*រវើរវាយ*🤍🤍

6 1 0
                                    

#Come on

ណាំរ៉ា គឺជាមនុស្សស្រីដែលចូលចិត្ត សិល្បៈនិងស្រឡាញ់វិស័យ kpop នាងតែងតែស្រមៃថាថ្ងៃណាមួយនាងនឹងអាចធ្វើជាអ្នកចម្រៀងដូចតារាទាំងនោះផងដែរ។ ថ្ងៃមួយបន្ទាប់ពីចេញពីធ្វើការនាងបានដាក់ខ្លួនដើម្បីសម្រាកយកកម្លាំងបន្តិច ដើម្បីទៅជួបជុំមិត្តធ្វើកិច្ចការសាលាជាមួយគ្នា ស្រាប់តែ!

( សម្លេងទូរស័ព្ទរោទ៍)

"ហេឡូ មានការអី?" ណាំរ៉ាទាញទូរសព្ទលើកមកនិយាយទាំងបិទភ្នែក
"អូននៅឯណា? ម៉េចក្រលើកទូរសព្ទ័បងម្ល៉េះ?"...
"អូនកំពុងគេង"ណាំរ៉ា ឆ្លើយតបទាំងមមើមមាយ
"ក្រោកមក បងជិតដល់ម៉ោងរវល់ហើយ"...
"បងនេះពិតជា..."ណាំរ៉ា
"មិនដឹងទេ បងរវល់សិនហើយ"...
"ធ្វើអី?"ណាំរ៉ា

ទឺត ទឺត (ទូរស័ព្ទត្រូវបានបិទ)

"យ៉ាប់មែនហើយ...សង្សារតារាអីក៏ពិបាកយ៉ាងនេះ"ណាំរ៉ា
(សង្សារតារា?តារាណា?ណាគេទៅណ៎?)

ណាំរ៉ាមិនចាំយូរក៏ទាញម៉ូតូជិះចេញទៅរកសង្សារនៅកម្មវិធីពិពណ័មួយ
លុះមកដល់នាងបានទុកម៉ូតូនៅមួយកន្លែងត្រឹមត្រូវរួចដើរចូលទៅ ទីនោះ

"នៅឯណាចេស៎! បិទទូរស័ព្ទផង?ហ៊ឹម...ចាំតែមើលទៅ"ណាំរ៉ា ច្រត់ចង្កេះដើររកផង រអ៊ូផង
រកមើលមិនឃើញ នាងក៏អង្គុយចុះមួយកន្លែង ក្រលេកមើលចុះឡើងគ្មានឃើញមានអ្នកណាស្គាល់ម្នាក់សោះ មែនហើយ ពួកគេទាំងនេះសុទ្ធជាហ្វេនសង្សាររបស់នាង មើលចុះតែងខ្លួនដល់ហើយ ស្លៀកសំពត់អោយឡើងខ្លី បបូរមាត់ឡើងឆេះតែម្ដង ចង់ទាក់សង្សារខ្ញុំខ្លាំងហើយមើលទៅ ឆើស! "គិតសុខៗស្រាប់តែក្រឡេកឃើញសត្វឆ្កែមួយក្បាលនៅអគារខាងលើនោះ ដូចជាស្រដៀងៗ
" នោះ ដូចជា...អឹមដូច អា...មែនហើយ ជាBamm!"ណាំរ៉ា ក្រោកឈរឡើងរួចដើររកមើលម្ចាស់ឆ្កែ ដើរចុះដើរឡើងក៏ចូលទៅដល់សាលតន្រ្តីមួយកំពុងប្រគុំ ហើយនាងដឹងច្បាស់ណាស់ថាអ្នកកំពុងច្រៀងជាអ្នកណា
មិនគិតយូរ ណាំរ៉ា ក៏បើកទ្វារចូលទៅ
" អាយ!!!រាំច្រៀងជាមួយស្រីផងឬ? ជានាង(ឡា លីសា)? គាំងបេះដូងស្លាប់មិនខានទេ ឯណាៗ ទូរស័ព្ទថតទុកសិន ដឹងតែស្លាប់ហើយអា...អឹម..ក្ដៅណាស់"ណាំរ៉ា ទន្រ្ទាំជើង ខាំមាត់ក្រឺតជាខ្លាំង ដៃក៏ទ្រាំចុចថត មិនទុកយូរក៏ចុចផ្ញើរទៅអ្នកដែលជាសង្សារភ្លាម
  ភ្លាមៗ ការប្រគុំតន្រីក៏ចប់ល្មម ហើយក៏ដល់ពេលដែលសង្គ្រាមត្រូវបានកើតឡើងដែរ

You've reached the end of published parts.

⏰ Last updated: Nov 14, 2023 ⏰

Add this story to your Library to get notified about new parts!

^សុបិន្ដស្នេហ៍^Where stories live. Discover now