ភាគ៣ : មានឃាតករ

27 1 0
                                    

  ភាគ៣

       °°°°°
      រាជសាររបស់នគរលីវ ដែលប្រកាសជ្រើសរើសព្រះរាជសន្នសាក៏បានមកដល់នគរសៀរ ។ ស្ដេចសៀរ បានកោះហៅព្រះអនុចរបស់ទ្រង់ទាំង៤ឱ្យចូលគាល់ ដើម្បីពិភាក្សាអំពីរឿងនេះ ។

     ព្រះបុត្រាទាំងបី ហានអ៉ី ហានចុងយាន និង ហានអ៊ូស៉ីង បានមកដល់ជុំគ្នាអស់ទៅហើយ នៅឡើយតែ ហានយី នៅមិនទាន់មកដល់ ។ គួរបញ្ជាក់ផងដែរថា ព្រះបុត្រាទាំងអស់ត្បិតមានឪពុកតែមួយតែម្ដាយផ្សេងគ្នា ពួកគេមិនសូវជាត្រូវគ្នាប៉ុន្មាននោះទេ ម្នាក់ៗសុទ្ធតែចង់ឈ្នះរាងៗខ្លួន ស្នាមញញឹមនឹងការគោរពនៅពេលដែលជួបមុខគ្នា គឺគ្រាន់តែសម្តែងឱ្យល្អមើលប៉ុណ្ណោះ ។

     " យូរយ៉ាងនេះទៅហើយ ម្ចាស់បងទី៣នៅមិនទានមកដល់ទៀត តើទ្រង់កំពុងតែធ្វើអ្វីទៅ ! " ហានអ៊ូស៉ីង បុត្រាតូចនៃនគរសៀរ ក៏បាននិយាយឡើងទាំងខឹងតិចៗ ។ ហានអ៊ូស៉ីង ទើបតែមានអាយុ១៩ឆ្នាំប៉ុណ្ណោះ នាយមានរូបរាងស្រស់សង្ហារមិនចាញ់បងៗរបស់ទ្រង់នោះឡើយ ។

     " ម្ចាស់ប្អូនកុំអាលខឹងអី ហានយី អាចនឹងមានការរវល់ទើបមកយឺតបែបនេះ ! " ហានអ៉ី ព្រះបុត្រាទី២នៃនគរសៀរ ម្នាក់នេះគួរឱ្យចាប់អារម្មណ៍ជាងគេ ទ្រង់មានរាងខ្ពស់ស្រឡះ មុខសររលោងចិញ្ចើមក្រាស់ញញឹមមានមន្តស្នេហ៍ បើនិយាយពីវិជ្ជាគុនដាវវិញគេលេខពីរមិនមានអ្នកណាលេខមួយនោះទេ ។

     " ព្រះបុត្រាទី៣យាងមកដល់ ! " ជំហានជើងបោះចូលទៅខាងក្នុងញាប់ៗ ជាមួយនឹងជើងតូចដើរតាមពីក្រោយតទ្រុក ។ ស៊ាវសឺ ស្ថិតនៅក្នុងឈុតជាអ្នកបម្រើដើរតាមពីក្រោយ ហានយី ចូលទៅខាងក្នុង  រូបរាងតូចច្រឡឹងគ្រងដោយឈុតសាច់ក្រណាត់ទន់ល្មើយ បានទាក់ភ្នែកអ្នកកំលោះដែលអង្គុយនៅស្ងៀមមិននិយាយស្ដីនោះឱ្យងាកទៅមើលគេទាំងមិនដឹងខ្លួន ។ ហានចុងយាន ដាក់ទឹកតែនៅក្នុងដៃចុះយឺតៗជាមួយនឹងទឹកមុខភាំងជាខ្លាំង ស៊ាវសឺ ញញឹមដាក់នាយបន្តិចរួចក៏ឱនមុខចុះ នៅលើក្បាលរបស់គេមានសៀតស្នៀតសក់រូបចាបមួយទៀតផង ។

     " ស្នៀតសក់នោះ ដូចជាប្រហែលៗ ! " ចុងយាន និយាយតិចៗជាមួយនឹងអារម្មណ៍មិនច្បាស់របស់ខ្លួន  ។

You've reached the end of published parts.

⏰ Last updated: Jun 17 ⏰

Add this story to your Library to get notified about new parts!

⚔️ចោរកម្ម 🔞Where stories live. Discover now