ភាគ ១១ «វ៉ាយ៍»

125 12 2
                                    

     «បង បៃ មើលវានិយាយទៅ!!! លោក ឆល៍ អោយលុយវាច្រើនដល់ម្លឹង!!! មាត់វាចាប់ផ្ដើមព្រុសឮៗហើយ!! ស៊ីស៊ី មិនព្រមទេ!!» ប្រេសស៊ី។
     «...» ចេះអីឡូយតែឯងនោះ អ្នកខាងនេះក៏ចេះដែស៍។ ចាំមើលថា ក្មេងតាមសុំលុយច្រើនយ៉ាងណា។ បើពូកែខាងហ្នឹងខ្លាំង ក៏ចិញ្ចឹមក្មេងអស់ហ្នឹងអោយរស់ទៅ។ យ៉ាងមិចដែរ?!! ឈឺនៅ?!
     កែវភ្នែកសម្លឹងសម្លឹងគ្នាបែបហុតសាច់ស៊ីឈាម!! គេចង់ផ្ទុះកំហឹងក្រញិចអ្នកខ្លះអោយងាប់ឥឡូវទេ។ ឥឡូវនេះដូចពូកែបានសម្តីខ្លាំងណាស់ សុំសរសើរ!!
.................................................................
«ព្រោះរកស៊ីបែបអភិជនយ៉ាងនេះឯង!!» បៀវ និយាយ ហើយឈរឱបដៃបញ្ចេញចរិតហាយសូអោយមើល បើចង់ខ្លាំងទៀតក៏ចាក់មក ម្នាក់នេះចាំតប។
«ឆឹស៎!! អភិជន!! តាមពិតក៏ទាក់គេមិនបាន ហើយក៏បកទៅរកឪគេបែបនេះ!!» ប្រេសស៊ី។
«ឆឹស៎!! ទាក់បានឬមិនបានមិនមែនជំនាញយើងទេស៍ ជំនាញយើងពូកែតែពាក់!!!» បៀវ។
«ហ៊ឺយ៎!!! រូបរាងស្អាតបាតប៉ុន្តែនិយាយពាក្យអសុរោះ!!» ប្រេសស៊ី។
«ហ៊ិសៗៗៗ... ល្អសើចដល់ហើយ ចេះគិតពីរឿងនេះដែរណ៎!! ស្មានថាមិនចេះគិត!!» បៀវ។
«ហ៊ឺយ!!! អា!! អា... ឯងឈ្មោះអីវ៉ើយ!!!» ប្រេសស៊ី។
«ឈ្មោះពីរោះខ្យូតៗពេកខ្ជិលប្រាប់!!» បៀវ។
តុកៗៗៗ...
សំណាងហើយដែលមានអ្នកគោះទ្វារទាន់ហេតុការណ៍ មិនអ៊ីចឹងនឹងឃើញឆ្មាព្រៃហក់មកខ្វាចខ្លាញីមិនខាន។
តុកៗៗ...
