5ថ្ងៃបន្ទាប់
ថ្ងៃនេះជាថ្ងៃអាទិត្យ ដូច្នេះសិស្សទាំងអស់អាចសម្រាកបានយ៉ាងសប្បាយរីករាយ នៅពេលល្ងាចប្រហែលជាម៉ោង4ជុងហ្គុកបានចេញពីកន្លែងធ្វេីការ( ថ្ងៃអាទិត្យជុងហ្គុកធ្វេីការចាប់ពីម៉ោង8ព្រឹកដល់ម៉ោង4ល្ងាចទេីបចេញហេីយពេលយប់សម្រាក) ចេញពីធ្វេីការមិនទាន់នាយកម្លោះបានចូលទិញរបស់បន្តិចបន្តួចដេីម្បីផ្ញេីថេហ្យុង លេីកណាក៏នឹកឃេីញតែថេហ្យុងទោះថ្លៃក៏សុខចិត្តទិញមិនញាំុខ្លួនឯងទេតែក៏មានចំណែកសម្រាប់ម្តាយផងដែរ។
ជុងហ្គុកបានធាក់កង់មកឈប់មុខផ្ទះរបស់ថេហ្យុងរួចចុចកណ្តឹងកៀនទ្វារបងផ្ទះ បន្តិចក្រោយទ្វាក៏បេីកឡេីងដោយដៃថេហ្យុងផ្ទាល់ មុននេះថេហ្យុងនៅកាត់ស្មៅខាងមុខផ្ទះតិចតួចទេីបរហ័សបេីកយ៉ាងនេះ។
"ឯងមកធ្វេីអីទៀតហេីយ??" គ្រាន់តែឃេីញមុខថេហ្យុងធុញទ្រាន់បាត់ទៅហេីយមួយថ្ងៃៗជួបនៅសាលាមិនអស់ចិត្តក៏នៅឆ្លៀតមកតាមជួបដល់ផ្ទះទៀត ថេហ្យុងចោទសួរតាមធម្មតា។
"នឹកលោកគ្រូហ្នឹងណា " ជុងហ្គុក ធ្វេីបួចមាត់ដាក់នាយតូចទាំងញញឹមខិល បេីមិនបានជួបមុខថេហ្យុងមួយថ្ងៃគេច្បាស់ជាបាយមិនឆ្ងាញ់ទេ ។
"តែប៉ុណ្ណឹងទេ??.ទៅវិញទៅខ្ញុំរវល់ណាស់" ថេហ្យុង ឈរច្រត់ចង្កេះទាំងហួសចិត្ត ក្មេងនេះម្នាក់នេះមកលេីកណាក៏និយាយថានឹកហេីយរំខានគេរហូតមិនដែលឃេីញសួរមេរៀនអីតិចសោះ បេីចរឹកចឹងអោយគេចូលចិត្តយ៉ាងម៉េចកេីតទៅ ។
"អេ៎ឈប់សិន!! ខ្ញុំបានទិញនំមកផ្ញេីលោកគ្រូ ឃេីញលោកគ្រូញាំុវាថ្ងៃមុនខ្ញុំក៏ទិញវាមកអោយ សង្ឃឹមថាលោកគ្រូចូលចិត្ត" ជុងហ្គុក លេីកថង់នំរស់ជាតិ
ស្តូបបឺរីអោយថេហ្យុងមេីល ទាំងញញឹមមិនចេះស្រពោន នំនេះគេទិញចេញពីចិត្តមិនមែនទិញមកយកចិត្តថេហ្យុងទេវាជាទឹកចិត្តរបស់គេផ្ទាល់យល់ទេ។"អគុណ តែខ្ញុំគិតថាឯងទុកញាំុខ្លួនឯងទៅ" ថេហ្យុង ធ្វេីមុខស្ងួតបដិសេធមិនទទួលយកនំ នាំអោយក្មេងមុខទន្សាយមុខស្រពោនលួចអន់ចិត្តមួយរំពេជ។
"ហេតុអី? ខ្ញុំខំទិញអោយលោកគ្រូណា " ជុងហ្គុក បង្ហាញទឹកមុខកំសត់របៀបអន់ចិត្តទៅកាន់លោកគ្រូចិត្តរឹង នំនេះគេខំទិញវាយ៉ាងលំបាក ឬមួយក៏វាមិនថ្លៃដូចអ្វីដែរថេហ្យុងត្រូវការ? ឬមកពីគេក្រគិតថាគេមិនមានសមត្ថភាពនឹងទិញវាមកអោយឬ។
YOU ARE READING
ᥫ᭡តាមស្រឡាញ់ អូនដល់ជេីងមេឃ ᥫ᭡
Short Storyទោះឆ្ងាយឬជិតទោះយូរឬឆាប់ក៏បងស្មគ័្រស្នេហ៍តែស្រស់ត្រាណត្រេីយ ♡ និពន្ធដោយ:ចនម៉ាយ៉ានី #jk top #tae btt Note:22/10/2023 ចាប់ផ្តើមនិពន្ធ📖