ជំពូក 1: សេអ៊ូល

790 73 6
                                    

១៣–២០
       ផ្លូវបំបែកដ៏មមាញឹកបំផុតរបស់ប្រទេសកូរ៉េស្ថិតនៅក្នុងសង្កាត់Gangnam ទីក្រុងសេអ៊ូលនៅជិតស្ថានីយ៍Sinsa។ អ្នកបើកបរចុះពីស្ពាន Hannam ឆ្លងទន្លេHan ចូលGangnam នឹងឆ្លងកាត់ផ្លូវបំបែកនេះមុនពេលធ្វើដំណើរទៅកាន់ផ្នែកផ្សេងៗនៃស្រុកដូចជា Nonhyeon, Cheongdam ឬApgujeong។ នៅពេលដែលមានចរាចរណ៍ច្រើនអ្នកបើកបរអាចសម្លឹងមើលភ្លើងស្តុបរាប់សិបនាទីរង់ចាំដល់វេនរបស់ពួកគេដែលជាមូលហេតុដែលរថភ្លើងក្រោមដីប្រហែលជាវិធីល្អបំផុតដើម្បីទៅដល់ស្ថានីយ៍Sinsa ប្រសិនបើនោះជាគោលដៅរបស់អ្នក។
       ប៉ុន្តែប្រសិនបើគោលដៅរបស់អ្នកគឺជាកន្លែងពិសេសណាមួយនៅជិតច្រកចេញទី 1 នៃស្ថានីយ៍ Sinsaនោះវាខុសគ្នាបន្តិច ឧទាហរណ៍ថាប្រសិនបើអ្នកធ្វើដំណើរទៅកាន់អគារ Cheonggu ដែលស្ថិតក្នុងឆ្នាំ 2010 ជាកន្លែងរបស់Big Hit Entertainment ដែលក្រោយមកត្រូវបានគេស្គាល់ថាជាHYBE ។
      ទីក្រុងសេអ៊ូល, Gangnam-gu, Dosandaero 16-gil 13-20  សូម្បីតែមានអាសយដ្ឋានហើយក៏វាមិនងាយស្រួលក្នុងការស្វែងរកអាគារCheonggu ដែរប្រសិនបើអ្នកមិនធ្លាប់ទៅGangnam ឬផ្លូវបំបែកស្ថានីយ៍Sinsa ។នេះបើតាមកម្មវិធីKakaoMapចម្ងាយរវាងអគារនេះនិងច្រកចេញទី១គឺ៥៦៨ម៉ែត្រ។ ប៉ុន្តែវាមិនអាចប្រាប់បានពីផែនទីទេថាអគារនេះស្ថិតនៅជិតចុងចោតផ្លូវជម្រាល។ ហើយដើម្បីដល់ទីនោះ វាក៏មិនមានប្រាប់ដែរថាត្រូវឆ្លងកាត់ផ្លូវណាខ្លះលុះត្រាតែអ្នកបើកឡានទៅទីនោះដោយប្រើឧបករណ៍GPSចង្អុលទិសបើមិនដូច្នោះទេប្រហែលជាត្រូវចំណាយពេលបន្តិចដើររកជុំវិញរឿយៗទើបអាចស្វែងរកអគារCheonggu ឃើញ។
______ ខ្ញុំវង្វេងអស់ហើយ។ (J-Hope និយាយ)
នេះជាករណីសម្រាប់Jung Hoseok ដែលនឹងបង្ហាញខ្លួនបីឆ្នាំក្រោយក្នុងនាមជាj-hope របស់BTS ។ បន្ទាប់ពីចុះកុងត្រាជាtrainee ជាមួយBig Hit Entertainment នៅខែមេសាឆ្នាំ 2010 គាត់កំពុងទទួលការបណ្តុះបណ្តាលនៅក្នុងទីក្រុងកំណើតរបស់គាត់នៃGwangju ហើយក្រុមហ៊ុនបានឱ្យគាត់ផ្លាស់ទៅអគារស្នាក់នៅBig Hit Entertaiment ក្បែរអគារCheonggu ក្នុងទីក្រុងសេអ៊ូល។គាត់បានមកដល់ថ្ងៃទី 24 ខែធ្នូឆ្នាំ 2010 ។
______ ខ្ញុំខ្លាចណាស់។វាជាថ្ងៃបុណ្យណូអែលហើយផ្លូវពេញទៅដោយមនុស្សដែលសប្បាយរីករាយប៉ុន្តែខ្ញុំមិនដឹងថាខ្លូនឯងកំពុងនៅទីណាទេ។

      គាត់មិនដែលធ្លាប់ជិះរថភ្លើងក្រោមដីទីក្រុងសេអ៊ូលឬមានបទពិសោធន៍ឆ្លងបុណ្យណូអែលសម័យថ្មីនៅSinsa-dong ទេ។ នេះជាតំបន់ដែលមានមនុស្សដើរច្រើនសូម្បីតែទីក្រុងសេអ៊ូលក៏ដោយ ប៉ុន្តែទីតាំងដ៏មមាញឹកនៃអគារស្នាក់នៅនេះគឺជាការបំភិតបំភ័យដល់j-hope ផងដែរដោយសាររថភ្លើងក្រោមដីមានមនុស្សច្រើនឬទេសភាពដែលមិនធ្លាប់ស្គាល់នៃសង្កាត់Sinsa ។
______ ខ្ញុំបានបន្តនិយាយថានេះជាការខកចិត្ត! ទីបំផុតខ្ញុំបានខលទៅប្រធានA&R សូរថា ដូច្នេះតើខ្ញុំទៅទីនោះដោយរបៀបណា?
       បន្ទាប់ពីការខលរូចគាត់បានបន្តទៅមុខត្រង់ដោយគោលដៅមិនច្បាស់លាស់ ហើយទីបំផុតបានមកដល់អគារស្នាក់នៅបានសម្រេច ។ នេះគឺជាការចាប់ផ្តើមនៃជីវិតអគារស្នាក់នៅរបស់គាត់ដែលគាត់បានចងចាំតាំងពីសម័យនោះរហូតដប់ឆ្នាំក្រោយមកក៏នៅតែមិនអាចបំភ្លេចបាន ហើយនៅតែជាការភ្ញាក់ផ្អើលដ៏គាំងមួយសម្រាប់គាត់។
________ SUGA ក៏នៅទីនោះដោយស្លៀកខោក្នុង(សើច)។ ជើងជ្រូកសល់នៅក្នុងស៊ីងលាងចានខោអាវដែលបោកហើយរាយប៉ាយនៅលើឥដ្ឋ ហើយគ្រប់គ្នាដើរទៅដើរមកក្បែរខោអាវរបស់ពួកគេ។ ខ្ញុំគិតក្នុងចិត្តថា តើនេះជាជីវិតក្នុងបន្ទប់ដេកមែនទេ?

You've reached the end of published parts.

⏰ Last updated: Jun 27 ⏰

Add this story to your Library to get notified about new parts!

កំណត់ត្រា10ឆ្នាំWhere stories live. Discover now