ជាថ្មីម្តងទៀត! អ្នកខាងក្រៅគោះទ្វារកងរំពងអោយឮ អោយអ្នកខាងក្នុងប្រញប់បើកអោយជាបន្ទាន់ ហើយនាយកំលោះ បៃប៊ល ក៏ចុចគន្លឹះទ្វារអនុញ្ញាតអោយអ្នកគោះនោះចូលមក។
«ចៅហ្វាយរួចរាល់ហើយទាន» កំលោះរាងរៅខ្ពស់ស្រឡះនោះជាថ្មី ប្រហែលជាមនុស្សជំនិតរបស់គេនោះឯង។ នាយដាក់ឯកសារអីក៏មិនដឹង មួយច្បាប់ ហើយក៏ហុចអោយទៅចៅហ្វាយនាយ មុននឹង បៃប៊ល វាសដៃអោយនាយនោះចេញទៅវិញ។
«នេះ!!!» បើកមើលចំណងជើងបានបន្តិច គេក៏បោះឯកសារនោះទៅលើតុ អោយអ្នកដែលកំពុងឈរឱបដៃចូលមកយក យកទៅអានមើល។
បៀវ ក៏ដើរមកយកឯកសារនោះយកទៅពិនិត្យ! វាជា CV ទើបធ្វើហើយថ្មីៗ សូមពិនិត្យមើលជាមុន ព្រោះអីចូលតាមខ្សែបែបនេះក៏ត្រូវការមានប្រវត្តិរូបដូចគ្នា គ្រាន់តែមិនសូវរញ៉េរញ៉ៃច្រើន ហើយលឿន។ យ៉ាងណាបើមិនធ្វើដូច្នេះ មុខជាមានគេនិយាយដើមព្រោងព្រាតមិនខាន។
«ឈប់សិន!!! ...លោកអ៊ំប្រាប់ថា ខ្ញុំជាជំនួយការរបស់គាត់!!» អានហើយអានទៀត អានបីបួនដងហើយត្រង់នេះ។ មិចបាន CV ដាក់ជាលេខាផ្ទាល់ខ្លួនរបស់ប្រុសឆ្គួតនោះទៅវិញ?!! ក្រែងលោកអ៊ំប្រាប់ហើយមែនទេ ថាអោយរាងតូចធ្វើជាជំនួយការផ្ទាល់របស់លោក ឆល៍ មិនមែនប្រុសមុខព្រាននេះ។
«ជំនួយការប៉ាអស់កន្លែងហើយ!!» បៃប៊ល។
«អស់កន្លែងក៏ដោយ សំខាន់ខ្ញុំមកពី Background របស់លោកអ៊ំ ដូច្នេះខ្ញុំជាមនុស្សរបស់លោកអ៊ំ!!» បៀវ។
«ប៉ុន្តែក្រុមហ៊ុនមេគឺជាខ្ញុំ!!! រាល់កិច្ចចាត់ចែងសព្វបែបយ៉ាង ខ្ញុំជាអ្នកចាត់ចែង បើកន្លែងណាខ្ញុំមិនពេញចិត្ត ខ្ញុំអាចកែបានគ្រប់ពេលវេលា» បៃប៊ល។
«!!!!!» គេមានបំណងធ្វើបាបច្បាស់ណាស់ ស្មានថារាងតូចមិនដឹងហី?! បើនៅក្រោមគេ ប្រាកដណាស់គេប្រើៗគ្មានឈប់ឈរទេ។
«ហើយមួយវិញទៀត ការងារនេះខ្ញុំផ្ទេរសិទ្ធិទៅអោយអ្នកគ្រប់គ្រងពិនិត្យមើលរួចរាល់អស់ហើយ!! មានស៊ីញ៉េទទួល CV នេះរួចហើយដូចគ្នា ដូច្នេះចាប់ផ្តើមការងារពីស្អែកបាន!!» បៃប៊ល។
«អត់ទេស៍!!! លោកអ៊ំប្រាប់ច្បាស់ណាស់ ថាខ្ញុំជាជំនួយការណ៍គាត់ ដូច្នេះខ្ញុំនឹងរង់ចាំលោកពូ ឆាល៍ មកចាត់ចែងវិញ!!» បៀវ។
