ភាគទី៣១: ដេញ...

1.1K 63 0
                                    

ភាគទី៣១: ដេញ...

    ក្រោយពេលជីមីនដើរចេញទៅផុត សូហ្ការហ័សទាញឡាធិសាចេញពីការអោបបន្ដិច ហើយឈ្ងោកមុខចុះ មើលនាង ដោយខ្សែរភ្នែកស្ងួតចេស ទឹកមុខសោះកក្រោះ។
    <<នាងមកទីនេះធ្វើអី ឡាធិសា>>
    <<ខ្ញុំមកលេងលោក>>
    នាងឆ្លើយតបផោង ដោយមិនបាច់គិតច្រើន។ សូហ្កាស្ងាត់មាត់ ដៃដកចេញពីស្មាតូចស្ដើងរបស់នាង ថយក្រោយ2-3ជំហាន ដើម្បីរក្សគម្លាតពីគ្នា។
    <<មកលេងខ្ញុំ?ចម្លែកពេកឬអត់?>>
    គេជ្រឹមភ្នែកសួរ ព្រោះតាំងពីស្គាល់ឡាធិសាមក នាងមិនដែលនឹកចង់មកលេងគេអីមួយបៀក បើចង់ជួបគ្នា នាងក៏ណាត់គេចេញទៅក្រៅ ញាំអី តាមហាងទំនើបៗជាដើម ប៉ុន្តែថ្ងៃនេះនាងបែរជាប្រាប់ថាមកលេង ថែមទាំងមិនផ្ដល់ដំណឹងឲ្យគេដឹងទៀត ឃើញថាចម្លែកខុសពីធម្មតា។
    ឬនាងចង់រក្សាទំនាក់ទំនងជាមួយគេដូចដើមវិញ មិនមែនក្នុងឋានះជាមិត្តភក្ដិប្រុសស្រី?
    <<នាងចង់បានអីឲ្យប្រាកដ ឡាធិសា>>
    មិនចាំនាំខាតពេលយូ គេបោះសម្លេងត្រជាក់ស្រេបដាក់នាងភ្លាម ធ្វើឲ្យអ្នកក្លាយជាជនសង្ស័យ ទៅជាអស់សំណើច ក្រវីក្បាលហួសចិត្តមិនស្ទើរ។
    <<ខ្ញុំគ្រាន់តែមកលេងផ្ទះរបស់លោក ចម្លែកខ្លាំងឬយ៉ាងម៉េច?>>
    <<តាំងពីដើមមកនាងមិនដែលមកលេងទេ ឡាធិសា កុំប្រើពាក្យ គ្រាន់តែ ព្រោះវាធ្វើឲ្យខ្ញុំសង្ស័យលើនាងលើសដើម ថាគោលបំណងរបស់នាងជាស្អីឲ្យប្រាកដ>>
    <<មិនអញ្ជើញចូលខាងក្នុងសិនទេហ្អេស?>>
    ឡាធិសា និយាយបំបែរប្រធាន រួចបែរខ្លួន បោះជំហានយឺតៗរងចាំម្ចាស់ផ្ទះ ចំណែកសូហ្កាឃើញបែបនេះ ក៏មិនដឹងនិយាយអ្វី ទើបមានតែដើរតាមនាង ហើយនាំទៅនិយាយគ្នានៅបន្ទប់អង្គុយលេងតែពីរនាក់។
    <<និយាយការងារនាងបានហើយ>>
    គ្រាន់តែដាក់ខ្លួនបង្គុយភ្លាម គេដុនដាក់ទាមទារកាពិតភ្លែត ដោយទឹកមុខប្រាកដប្រជា មិនបានលេងសើច។
    <<ខ្ញុំនិយាយមែន ខ្ញុំគ្រាន់តែមកលេងលោក នឹកឃើញថាខានជួបគ្នាយូ លោកក៏មិនដែលឃើញទាក់ទងខលរក ទើបចេះតែនឹកនា ពេលឆ្លងកាត់ម្ដុំនេះ ក៏ឆៀងចូលមកលេងតែម្ដងទៅ>>
    <<មុខនាងឬឆៀងមកលេងខ្ញុំទាំងកណ្ដាលយប់?>>
    សូហ្កាចងចិញ្ចើម រឹកពាដូចមិនចង់ជឿនឹងសម្ដីរបស់នាង។
    <<មិនជឿក៏ហីចុះ ខ្ជិលបកស្រាយច្រើន ឈឺ-ក>>
