ភាគទី40:ផាក យ៉ុងហ្គី

171 6 0
                                    

"ដល់ពេលហេីយ"សម្លេងធ្ងន់ស្កត់ដោយកំហឹងបានបញ្ចាប់ក៏ឃេីញមានបុរសម្នាក់បានដេីរចេញពីក្រហ៊ុនសារព័ត៌មានមួយទៅបាត់ ដោយមិនដឹងថាជាអ្នកណាលេីយ។

មិនយូរក៏មានពត៍មានមួយផ្សាយមកថា*មានគ្រូបង្រៀនតន្ត្រីនៅសាលាមួយបានលួចមានទំនាក់ទំនងជាមួយនឹងគ្រូពេទ្យសត្វដែលល្បីម្នាក់ ជាមនុស្សដែលគ្រប់គ្នាសុទ្ធសឹងតែបានស្គាល់ហេីយថាជាគ្រូពេទ្យចិត្តល្អ នឹងជាកំលោះហាយសូរ ដោយគេបានដឹងថា គ្រូបង្រៀននោះ ធ្វើការនៅក្នុងក្លឹបមួយនឹងធ្លាប់មានសង្សារជាមនុស្សស្រីទៀតផង ហេីយគេក៏បង្ហាញទៀតថា គ្រូបង្រៀនម្នាក់នោះមានបំណងតោងទាមលោកគ្រូពេទ្យ ផាកជីមីន ដេីម្បីតែប្រាក់ប៉ុណ្ណោះ*បន្ទាប់ពីពត៌មាននៅបានផ្ទុះមកក៏មានខមិនជាច្រេីនដែលវែកញ៉ែករឿងនេះ

*ជាគ្រូបង្រៀនជាគំរូរបស់សិស្សបែរជាទៅស្រលាញ់ប្រុសគ្មានឯងទៅវិញ

*មិនចេះខ្មាស់គេធ្វើដល់ទៅគ្រូនៅចរឹកថោក

*អាណិតបងមីនណាស់ មីនគួរជួបមនុស្សចឹងសោះ

*អ្នកអេីយវែកញ៉ែកគ្នាដឹងអីច្បាស់ពីគេហៃ

*គ្មានអាណាវាទៅស្រលាញ់ភេទដូចគ្នាដេីម្បីច្បាស់លាស់ទេជឿទៅ

*ឃេីញគេផុសថ្ងៃមុនលេីងផ្អែមល្ហែមដឹងអីសម្ដែង

ងាកមកមេីលគ្រួសារនេះវិញហាក់ដូចជាខ្វល់ខ្វាយខ្លាំងណាស់ នោះក៏ព្រោះកូនប្រុសច្បងក្នុងគ្រួសារកំពុងតែមានរឿងនោះអី តែម្ចាស់ខ្លួនហាក់បាត់ស្ងាត់ឆឹង មិនដឹងថាពិបាកចិត្តឬមានអ្វីមិនស្រួលកេីតលេីងទេ

"មិនបានទេៗអូនត្រូវតែទៅរកកូនសិន នេះសូម្បីថេយ៉ុងក៏មិនលេីកទូរស័ព្ទអូនដែរ"អ្នកជាប្ដីដែលអង្គុយលេីសាឡុងអង្គុយមេីលមកប្រពន្ធទាំងមិនយល់អីក៏ណាស់ណាទៅរឿងប៉ុននឹងសោះ

"អូនកុំខ្វក់ ហេីយទុកកូនដូចជាកូនក្មេងទៀតបានទេ ពេលនេះគេធំហេីយ បេីគេពិបាក់គេច្បាស់ជាមករកយេីងទៀតហេីយ"មែនហេីយ គាត់ដឹងច្បាស់ថាកូនប្រុសច្បងគាត់នៅមានចរឹកដូចក្មេងមានរឿងអីបន្ដិចក៏ទន់ជ្រាយ តែបេីមិនបណ្ដោយខ្លះ តេីពេលណាកូនគាត់ចេះគិតធំដឹងក្ដីដូចគេទៅ

អធិទេពស្នេហ៍💗(ផ្អាក់)Where stories live. Discover now