មីនហូ ជាកូនប្រុសតែម្នាក់គត់របស់មហាសេដ្ឋីប្រចាំប្រទេស សព្វថ្ងៃនាយកំពុងតែកាន់តំណែងជាអង្គនាយកនៅក្រុមហ៊ុនលី ស្រីណាក៏ប្រាថ្នានាយធ្វើជាស្វាមីដែរ ព្រោះតែនាយគឺមានរូបរាងសង្ហា គឺជាgentlemenឬសុភាពបុរស ឆ្នាំនេះនាយមានអាយុ២៨ឆ្នាំហើយនៅតែមិនទាន់មានគូស្រករនៅឡើយ។
" មីនហូប៉ាគិតថាកូនគួតែរកសង្សាមួយអោយប៉ានិងម៉ាក់ហើយ មើលចុះឯងអាយុជិយចូល៣០ហើយនៅមិនទាន់មានប្រពន្ធទៀត "លោកលី កំពុងអង្គុយពិសារអាហារពេលព្រឹកសុខៗក៏ស្រាប់តែលេចគំនិតមួយឡើងមកទើបគាត់ងើបមកនិយាយជាមួយកូនប្រុសរួចក៏ងាកមកមើលមុខប្រពន្ធរបស់ខ្លួនវិញម្ដង។
" ឆាប់ៗ ខ្ញុំលាទៅធ្វើការសិនហើយ "មីនហូ ញុំារួចក៏ងើបគេចដើរចេញទៅបាត់ អោយតែពេលនិយាយអំពីរឿងគូស្រករម្ដងៗ គឺថាតែមួយភ្លេតទេបាត់មនុស្សបាត់ហើយ។
" បើកឡានទៅប៊ូសាន ដៃគូសហការរបស់យើងណាត់នៅអីនោះ ប្រហែលល្ងាចចាំត្រឡប់មកវិញ "មីនហូ ឡើងឡានអង្គុយកៅអីក្រោយរួចក៏បញ្ជាកូនចៅក្រោមបង្គាប់របស់ខ្លួនឬជំនិតផ្ទាល់ខ្លួមដែលមានឈ្មោះថាវួយសៀន ដែលគេគឺជាកូនកូរ៉េកាត់ចិន។
- ប៊ូសាន
" សួស្ដីលោកពូហាន សុំទោសដែលធ្វើអោយលោករងចាំ "មីនហូ ចូលមកដល់ក្នុងផ្ទះលោកហានជាកន្លែងណាត់ជួបនាយក៏អោនគោរពទៅលោកហានជាការគោរព រួចក៏ចូលអៅអង្គុយនៅលើសាឡុងជិតគាត់។
" មិនអីទេ យើងទើបតែមកដល់អប្បាញមិញនេះទេ ឥឡូវពួកយើងចូលសាច់ការវិញ "លោកហាន គួសមតបទៅកាន់នាយវិញរួចក៏ចាប់ផ្ដើមនិយាយអំពីរឿងការងាររបស់ខ្លួន និយាយបានប្រហែលបានមួយសន្ទុះធំដែរទើបនិយាយចប់។
" ឯងសង្ហាក៏សង្ហា ឆ្លាតក៏ឆ្លាត នេះបើកូនរបស់ខ្ញុំបានឃើញឯងគេប្រាកដជាលង់តែម្ដង "លោកហាន និយាយបែបចម្អន់លេងលាយមែនទែន ទើបពួកគេនាំគ្នាសើចដែលធ្វើអោយបរិយាកាសប្រែជាសប្បាយរីករាយ។
" កូនរបស់លោកពូប្រាកដជាល្អណាស់ហើយមើលទៅ ខ្ញុំមិនហ៊ានស្រឡាញ់ទេ "មីនហូ និយាយទាំងយកដៃអេស.ក.របស់ខ្លួនតិច រួចងើបមុខមកញញឹមដាក់គាត់វិញ ទើបនាយរៀបចំខ្លួនថានឹងទៅវិញទៅហើយ។