    <<Okay ជឿក៏បាន>>
    ទោះមិនចង់ជឿក៏ត្រូវតែជឿ ព្រោះគ្មានជម្រើស។
    <<ប៉ុន្តែមិននឹកស្មានថាមកចំពេលលោកមិនទំនេរ យ៉ាងម៉េចទៅជួយជីមីន មានកើតអ្វីខ្លះទេ?>>
    <<ម៉េចក៏នាងដឹងថា ខ្ញុំទៅជួយជីមីន?>>
    ម្ដងនេះសម្លេងគេសួរឡើងរឹងកព្រឹស កែវភ្នែកមុតស្រួច សម្លឹងមើលស្រីក្រមុំនៅចំពោះមុខមិនពព្រិចភ្នែក។
    <<អ្នកក្នុងផ្ទះលោកប្រាប់ ម្យ៉ាងទៀត...ពេលខ្ញុំបើកឡានមកដល់ខាងមុខផ្ទះ ឃើញឡានពួកលោកបើកចេញទៅក្រៅល្មម តែថាជីមីនកើតអ្វី ធំដុំឬអត់ ទើបលើកទ័ពទៅជួយច្រើនដល់ម្លឹង >>
    ឡាធិសា ស្រមៃឡានដែលដង្ហែគ្នាជាង១០គ្រឿងទៅជួយជីមីនហើយក៏ព្រឺឆ្អឹងខ្នងខ្ញាកតែម្ដង។
    <<មិនមានកើតអីធ្ងន់ធ្ងរទេ គ្រាន់តែមានអ្នកតាម ប្រហែលជាក្រុមចោឆក់ប្លន់ទេដឹង>>
    <<ជីមីនភ័យស្លាប់ហើយ ឃើញមុខមិញនេះឡើងស្លក់>>
    <<ប្រហែល...នាងប្រញាប់ទៅវិញទៅ ខ្ញុំទៅលួងប្រពន្ធដែល ប៉ុណ្ណេះទឹកភ្នែកជោគខ្នើយហើយទេដឹង>>
    <<ហុឺ...ជីមីនយំរឿងអី?>>
    ឡាធិសា សួរទាំងភ្ញាក់ផ្អើល ពេលឮសូហ្កាថាប្រញាប់ទៅលួងជីមីន ព្រោះជីមីនយំ បើកើតអីធំដុំ នឹងអ្អាលនាងទៅជួយយកអាសាលួងលោមដែល។
    <<ប្រចណ្ឌ នាងអោបខ្ញុំមិញហ្នឹង>>
    <<គ្រាន់តែអោបហ្នឹង?>>
    <<អុឺរ៉ុបអាចធម្មតា ប៉ុន្តែសម្រាប់អាសុី ប្រុសស្រីអោបគ្នាវាមិនមែនជារឿងធម្មតា មួយវិញទៀត រឿងរវាងយើងពីនាក់កាលពីអតីតក៏មិនទាន់លាងវាស្អាតបាតអីដែល ជីមីនអាចគិតច្រើនពីរឿងនេះក៏ថាបាន>>
    គេយល់ចិត្តជីមីន ហើយសារភាពថាខ្លួនឯងខុសដូចគ្នា ដែលពីមុនហ៊ានយកលេសថាស្រឡាញ់នាង ដើម្បីយករួចខ្លួន ដោយចម្លើយមួយនោះ វានៅដក់ក្នុងខួក្បាលជីមីនលាងមិនជ្រះដល់សព្វថ្ងៃ។
    <<ឲ្យខ្ញុំជួយបកស្រាយទេ?>>
    <<មិនអីទេ ខ្ញុំចាប់ការខ្លួនឯងបាន នាងត្រឡប់ទៅផ្ទះទៅ>>
    ឡាធិសា ងក់ក្បាលតិចៗ បន្ទាប់មកងើបឈរ យកកាបូបមកស្ពាយ រួចដើរមកបៀតគេ បម្រុងនឹងថើបថ្ពាល់សងខាងតាមទម្លាប់ធ្លាប់ធ្វើពេលលាគ្នា ប៉ុន្តែត្រូវសូហ្កាគេចចេញ ធ្វើឲ្យនាងឆ្ងល់លើសដើម ឈរចងចិញ្ចើមចូលគ្នា។
    <<កើតអី?>>
    <<ជួបគ្នាលើកក្រោយ រាក់ទាក់គ្នាបែបធម្មតាបានហើយ ខ្ញុំមិនចង់ឲ្យជីមីនយល់ច្រឡំ ក្មេងនឹងពូកែស្រមៃរូបភាពច្រើន>>
    <<ខ្វល់ពីប្រពន្ធណាស់ណ៎...>>
