ភាគទី២

282 2 0
                                    

(ថើបប្រដៅ)

“បងស្រីហ្អា! បើខ្ញុំចង់បាន យ៉ុនហ៊ី ជាកូនប្រសារបងថាយ៉ាងម៉េចដែរ?”
“អ្ហឹកក អ្ហឹ...” ប្រយោគអ្នកមីងមុននេះ យ៉ុនហ៊ី ដែលកំពុងញ៉ាំនំទៅជាឈ្លក់ស្ទើរស្លាប់ ដែលអ្នកអង្គុយក្បែរនេះដូចជា អេត ប្រញាប់លូកមករឹតខ្នងឱ្យនាង សាងជារូបភាពមួយបែបមើលទៅកាន់តែគួរឱ្យស្រលាញ់ថែមទៀត។
“យ៉ាងម៉េចហើយ?” អេត ហុចកែវទឹកមកឱ្យនាងដែលសាមីខ្លួនក៏ទទួលមកញ៉ាំជៀសវាងឈ្លក់ស្លាប់។
“ភ្ញាក់ផ្អើលណាស់ឬបានជាឈ្លក់ដល់ថ្នាក់នេះ? ហ៊ឹសៗ” អ្នកមីងសើចស្រស់នឹងឫកពាក្មួយក្រមុំដែលពេលនេះមុខក្រហមងាំងបានមកពីការឈ្លក់ផងអៀនផង “បងស្រីយល់យ៉ាងម៉េចដែរ? ខ្ញុំពិតជាចង់បាន យ៉ុនហ៊ី ជាកូនប្រសារពិតមែន!” អ៊ីនវ៉ា ងាកមកសួរយោបល់បងស្រីភ្លោះម្ដងទៀត។
“រឿងនេះបងក៏មិនហ៊ានសម្រេចចិត្តតែម្នាក់ឯងដែរ ត្រូវសួរចិត្ត យ៉ុនហ៊ី ជាមុនដូចគ្នា!” រស់ទាន់សម័យកាលដើរតាមសម័យថ្មីអ្នកម្ដាយមិនបង្ខិតបង្ខំកូន តែបែរជាងាកមកសួរចិត្តកូនក្រមុំរបស់ខ្លួនជាមុនត្បិតថាគាត់ក៏ចូលចិត្ត អេត ចង់បានគេជាកូនប្រសារតែយ៉ាងណារឿងជីវិតគូរបស់សាមីខ្លួនត្រូវសួរពួកគេ ត្រូវឱ្យពួកគាត់សម្រេចចិត្តដោយខ្លួនឯង ព្រោះអនាគតពួកគេមិនមែនស្ថិតនៅលើម្ដាយឪពុកដូចជាពួកគាត់នោះទេ។
“យ៉ុនហ៊ី ក្មួយថាអីទេបើមីងចង់បានក្មួយជាកូនប្រសារ នោះ?”
“រឿងនេះខ្ញុំនៅមិនទាន់ប្រាកដចិត្តនៅឡើយទេអ្នកមីង ខ្ញុំនៅចង់រកការងារធ្វើសិន ម្យ៉ាងនៅមានក្ដីស្រមៃច្រើនទៀតដែលខ្ញុំមិនទាន់សម្រេច!...ខ្ញុំមិនទាន់ចង់មានគ្រួសារទាំងវ័យក្មេងបែបនេះទេ” ពាក្យបដិសេធយ៉ាងគួរសមមានសុជីវធម៌របស់នាង តែបែរជាធ្វើឱ្យអ្នកខ្លះក្បែរនេះមិនពេញចិត្តទៅវិញ មិនដឹងថាហេតុអ្វីគេស្រាប់តែមួម៉ៅខុសពីធម្មតា។
ចង់ឱ្យរៀបការជាមួយគេយ៉ាងម៉េច បើរាល់ថ្ងៃខាំគ្នាដូចឆ្កែ មិនដែលត្រូវគ្នាផងហ្នឹង វរៗមានសង្គ្រាមកើតឡើងពេញរោងការទៅអ្នកណាទទួលខុសត្រូវ។
“ចុះអេត?” អ្នកម្ដាយងាកមកសួរកូនប្រុសវ័យសាមសិបបួនប្លាយដែលពេលនេះមុខស្អុយប៉ែរ   បង្ហាញឱ្យឃើញច្បាស់ថា
