Part3 : Tiger President

195 17 6
                                    

#____

"សួស្ដីអ្នកទាំងអស់គ្នា!! ខ្ញុំគឺជាប្រធានទី2នៅក្នុងថ្នាក់នេះ សូមស្គាល់ផង!!" ហ្វីលីកបោះជំហ៊ានចូលក្នុងថ្នាក់បានស្រួលបួលហើយក៏ចាប់ផ្ដើមនិយាយ

"ចាប់ពីពេលនេះទៅខ្ញុំក៏នឹងក្លាយជាប្រធានម្នាក់នៅក្នុងថ្នាក់នេះផងដែរ!ដូច្នេះហើយសូមគ្រប់គ្នាទទួលស្គាល់ហើយឱ្យតម្លៃមកកាន់ខ្ញុំផងតិចក្រែងថាខ្ញុំតម្លើងឫកពេលបានធ្វើជាប្រធានទាំងដែលដំបូងស្លូតសោះ ខ្ញុំចង់ប្រាប់ថាខ្ញុំមិនបានគម្រាមអ្នកទាំងអស់គ្នាអ្វីទាំងអស់គ្រាន់តែបង្ការទុកមុនព្រោះក្រែងថាមានពួកចាបព្រាបមានមាត់ចេះតែនិយាយជាប់ឈ្មោះនៅក្នុងថ្នាក់នេះដែរ ហើយតួនាទីរបស់ខ្ញុំនោះគឺគ្រប់គ្រងសណ្ដាប់ធ្នាប់និងផែនការមួយចំនួននៅក្នុងថ្នាក់នេះផងដែរ កុំអាងខ្លួនជាសិស្សពូកែអាចមានមុខមាត់ចូលមកអង្គុយនៅក្នុងថ្នាក់នេះបានហើយក៏មានចរិកមិនល្អឱ្យសោះ!បើខ្ញុំចាប់បាន មិនរួចខ្លួននោះទេ" ហ្វីលីកនិយាយដោយមុខមាំនិងសម្លេងស្មើរគ្រាន់តែចូលមកដំបូងក៏ដឹងថាមិនធម្មតាដែរ...។ ហ្វីលីកសម្លឹងទៅកាន់តុពីរដែលនៅជាប់គ្នា មានតែកាតាបតែបាត់ម្ចាស់នោះដោយស្ងាត់មួយសន្ទុះព្រោះដឹងថាម្ចាស់តុកំពុងតែដើរមកហើយ

នោះគឺជា Park Jongseong ឬ Jay ជាមួយនិង Park Soobin នេះឯង នាយទាំងពីរសង្ហា ឆ្លាត ពូកែខាងញ៉ែនិងទាក់ទាញ គ្មាននរណាហ៊ានស្ដីឬតម្លើងសម្ដីដាក់នាយទេព្រោះថានាយគឺមានអំណាចខ្លាំងណាស់ក្នុងសាលានេះ ក៏ប៉ុន្តែ...

"ចេះគោរពពេលវេលាទេ?ឬអាងតែថាខ្លួនមានអំណាចនិងជាសិស្សពូកែបានជាធ្វើចរិកបែបហ្នឹង?គ្មានភ្នែកទេឬយ៉ាងមិច?ប្រធានឈរនៅកណ្ដាលមុខដល់ទៅពីរនាក់ ប៉ុន្តែដើរចូលមកដូចគ្មានក្បាលប្រធាននៅក្នុងថ្នាក់អញ្ចឹង!ចេះគួរសមទេ?ដែលចូលរៀនម៉ោងសិលធម៌ទេ?គ្រាន់តែហាមាត់សុំអ្នកដែលមានសិទ្ធគ្រប់គ្រងថ្នាក់ដើម្បីចូលរៀនដោយសារតែមានភាពយឺតយ៉ាវបន្តិចបន្តួចវាលំបាកណាស់មែនទេ?" ហ្វីលីកកើនចិត្តក្ដៅក្រហាយខណៈដែលបានឃើញទង្វើររបស់ពួកនាយទាំងពីរ នេះមិនមានសិលធម៌យកមែនទែនតែម្ដង គ្មានទំនួលខុសត្រូវក្នុងការគោរពពេលវេលាហើយថែមទាំងឈ្លើយទៀត គួរតែដាក់ទារុណកម្មបែបមិចទើបសម?

If I Love You Was A Promising.Where stories live. Discover now