«លោកពូជាអ្នកគ្រប់គ្រង!!» បៃប៊ល។
«ហ៊ឹស៎! លោកពូមិនទាន់មកដល់ទេ!!» កុំមកបោកអោយសោះ ទោះលោកពូជាអ្នកគ្រប់គ្រងក៏ដោយ ប៉ុន្តែពេលនេះលោកពូកំពុងតែរកឡានជិះមកក្រុមហ៊ុនមិនទាន់បានផងបើគេនេះកញ្ឆក់យកឡានលោកពូមកបាត់ទៅហើយនោះ ហេតុការណ៍អីក៏ត្រូវមកស៊ីញ៉េលឿនហើយដល់ម្លឹងនោះ។
នាយញញឹមបន្តិច អស់សំណើចនឹងក្មេងដែលចេញចរិតមិនចុះញ៉មនរណាម្នាក់នេះ។ នាយមិនធ្លាប់ដែលដឹងទាល់តែសោះថា បៀវ ក៏បែបនេះ ពីមុនគឺធម្មតាៗ ក៏មិនពូកែសម្លឹងសម្លក់អីច្រើនដូច្នេះ ចរិតគឺបែបអភិជនកូនអ្នកឋានៈខ្ពស់ ប៉ុន្តែពេលនេះឥឡូវនេះក្លាយជាហង្សដែលបាក់ស្លាប ហើយក៏នៅតែខំត្រដាងវាទៀត។ ពាក្យដែលមិនធ្លាប់ឮ ពាក្យគេប្រមាថមើលងាយ ឥឡូវក៏បានស្តាប់ឮអស់! គេមើលមកក្នុងក្រសែភ្នែកធនទាប ជាមនុស្សដែលនៅជាន់ទាប លក់ខ្លួន ពពួកផ្នែកខាងនោះ ប៉ុន្តែនៅតែបង្ហាញឫកជឿជាក់មិនបាក់ស្បាតទាល់តែសោះ បែបនេះកាន់តែធ្វើអោយនាយចង់យល់កាន់តែខ្លាំងទៅៗ ថាម្នាក់នេះមានកលល្បិចប៉ុន្មានលានជំពូក។
«អ៊ីចឹងក៏មិនអីដែរ» ជ្រុលជាមិនជឿ អ៊ីចឹងនាយនឹងខល៍ទៅអ្នកដែលរាងតូចកំពុងឆ្ងល់នោះអោយ! អោយជាក់ច្បាស់ថាវាយ៉ាងមិច។
ទឺតៗៗៗ...
«ហាឡូបាទលោកពូ...»
(យ៉ាងមិច?!!) សំឡេងអ្នកម្ខាងទៀតពោលឡើង ហើយនាយក៏បើក Speaker ខ្លាំងៗអោយឮ អោយអ្នកកំពុងឈរបានស្តាប់ឮច្បាស់។
«តំណែងរបស់ប្រពន្ធប៉ាខ្ញុំជាអ្វីលោកពូ??»
(ឯងកំពុងសួរអីនៀគ??)
«ព្រោះមានអ្នកខ្លះបដិសេធមិនចង់ធ្វើ»
(អឺយ... យ៉ាងមិចក៏អ៊ីចឹង?!! ...ក្មួយ បៀវ នៅត្រង់នោះទេ ពូនិយាយជាមួយបន្តិច)
«...» ទើបនាយហុចអោយនិយាយ! ញញឹមចុងមាត់ឌឺ! មុននឹងអ្នកដែលឈរនោះដើរមកលើកទូរសព្ទ។
«អាឡូលោកពូ! លោកពូកំពុងនៅក្រុមហ៊ុនហ្នឹងមែន?» បៀវ សួរបញ្ជាក់ ក្រែងមានអ្នកខ្លះភូត។
(ប្រាកដហើយ! មុននេះពូជិះមកជាមួយនឹង សែគ(Sek))
«សែគ មួយណាលោកពូ??»
(សែគ កូនចៅ បៃប៊ល!! សួរគេទៅដឹងហើយ)
«...» អូ៎!! ឬក៏ប្រុសម្នាក់ដែលជួបមុននេះ ហ៉ឹម!!
