18«ដោះលែង»

919 82 0
                                    

ប្រយោគរាំងតូចនិយាយចេញមកចាក់ចំធ្វើឲ្យបេះដូងរបស់Geminiមានអារម្មណ៍ថាឈឺចាប់?ឬនាយជិតបាត់បង់ក្មេងម្នាក់នេះមែន?ពិតមែនឬ?អារម្មណ៍គេពេលនេះកំពុងប្រាប់
"Fot មនុស្សល្អឯការបស់បង"
"បងធ្វើឲ្យអូនស្តាយក្រោយណាស់មែនទេ?"geminiសួរនាំបែបលួមលោមកុលាបមួយទងដែលនៅក្នុងដៃ មើលទៅកុលាបគេនេះពិតជាឈឺចាប់ ណាស់ទោះបីកុលាបមានបន្លាតែមិនមែនមានន័យថាកុលាបអត់ចេះឈឺចាប់ទេ គែរឹងមាំតែសម្បកកាយតែប៉ុណ្ណោះ។
"អូនគិតថាបងស្រឡាញ់អូនតែបងអត់នោះទេ"គេមិនអាចនិយាយពាក្យនេះមកកាន់នាយបានទេព្រោះគិតថានាយនិងឈឺចាប់ជាងគេផ្ទាល់ទើបលើកប្រយោគនេះមកជំនួស
"បងឲ្យអូនឆ្លើយនិងបង?"គេចង់បានចម្លើយចេញពីfot
"ចុះអូនថាមែន?"
"បងនិងដោះលែងអូន បងនិងឲ្យអូនរកអ្នកថ្មីដែលល្អជាងបង ផ្តល់ភាពកក់ក្តៅឲ្យអូនច្រើនជាងបង"សួរថានាយឈឺទេ?ប្រាកដជាឈឺទោះមិនសូវមានពេលជាមួយគេក៏មិនប្រាកដថាឈប់ស្រឡាញ់គេដែរគឺស្រឡាញ់លើសពីស្រឡាញ់ទៅទៀត តែគេមិនចង់ឲ្យរាងតូចនៅឈឺចាប់
"អូនដែរនិយាយថាចង់បានអ្នកថ្មីទេ?អូនដែរនិយាយថាអូនចង់ដើរចេញពីបង?អ្ហឹកៗ ឃើញទេថាបងមិនខ្លាចបាត់បង់អូនបន្តិចណាឡើយនេះជាភាសាស្រឡាញ់របស់បង??"ទឹកភ្នែកគេហូរដូចបាក់ទំនប់ការឈឺចាប់ក៏កើនឡើងធ្វេដងកាលបើឮនាយដូចចង់ផ្តាច់ពាក្យពីគេ
"ពិតមែនហើយ!ព្រោះថាបងស្រឡាញ់អូនទើបបងចង់ឲ្យអូនរកអ្នកថ្មីេរកអ្នកដែលផ្តល់ក្តីសុខ សេចក្តីស្រឡាញ់ ការមើលថែច្រើនជាងបងទៅកាន់អូន!បងមិនល្អមិនអាចផ្តល់អ្វីដែលអូនចង់បានអូន បងគិតថាបងជាមនុស្សអាក្រក់ណាស់មិនសក្តិសមនិងអូនឡើយ!"នេះឬសេចក្តីស្រឡាញ់?ព្រោះតែស្រឡាញ់ទើបនាយសុខចិត្តចាកចេញ??
"តែសេចក្តីសុខអូនជាបង បេះដូងអូនផ្ញើទុកឲ្យបងអស់ហើយ មិនថាបេះដូង ខ្យល់ដង្ហើម សេចក្តីសុខគឺនៅលើបងទាំងអស់ បងមានដឹងទេ?អ្ហឹកៗ ហេតុអ្វីទៅ?ហេតុអ្វីក៏ស្រឡាញ់បងអូនហត់បែបនេះ?"ជង្គន់ក៏ទន់ព្រុសនៅលើឥដ្ឋគេគ្មានកម្លាំងទប់លំនឹងខ្លួនឡើុយ fotលើកដៃខ្ទប់មុខស្រែកយំឮត្រហឹង
