Part 1 ''ឧបទ្ទវហេតុ''

521 25 1
                                    

ចាប់ផ្ដេីមនៃសាច់រឿងដំបូងយេីងបានឃេីញលោកអ៊ុំចំណាស់ម្នាក់ត្រូវបានគេចាប់ធ្វេីជាចំណាត់ក្មាំងដោយមូលហេតុអ្វីក៏មិនដឹងហេីយបុរសម្នាក់បានដកកាំបិតមកព្យុងកអ៊ុំប្រុសនោះទៀតផង ភ្លាមៗនោះក៏លេចចេញនូវវត្តមាននាយតូចម្នាក់មុខមាត់ស្អាត រាងតូចច្រឡឹងបេីតាមមេីលទៅប្រហែលជាកូនប្រុសរបស់លោកអ៊ុំម្នាក់នោះហេីយ គេបានរត់សំដៅយ៉ាងលឿនមកជួយឳពុករបស់គេ
''ឈប់ភ្លាម....កុំធ្វេីអីឳពុកយេីងឯងឆាប់ដោះលែងគាត់ទៅគាត់គ្មានកំហុសទេ! » នាយតូច Chimon ស្រែកត្រហ៊ោយំនៅហណ្ដាលហ្វូងមនុស្សទាំងមូលលែងមានកេរ្ត៍ខ្មាសអ្វីទាំងអស់ពេលនេះគេគ្មានចង់បានអ្វីក្រៅពីឃេីញឳពុករបស់គេមានសុវត្ថភាពតែពេលនេះ......
« ឆាប់ចេញពីទីនេះ... ឈប់យំដូចជាក្មេងទៅអញថ្លង់ណាស់បេីនៅតែបន្តបែបនេះយេីងនិងសម្លាប់ទាំងឳទាំងកូនហេីយវេីយ » បុរសពាក់ស្រោមមុខស្រែកសម្លុតអ្នកនៅខាងមុខរបស់ខ្លួនដោយសម្លេងគួរអោយខ្លាច
លឺដូច្នេះនាយតូចក៏ឈប់ភ្លាម និងដកថយពីឳពុករបស់គេបន្តិចម្ដងៗ គេដឹងច្បាស់ថាបេីគេទៅជិតឳពុកគេពេលនេះក៏គ្មានសុវត្ថភាពអីដែរមានតែបង្កគ្រោះថ្នាក់ថែមតែប៉ុណ្ណោះស្រាប់តែពេលនេះបានលេចចេញនូវវត្តមានបុរសប្លែកមុខម្នាក់ទៀតសំដៅចេញពីឡាន រូចក៏យកកាំភ្លេីងមក....
« ផាំង! ផាំង! »
សម្លេងស្រែកទ្រហ៊ោយំខ្លាំងៗចេញពីមាត់ក្មេងប្រុសម្នាក់ គេយំផងអង្រួនស្មាឳពុកគេផង ហេតុអី ហេតុអីជីវិតរបស់គេត្រូវមកជួបរឿងបែបនេះទេវតាក៏ចិត្តអាក្រក់ម្លេះគេគ្មានសេសសល់អ្វីទៀតឡេីយក្រៅពីឳពុករបស់គេបេីអត់ពីឳពុកគេ គេរស់នៅបានការស្អីទៀត
« ហឹកៗ ហឹកៗ  សងឳពុកខ្ញុំវិញមក »សម្លេងស្រែកខ្លាំងៗទិដ្ឋភាពពេលនេះគឺពិបាកមេីលខ្លាំងណាស់ឈាមស្រោចដណ្ដប់ពេញខ្លួនគេក៏ព្រោះតែគេនៅអោបឳពុកគេជាប់ភ្នែករបស់គេពោរពេញទៅដោយការឈឺចាប់
« ភាំង! »
គ្រប់យ៉ាងដែលយេីងបានឃេីញអប្បមិញនេះគ្រាន់តែជាការយល់សប្តិតែប៉ុណ្ណោះ តែការយំនៅក្នុងសបិន្តនេះបានធ្វេីអោយគេយំមកដល់ជីវិតពិតទៀតផង
« ប៉ា ប៉ាតែងតែលេចមុខក្នុងសុបិន្តរបស់ខ្ញុំអស់ជាច្រេីនឆ្នាំកន្លងមកហេីយគ្រប់ពេលដែរខ្ញុំគេង គ្រប់ពេលដែរខ្ញុំបិទភ្នែកគឺតែងតែឃេីញមុខប៉ា គិតៗទៅអស់រយៈពេល១០ឆ្នាំហេីយដែលប៉ាបានទទួលមរណៈភាពទៅ ទិដ្ឋភាពទាំងប៉ុន្មានដែរអាពួកឃាតករដៃឆៅនេះធ្វេីមកកាន់ប៉ាខ្ញុំនៅចងចាំរហូតគ្មាថ្ងៃភ្លេចទេ ពីដំបូងខ្ញុំគិតថានិងសងសឹកពួកគេតែគិតៗយូរទៅប៉ាបានបង្រៀនខ្ញុំថាធ្វេីជាមនុស្សកុំយកអំពេីសងសឹកមកបាំងមកបេីប៉ាឃេីញខ្ញុំសងសឹកគេគាត់ក៏មិនសប្បាយចិត្តនិងទង្វេីដែលខ្ញុំបានធ្វេី ដែលដូច្នេះខ្ញុំសុខចិត្តរស់នៅបែបនេះរហូតមក អ្នកសាងអ្នកនិងទទួលកម្មនេះដោយខ្លួនឯង..! »
Admin's pov
ពេលនេះនាយតូច Chimon wachirawit មានអាយុ ២០ឆ្នាំហេីយសព្វថ្ងៃរៀននៅសាកលវិទ្យាល័យមួយកន្លែង គេជានិសិត្សឆ្នាំទី 2 រាល់ថ្ងៃនេះគេរៀនបណ្ដេីរធ្វេីការបណ្ដេីរព្រោះត្រូវបានប្រាក់មកសងបំណុលគេ ដែលប៉ាគេបានបន្សល់ទុកមក
