតដែលមានមុខមាត់ស្អាតមិនចាញ់ស្រីប៉ុន្មានក៏និយាយឡើងទាំងចង្អុលទៅតុមួយដែលមាន មនុស្សស្រីស្រស់ស្អាតម្នាក់ដែលយើងដឹងថាជាជេនដែលជាស្រីបោកប្រាស់ស៊ុងហ៊ុននោះកំពុងតែអង្គុយជាមួយប្រុសថ្មីរបស់នាងទាំងញញឹមពព្រាយតែម្តង។

ភ្លាមនោះ ស៊ុងហ៊ុនក៏ស្ទុះវឹងទៅរកពួកគេ ធ្វើអោយ ជេគនិងស៊ូនូរហ័សទៅឃាត់ តែពេលឃាត់បានហើយគឺដល់តុរបស់ជេនល្មម។

Just Friend Where stories live. Discover now