"បងសុំទោសៗពិតមែន"geminiទាញគេមកឱបនាយឈឺខ្លាំងណាស់ពេលឃើញប្រពន្ធស្រែកយំសឹងតែដាច់ខ្យល់ស្លាប់នៅនឹងមុខបែបនេះ
"អ្ហឹកៗ ពេលណាបងយល់អារម្មណ៍អូនខ្លះទៅ អ្ហឹកៗ ពេលណាបងបារម្ភពីអូន មើលថែ ខ្លាចបាត់បង់អូនដូចជាគេ?អូនមិនដែលឃើញថាបងខ្លាចបាត់បង់អូននោះទេ អ្ហឹកៗ អូនខ្លាចបងជ្រើសគេចោលអូន អ្ហឹក អូនចង់ឲ្យបងខ្វល់ខ្វាយពីអូនខ្លះ អ្ហឹក"fotផ្តេកក្បាលនៅចន្លោះកគេនិយាយរអ៊ូងូវៗ ទាំងទឹកភ្នែក គេពិតជាតូចិត្តតូចថ្លមណាស់
"ព្រោះតែបងមិនដូចគេទើបបងចង់ឲ្យអូនស្វែងរក អ្នកណាដែលល្អជាងបង ផ្តល់ក្តីសុខ សេចក្តីស្រឡាញ់ ការបារម្ភទៅអូនជាងបង បងមិនចង់ឃើញអូនទឹកភ្នែកបែបនេះនោះទេទេ"gemini
"បងមិនស្រឡាញ់អូនមែនទេទើបចង់ដេញអូនចេញ?អ្ហឹកៗ"fotយំកាន់តែខ្លាំងនៅពេលឮgeminiនិយាយរឿងបាក់បែក
"អ្នកណាថា?បងស្រឡាញ់អូនណាស់ទាស់តែបងមិនអាចផ្តល់ក្តីសុខឲ្យអូន បងពិតជាស្អប់ខ្លួនឯងណាស់ ដែលមិនចេះបារម្ភពីអូនវក់និងការងារ"gemini
"អូនទ្រាំបានមិនអីនោះទេ ឲ្យតែអូនបាននៅក្បែរបង"fotលើបដៃមកឱបចង្កេះបាវខ្សាច់របស់ប្តី គេទ្រាំបានឲ្យតែនៅក្បែរនាយមិនថាចុះសមុទ្រភ្លើង ដើរលើខ្ទះខ្លាញ់ នាយជាអ្វីៗគ្រប់យ៉ាងទោះមាត់និយាយថាស្តាយក្រោយតែបេះបូងមិនសហការព្រោះត្រូវការនាយ
"ក្មេងឆ្កួត"geminiឱបរឹតគេកាន់តែខ្លាំងឡើងនាយសឹងតែយំចេញមកព្រោះរំភើបfourth ទាំងស្អាត ទាំងឆ្លាត ខ្វះអីមនុស្សចង់ក្បែរនោះតែហេតុមកស៊ូទ្រាំជាមួយមនុស្សវក់និងការងាដូចនាយ
ក្រោយពីស្ងាត់អស់មួយសន្ទុះមើលទៅរាងតូចគេគេងលក់បាត់ហើយព្រោះជាតិស្រវឹងផង យំផងមើលទៅអស់កម្លាំងណាស់។geminiក៏បីសម្តៅទៅបន្ទប់
រាងក្រាស់ដាក់មាឌតូចនៅលើពូកថ្មមៗ ទឹកភ្នែកគឺនៅដាមពេញថ្ពាល់នៅឡើយ គេបានផ្លាស់ប្តូរសម្លៀកបំពាក់ឲ្យរាងតូចជាលើកទី2ហើយ ហើយពីរថ្ងៃជួបគ្នាទៀត
"សុបិនល្អ សឺត"ក្រោយពីសម្អាតខ្លួនរួចហើយនាយសង្ហារក៏ដាក់ខ្លួនគេងជិតប្រពន្ធព្រមទាំងផ្តល់ស្នាមថើបនៅលើថ្ងាស់គេមួយខ្សឺតផងដែរ។អ្នកទាំងពីរគេងឱបគ្នាស្ទើរតែក្លាយជារាងកាយទាំងមូល។

គូរដណ្តឹងបង្គ្រប់កិច្ច (SS1 Complete)Where stories live. Discover now