Chimon's pov
« ទឹង! ទឹង! »
« ហេឡូ......មានការអីដែរបាទ » Chimon
« ខ្ញុំគឺជាម្ចាស់បំណុលរបស់ប៉ាឯងខ្ញុំមានការបន្តិចមកជួបឯង សូមមកជួបខ្ញុំឥឡូវនេះខ្ញុំមានការងារមួយអោយឯងធ្វេី ចាំខ្ញុំផ្ញេីរ location អោយ » Chimon មិនទាន់បាននិយាយអីផងគេក៏ចុចបិទបាត់ភ្លាមៗនោះនោះchimon ក៏ប្រញាប់ប្រញាលស្លៀកពាក់សម្លៀកបំពាក់អោយបានសមរម្យទៅតាម location ដែលអ្នកស្រីបានផ្ញេីរមកអប្បញមិញនេះ
+ ១៥ នាទីកន្លងផុតទៅ
គេបានជិះម៉ូតូមកដល់វិមានដល់ស្កឹមស្កៃមួយ ហេត្ថារចនាសម្ព័នគឺស្អាត មានសួនជីវៈចម្រុះ មេអំបៅហោះហេីរពេញផ្លូវធ្វេីអោយគេមានអារម្មណ៍ល្អខ្លាំងមែនទែន
''ចង់ប្រាប់ថាអ្នកស្រីដែលបានអញ្ជេីញchimon មកនេះមានឈ្មោះថាលោកស្រី «serena»
« មកដល់ហេីយមែនទេ?....អង្គុយចុះមក » serena
« បាទតេីអ្នកស្រីហៅខ្ញុំមកមានការអីដែរ បេីរឿងប្រាក់ខ្ញុំនិងសងអ្នកនាងវិញឆាប់ៗណ៎ា ព្រោះខ្ញុំចិត្តបេីកប្រាក់ខែហេីយ » chimon ញញឹមញញែមបែបទឹកមុខមិនសូវសមក៏ព្រោះតែគិតថាគេប្រាកដជាមកទារបំណុលនេះតែម្ដង
« មិនមែនទេយេីងហៅឯងមកនេះចង់អោយឯងឈប់សងបំណុលយេីងពីប្រាក់មកធ្វេីការជំនួសបានទេ ? » serena
« ហ៎ាស...! បែបមិចទៅខ្ញុំអត់សូវយល់ » chimon ឧទានទឹកមុខយ៉ាងភ្ញាក់ផ្អេីលព្រោះគេមិនយល់ពីអ្វីដែរ អ្នកស្រីបាននិយាយមកកាន់គេ
« គឺចេះទេយេីងមានកូនប្រុសម្នាក់ ឈ្មោះថា Perth tanapon អាយុ 22ឆ្នាំ យេីងចង់អោយឯងធ្វេីជាអ្នកមេីលថែគេព្រោះគេរាល់ថ្ងៃនេះខូចណាស់ ម្ងៃៗទៅតែពីទៅក្លឹប ខ្ញុំប្រដៅគឺគេមិនដែលស្ដាប់ទេរឹងចចេះ ក្បាលរឹង ធ្វេីអ្វីគិតតែពីខ្លួនឯង ហេីយឯងអាចជួយសម្អាតបន្ទប់របស់គេតេីបានទេ ការងារនេះឯងធ្វេីវា ១ឆ្នាំបំណុលទាំងប៉ុន្មាននិងរួចអស់ » serena
« អ្ហឹម......ចឹងក៏បានដែរអ្នកស្រី » chimon
« ចឹងចាំយេីងនាំឯងទៅមេីលបន្ទប់កូនប្រុសរបស់យេីង...គឺឯងស្អែកកុំភ្លេចរេីអីវ៉ាន់មកនៅទីនេះផងណ៎ាឯងត្រូវនៅផ្ទះយេីង »
« បាទ » chimon
អ្នកស្រី serena បាននាំchimon មកមេីលបន្ទប់របស់ Perth ពេលនោះ serena មានអ្នកខលមកគេក៏ទៅលេីកទូស័ព្ទនៅឆ្ងាយបន្តិចទេីបទុកអោយ chimon ដេីរមេីលបរិវេណជុំវិញបន្ទប់នេះមួយសន្ទុះធំ
« ក្រាក....! »
ភ្លាមៗនោះទ្វារបន្ទប់បានបេីកយេីងបានឃេីញវត្តមានរបស់ម្ចាស់បន្ទប់នេះគឺ Perth tanapon គេបានដេីរមកទាំងទឹកមុខកាច ពេលនោះchimon បានបែរខ្លួនមកចំមុខរបស់គេ Perth បានស្ទុះរុញ chimon ទៅលេីពូកភ្លាមដោយមានគេទ្រោបពីលេី
« អាយ! មនុស្សឆ្កួត » chimon
————————————————-
TO BE CONTINUES 👉💗
Note 📝:គ្រប់ពាក្យពេចន៍និងកាយវិការទាំងប៉ុន្មានក្នុងរឿងមួយនេះគ្រាន់តែជាការប្រឌិតតែប៉ុណ្ណោះ
⭕️សុំទោសរាល់ពាក្យសម្ដីមិនសមរម្យទាំងឡាយ
Enjoy your reading 😉💕

ម្ចាស់បំណុលម្ចាស់ស្នេហ៍Where stories live. Discover now