ភាគ១

70 19 0
                                    

ទោះត្រឹមតែលួចស្រឡាញ់ធម្មតាៗ ប៉ុន្តែពេលឃើញគេស្និតស្នាលជាមួយអ្នកផ្សេង បេះដូងស្រាប់តែឈឺចំណែកឯទឹកភ្នែកហូរមកឈូរៗទាំងមិនបានត្រៀមចិត្ត។

ថ្ងៃរាងច្រេលបន្តិចហើយទើបជេគនិងស៊ូនូធ្វើកិច្ចការសាលារួច តែពេលធ្វើហើយទើបដឹងថាបាត់ស្រមោលស៊ុងហ៊ុនឆឹង។

'' Aww!! អាហ៊ុនទៅណាបាត់ទៀតហើយ?? ''

'' ធ្វើដូចមិនដឹងពីចរិកវាចឹង?! វាមិនទៅណាក្រៅពីទៅញ៉ែស្រីទេ!!'' ជេគនិយាយទាំងទម្លាក់ទឹកមុខចុះរួចក្រោកឡើងរៀបចំអីវ៉ាន់។

'' យើងចង់ទៅជួបបងប្អូនជីដូនមួយយើងបន្តិច ឯងទៅដែរអត់ឬនៅចាំអាហ៊ុន? ''

'' ទេ!! យើងទៅដែរ '' ថារួចអ្នកទាំងពីរក៏បានមកដល់ផ្នែកមួយផ្សេងទៀតនៃមហាវិទ្យាល័យ។ជេគក៏លើកទូរស័ព្ទខលហៅអ្នកដែលជាបងប្អូនជីដូនមួយរបស់ខ្លួនអោយចេញមករកគេ។ ភ្លាមនោះសិស្សប្រុសម្នាក់ ខ្ពស់ស្រឡះភ្នែកតឹងៗគួរអោយចង់ណែបនិតក៏ចេញមក ទើបជេគហុចសោរមួយអោយទៅនាយ។

'' យើងរកបន្ទប់ថ្មីអោយរួចហើយ នៅជិតបន្ទប់យើងទេចាំយើងផ្ញើរទីតាំងអោយ! '' ជេគនិយាយទាំងមុខស្មើរធេង។

'' ok '' សិស្សប្រុសម្នាក់នោះឆ្លើយជាមួយសំឡេងយ៉ាងរឹងរបស់នាយ ធ្វើអោយស៊ូនូអេះអុញ ។

'' អឺ នេះស៊ូនូមិត្តរបស់យើង!! ហើយនេះនីគី! '' ភ្លាមនោះជេគក៏ណែនាំស៊ូនូនិងនីគីដើម្បីអោយពួកគេទាំងពីរស្គាល់គ្នា។
បន្ទាប់ពីនោះពួកគេក៏នាំគ្នាទៅហាងកាហ្វេមួយដើម្បីនិយាយគ្នាលេង។

គ្រាន់តែចូលដល់ក្នុងហាងភ្លាម ជេគក៏ឈប់លែងដើរទៅមុខបន្តទៀតព្រោះតែនាយបានឃើញអ្វីដែលនាយមិនចង់ឃើញនោះ គឺស៊ុងហ៊ុនកំពុងតែអង្គុយញ៉ែនិស្សិតស្រីម្នាក់ជាមួយសំណើចយ៉ាងក្អាកក្អាយ។ ពេលឃើញថាជេគសម្លឹងមើលទៅតុរបស់ស៊ុងហ៊ុនហើយឈរត្រឹងបែបនេះ នីគីឆ្ងល់ណាស់ទើបកេះជេគតិចៗ។

'' កើតអីមែន?? ''

'' នោះអាហ៊ុនតើ!! ស៊ុង... '' ស៊ូនូប្រុងនឹងហៅស៊ុងហ៊ុនទៅហើយ តែក៏ត្រូវជេគស្កាត់។

Just Friend Where stories live. Discover now