    នាងបង្អាប់មនុស្សទំយើប្រពន្ធឲ្យអៀនលេង នឹងឃើញថាសូហ្កាងក់ក្បាលទទួលស្គាល់ថាគេពិតជាខ្វល់ពីជីមីនដូចសម្ដីនាងនិយាយមែន។ ឡាធិសា ទប់ស្នាមញញឹមមិនជាប់ រំភើបជំនួសគូស្នេហ៍មួយគូនេះ តែមិនចង់ចំណាយពេលយូរជាងនេះ ទើបបែរខ្លួនដើរចេញពីបន្ទប់ ដោយមិនត្រូវការម្ចាស់ផ្ទះជូនដំណើរ រីឯសូហ្កា គ្រាន់តែឡាធិសា ចេញផុត ក៏ប្រញាប់ឡើងទៅជាន់ខាងលើ មកឈរមុខបន្ទប់ ដកដង្ហើមធំមួយហឿក មុននឹងលើកដៃគោះទ្វា ព្រោះគន្លិះមួលចាក់ជាប់ពីខាងក្នុងបាត់ទៅហើយ។
    <<ជីមីនបើកទ្វាឲ្យបង>>
    មនុស្សស្រីជាភេទពិបាកនឹងយល់អារម្មណ៍។ គេគិតថាជីមីន ស្ថិតក្នុងកាឡោនស្រដៀងប្រហាក់ប្រហែលនោះដែល ក្រៅពីពិនងរហើយ នៅប្រច័ណ្ឌច្រើន ខឹងច្រើន អារម្មណ៍ឡើងចុះពិបាកស្មានឲ្យត្រូវណាស់។
    <<.....>>
    អ្នកនៅខាងក្នុងមិនតប ឮតែសម្លេងសសឹកមិនដាច់ បញ្ជាក់ថាកំពុងយំ។
    <<ជីមីន...បងប្រាប់ថាបើកទ្វាឲ្យបង>>
    <<មកហៅធ្វើស្អី...មិនទៅអោបថើបនាងនោះឲ្យផុតៗទៅ>>
    សូហ្កាលួចអស់សំណើចបន្ដិច ពេលជីមីនតបទាំងសម្លេងអណ្ទឺកអណ្ដក់ តូចផងធំផង ថែមទាំងថ្លើមធំបញ្ឃឺបញ្ជាគេឲ្យទៅដេកជាមួយឡាធិសាទៀតផង។  ត្រឹមគេអោបគ្នាធម្មតាជាមួយនាងសោះ យំឡើងខ្ទរបន្ទប់ ចុះទម្រាំលើសពីនេះ? គេមិនចង់ស្រមៃរូបភាព ថាទឹកភ្នែកហូរជោរជន់ប៉ុណ្ណា។
    <<ដេញបងឬ?>>
    <<ក្រែងបងស្រឡាញ់នាងណាស់មិនអញ្ចឹង ពេលនេះអូនបើកដៃហើយ ម៉េចក៏មិនឆាប់ស៊ីគ្នាឲ្យរួចរាល់ទៅ>>
    <<បើជ្រុលជាអូនដេញទៅហើយ បងទៅក៏បានដែរ ឡាធិសាកំពុងនៅចាំស្រាប់ផង មិញនេះថានឹកចង់មកលួងប្រពន្ធក្មេង តែគេមិនឲ្យនៅ អញ្ចឹងទៅរកឡាធិសាវិញហើយណា>>
    <<ទៅៗ...ហុឹក...ហុឹក...អាមនុស្សបោកប្រាស់ អាមនុស្សកុហក អាឆ្កួតឡប់ ទៅឲ្យផុតទៅៗ>>
    <<បងទៅមែនហើយណា>>
    សូហ្កាធ្វើជាសួរ រួចបែរខ្នងយឺតៗ បន្អូសសម្លេងជំហានជើងឮៗ ធ្វើដូចកំពុងចុះទៅជាន់ក្រោមទៅរកនាងពិតមែន ប៉ុន្តែមិនបានមួយដង្ហើមផង សម្លេងទ្វាក៏បានបើកឡើង បន្ដដោយរាងកាយតូចល្អិតរត់មកអោបចង្កេះគេពីក្រោយណែនដៃ ក្រវីក្បាលដាក់ផែនខ្នងធំទូលាយតតាត់ នៅពេលគេបេះដៃចេញ ក៏មិនព្រមលែង។
    <<ក្រែងដេញមិនអញ្ចឹង មកហាមបងធ្វើអី>>

ពិសស្នេហ៍(ចប់)Where stories live. Discover now