(អូស៎ ពូភ្លេចប្រាប់! គឺបង ឆាល៍ ដាក់អោយក្មួយ បៀវ ធ្វើជាលេខា បៃប៊ល វិញទៅ ដោយសារលោកបងមិនសូវជាបានមកទីនេះប៉ុន្មានទេ! ណា បៃប៊ល ក៏ត្រូវការដែរ ហើយគេធំជាងពូ! ពូប្រកែកមិនបានទេ)
«...» ហ៊ឺយ... ធ្វើយ៉ាងមិចទៅ? បើម្នាក់ៗរុញអោយតែមកជិតប្រុសឆ្គួតនេះគ្រប់គ្នានោះ។
(ប៉ុណ្ណឹងសិនចុះ!! ពូប្រញាប់សិន)
«បាទ» ចប់កិច្ចសន្ទនា បៀវ ក៏ទុកទូរសព្ទលើតុទៅវិញ សម្លឹងមកអ្នកកំពុងអង្គុយសម្លឹង សើចឌឺនឹងមុខ។ បាន!! ធ្វើបាមិនខានទេវ៉ើយ ធ្វើការជាមួយក៏បាន មិនខ្លាចស្រាប់ហើយ។
«មានអីចង់ប្រកែកទេ??» បៃប៊ល។
«ប្រកែក!! ខ្ញុំចង់ប្រកែកជាមួយនឹងកំណាន់ចិត្តលោកហ្នឹង!! អាស៎ ខ្ញុំមិនជាបញ្ហាទេណា ប៉ុន្តែ... ក្រែងលោកំណាន់ចិត្តលោកមិនសុខចិត្ត ខ្លាចខ្ញុំនៅក្បែរលោកទៅនឹងឆក់បាត់» បៀវ។
«បង បៃ!! មិចក៏កន្លែងមួយគំនរមិនអោយវាទៅធ្វើ?? ហេតុអីក៏ត្រូវជាលេខាបងផ្ទាល់??» ប្រេសស៊ី។
«ទៅវិញសិនទៅ ប្រេសស៊ី!!!» នាយមិនបានឆ្លើយ បែរមកជាដេញអោយរាងតូចដែលអង្គុយលើភ្លៅនេះត្រឡប់ទៅវិញសិន នាយនៅចាត់ចែងរឿងនេះអោយរួចរាល់សិន។
«...» ប្រេសស៊ី ធ្វើមុខអន់ចិត្ត ហើយបែរមកសម្លឹងមុខអ្នកកំពុងឈរឱបដៃវិញឯណោះ ព្រោះតែវាទេដឹងទើបបង បៃ ហ៊ានបញ្ជាអោយខ្លួនទៅវិញ។
«នេះលុយ ២០ ម៉ឺន!! ទៅវិញសិនទៅ យប់នេះចាំបងទៅរក!!» នាយបង្ហាញទូរសព្ទដែលទើបនឹងបាញ់លុយហើយថ្មីៗអោយកំណាន់ចិត្តមើល អោយគេទៅវិញសិន ព្រោះចង់និយាយរឿងការងារជាមួយអ្នកក្បែរនេះអោយចប់សព្វគ្រប់។
«បាទ» ទោះចិត្តមិនចង់ទៅ តែត្រូវតែទៅសិន ទើបងើបឡើងពីភ្លៅនាយក្រាស់រួចក៏ដើរខ្មើតទៅបំបុកស្មាអ្នកកំពុងឈរមួយទំហឹង រួចដើរចេញអត់ខ្វល់។
គ្រឹប៎!!!
ទ្វារក៏បិទ អ្នកខ្លះក៏ក្រោកព្រឹប៎!
«នេ៎! លែង!!!!» សុខៗគេក៏ដើរមកឱបចង្កេះតូចទាំងមិនដឹងខ្លួន។ ចរិតព្រានរបស់គេនៅតែឆ្គួតដូចដើម បង្កអោយ បៀវ ត្រូវប្រាស់ពីដៃក្រាស់យ៉ាងឆាប់រហ័ស ច្រានគេចេញសឹងមិនបាន។ កំណាន់ស្នេហ៍ចេញទៅមិនទាន់បានមួយនាទីផង គេក៏បង្ហាញចរិតឆ្កែមកទៀតហើយ គួរអោយស្អប់។
«គ្រាន់ឱបបន្តិច វាមានបញ្ហាអី!?» បៃប៊ល។
«បញ្ហា ព្រោះមិនចង់ប្រឡូកប្រឡាក់ជាមួយ ខ្លាចឆ្លងរោគ!!!» បៀវ។
«ហ៊ឹស... ឆ្លងរោគ?!! បើមែន គឺម្នាក់នេះហើយឆ្លងរោគមុនគេ!» បៃប៊ល។
«ហ៊ឹស៎ រោគជាមួយគូស្នេហ៍លោកហ្នឹងហើយ! មិនដឹងជាប៉ុន្មានលាននាក់ទេ!!!»
«យ៉ាងណាក៏មិនដល់អ្នកដែលអត់ស្រោមដែរ!»
