Who am i ?

1K 73 9
                                    

ខ្ញុំអង្គុយឆ្ងល់ម្នាក់ឯងនៅបន្ទប់ទទួលភ្ញៀវខួរក្បាលគិតពីរសម្ដីរបស់បងHeeដែលនិយាយអម្បាញ់មិញនេះ។ហេតុតែខ្ជិលគិតវែងឆ្ងាយច្រើនខ្ញុំក៏បំភ្លេចរឿងនេះចោលអស់រួចក៏ប្រះខ្លួនសម្ងំគេរហូតដល់គេងលក់ដោយមិនដឹងខ្លួន។

តោះយើងកាត់មកមើលបុរសសង្ហាទាំង6នាក់នេះវិញ

« Heeseungម៉ាក់ប្រាប់ថាមិច ? » Jay

« យើងសូមទោស យើងវាច្រលំមាត់នឹងហាស៎ និយាយភ្លេចគិត » Heeseung

« ថ្ងៃក្រោយបងឯងកុំចេះតែនិយាយអីផ្ដេសផ្ដាស់ពេកយ៉ាត់តែប្អូនឮគេអន់ចិត្តទៅ » SungHoon

« បងដឹងហើយ » Heeseung

« តែថាពួកយើងគិតចង់លាក់រឿងនឹងជាអាតកំបាំងរហូតមែន ? » Jungwon

« លាក់បាំងរហូតក៏ល្អដែល កុំឲ្យ Y/n ដឹងអី ព្រោះវាអាចប៉ះពាល់ដល់អារម្មណ៍របស់ប្អូន » Sunoo

« ត្រូវឯងនិយាយត្រូវព្រោះនាងច្រម៉ក់នឹងពិនអន់ចិត្តណាស់ និយាយអីមិនស្រួល ងរខ្ទឺតដូចខ្ទួយលូវហើយ » Jay

« តែពេលដែល Y/n ងរម្ដងៗសប្បាយធ្វើបាបណាស់ » Ni-ki

« ហឹស ! ឯងនឹងចូលចិត្តតែញោះប្អូនឲ្យខឹងរហូតហើយដល់ពេល Y/n វៃតាំងរត់មកឲ្យពួកយើងជួយហាស៎ » Heeseung

« មែនតើ ! បើខ្ញុំជា Y/n វិញឈប់និយាយរកហែងមួយជីវិតតែម្ដង » Jungwon

« សំណាងហើយដែលបងមិនមែន Y/n នោះ ! ហិ ហិ » Ni-ki

« បានហើយឈប់ប្រកែកគ្នាទៅនាំគ្នាចុះមកខាងក្រោមមក ! មើលនាងច្រម៉ក់នោះតិចថាកំពុងតែធ្វើអីចុះមក »
Jay

« មិនបាច់ទៅទេស្រួលមិនស្រួលគេងលក់បាត់ហើយដឹងពួកយើងមកលេងហ្គេមវិញ » SungHoon

« តោះលេងក៏លេង » Jay

« តោះចាប់ផ្ដើមមួយគូរម្នាក់ហា៎ » Heeseung

« Okkkk Paro » Ni-ki

ខ្ញុំកំពុងតែគេងលក់យ៉ាងស្កប់ស្កល់តេក៏ត្រូវភ្ញាក់ដោយសារតែសម្លេងវិឌីអូហ្គេមរបស់ពួកគាត់។សម្លេងមួយនេះបានដាស់អារម្មណ៍របស់ខ្ញុំដែលកំពុងតែគេងលង់លក់ភ្ញាក់ឡើងមានអារម្មណ៍ថាក្ដៅក្រហាយភ្លាមៗតែម្ដង។ខ្ញុំងើបចេញពីសាឡុងដើរដំណើរបុាំងឆ្កឺតៗឡើងជណ្ដើរម្ដងមួយៗរហូតដល់បន្ទប់របស់ពួកគាត់ដែលកំពុងតែបាញ់ហ្គេមយ៉ាងសប្បាយតែខុសអីពីខ្ញុំខឹងសឹងតែចេញផ្សែងតាមត្រចៀក។*តុក*តុក* ខ្ញុំគោះទ្វារជាច្រើនដងហើយនៅតែគ្មានពីណាគេចេញមកបើកទ្វារសោះមកពីខ្ញុំគោះតិចៗពេកឬក៏សម្លេងវិឌីអូហ្គេមរបស់ពួកគាត់ឮខ្លាំងពេក។គោះទ្វារគេមិនបើកឲ្យហើយខ្ញុំក៏បើកទ្វារចូលខ្លួនឯងតែម្ដងទៅ។ទ្វារបើកជំហពិននឹងហើយពួកគាត់នៅតែធ្វើមិនដឹងអង្គុយលេងហ្គេមឡើងធម្មតា។ឃើញចឹងខ្ញុំក៏ស្រែកយកមួយទំហឹងតែម្ដង។

Seven Brother ✨Where stories live. Discover now