«និយាយស្អី?!!!»
«ចង់អោយធ្វើអោយមើលម្តងទៀតទេ នឹងបានយល់ជាង!!»
«ហ៊ឺយ លែង!!!»
គេនិយាយបណ្ដើរលូកក្រសោបឱបចង្កេះតូចមកផ្អឹបជាប់ទ្រូងបណ្ដើរ ទោះដៃតូចប៉ុនឈើចាក់ធ្មេញនោះខំប្រឹងគក់ច្រានយ៉ាងណាក៏មិនរួច។ ផ្ទៃមុខក្រាស់ក៏កាន់តែខិតមកកៀកប្រកិតមុខតូចនោះបន្តិចម្តងៗ មានបំណងចង់ថើបប្រាកដ។
ក្រាក...
«ធ្វើស្អីហ្នឹង?!!!» រំពេចនោះសំឡេងស្រែកបែកអាកាសក៏បន្លឺឡើង លេចនូវរូបរាងថ្មីចូលមកដល់។
«ហ៊ឺស...» បានឱកាសល្អ បៀវ ក៏ច្រានប្រុសឆ្គួតនេះបានសម្រេច។
«ស៎...សុំទោសផងចៅហ្វាយ!» កំលោះ សែគ ចូលមកមិនទាន់ ឃាត់មិនទាន់ ទើបធ្វើអោយរាងតូចអាចចូលមកបានសម្រេច។
«ឯង!!!!!» ភ្នែកធំៗទាំងគូនោះបើកឡើង សម្លឹងញ័រសាច់ទទ្រើក។ មិននឹកស្មានឡើយថាមនុស្សដែលបាត់ខ្លួនទៅជាយូរ ពេលនេះក៏ត្រឡប់មកវិញបាន មករកពិភពចាស់ដែលលែងត្រូវការ ហើយចង់បានវាត្រឡប់ទៅវិញឬ?!!
«វ៉ាយ៍??» វ៉ាយ៍!! វ៉ាយ៍ ស្គេចឈើសាន់(White SketcherSun) ជាមិត្តភក្តិដ៏ល្អបំផុតរបស់ខ្លួន!! គឺជាគេនេះហើយ នឹក... គឺនឹកមិត្តខ្លាំងណាស់។ វ៉ាយ៍ ជាមិត្តតែម្នាក់ដែល បៀវ ធ្លាប់មាន! ជាមិត្តល្អតែម្នាក់គត់ដែលរាប់អានគ្នាដូចបងប្អូន មានអ្វីក៏ចែកគ្នា យល់ពីចិត្តគ្នាគ្រប់រឿង។ តាំងពីពេលដែល បៀវ មានរឿងបែកបាក់គ្នាជាមួយនឹង បៃប៊ល ហើយត្រូវទៅរៀបការជាមួយ គ្រីហ្វ តាំងពីពេលនោះមកទំនាក់ទំនងមិត្តភាពមួយនេះក៏លែងបានជួបគ្នាជាង ២ ឆ្នាំមកដែរ!! ប៉ុន្តែចម្ងល់នាពេលនេះខ្លាំងបំផុតនោះគឺ... ហេតុអី វ៉ាយ៍ ត្រូវមានវត្តមាននៅត្រង់នេះ?!!

🦋❤️‍🔥សូមរង់ចាំអានភាគបន្ត❤️‍🔥🦋
______________________________________
#និពន្ធដោយ ប៉ុម ស្រីពេជ្រ (pichpichbp)
#រក្សាសិទ្ធគ្រប់ដោយពេជ្រពេជ្រប៊ីភី
•ហាមធ្វើការលួចចម្លងសាច់រឿងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតិ (រក្សាភាពជាមនុស្ស)

បើចូលចិត្តជួយVoteម្នាក់មួយមកណាណប់ចិត្តណប់បេះដូងអេតមីន អោយអេតមីនមានកម្លាំងសរសេរភាគត❤️😘
"Vote👇កន្លែងផ្កាយនេះ"

រឿង «ហង្សបាក់ស្លាប»🦋❤️‍🔥Where stories live. Discover now