កំពុងមានកំហឹង។
“ខ្ញុំតាមអ្នកម៉ាក់គ្រប់យ៉ាង! តែសុំប្រាប់ឱ្យដឹងខ្ញុំជាមនុស្សចូលចិត្តសប្បាយទោះរៀបការមានប្រពន្ធហើយ ប្រហែលចោលស្រីខាងក្រៅមិនបានដែរ” ខឹងចិត្តនាងហ៊ានបដិសេធសំណើមុននេះ អេតវែល ដាក់ប្រាវបែបគ្មានអៀនមាត់តែម្ដង ប្រយោគគ្មានកេរ្ដិ៍របស់គេមុននេះហុចផលឱ្យអ្នកខ្លះក្បែរដៃទៅជាស្លេកមុខប៉ិបតែម្ដង ងាកមកសម្លក់ទេបែបរករឿងដែលគេឌឺដងខ្លួន។
ដឹងថាគេឌឺដងហើយក៏ដឹងថាប្រយោគគេមុននេះ វាពិតដូចគ្នាគេមិនបានស្រលាញ់នាង បូករួមទាំងព្រានគ្មានថ្ងៃកែ រៀបការជាមួយគ្នាហើយនាងមិនលេចលង់ក្នុងនរកទឹកភ្នែកទៅហើយទេឬ បែបនេះស៊ូនៅខ្លួនមួយវិញវាប្រហែលជាប្រសើរជាង មិនមែនទេគឺល្អបំផុតទៅវិញទេ។
ទឺត ទឺត
ទូរស័ព្ទនៅក្នុងដៃរោទ៌ឡើង យ៉ុនហ៊ី ក៏ត្រូវជ្រួញចិញ្ចើមព្រោះជាលេខប្លែកដែលខលចូលមក។
“ខ្ញុំសុំទៅទទួលទូរស័ព្ទមួយភ្លែត!” យ៉ុនហ៊ី ដើរចេញទៅទទួលទូរស័ព្ទនិយាយរឿងការងាររបស់ខ្លួន។
ស្រីតូចនិយាយពីការងាររបស់ខ្លួនទាំងសប្បាយចិត្ត  មិន
គិតថាថ្ងៃនេះខ្លួននឹងទទួលបានដំណឹងល្អបែបនេះ ថែមទាំងជាដំណឹងដែលខ្លួនត្រូវការថែមទៀត។
“ចាសអរគុណច្រើនអ្នកនាង!” យ៉ុនហ៊ី ដាក់ទូរស័ព្ទចុះបន្ទាប់ពីអ្នកខាងនោះចុចផ្ដាច់សន្ទនា លើផ្ទៃមុខតូចដែលជាប់ភាពសោកសៅមុននេះ បែរជាប្ដូរមកជាញញឹមស្រស់ស្រាយចិត្តតែម្ដង “អាយ!” ថាប្រុងបែរខ្លួនត្រលប់ទៅវិញតែមិនទាន់ដឹងស្អីផង ស្រីស្រស់ទៅប៉ះនឹងរាងមាំរឹង ដូចថ្មរបស់អ្នកខ្លះមុនបាត់ទៅហើយ។
“បងមកឈរធ្វើស្អីត្រង់នេះ?”
“ផ្ទះខ្ញុំចង់ឈរទីណាជារឿងរបស់ខ្ញុំ គ្មានពាក់ព័ន្ធនឹងនាងទេ” ទោះជាមិនដឹងថាមុននេះនាងនិយាយអ្វី ត្រឹមឃើញស្នាមញញឹមមួយនេះហើយ ធ្វើឱ្យគេអត់ក្ដៅស្លឹកត្រចៀកមិនបានសោះ! ពេលនៅជាមួយគេមានមួយពេលណាដែលនាងញញឹមទេហើយមើលចុះនេះជាស្អីមិនដឹងជានិយាយជាមួយអ្នកណាទេញញឹមដូចត្រូវឆ្នោតរាប់លានអ៊ីចឹង។
“បងជាមនុស្សឆ្កួត! ខ្ញុំមិននិយាយជាមួយបងទេ”
“នាងថាអ្នកណាឆ្កួត?”
“បងហ្នឹង! អូយយ...កុំមកប៉ះខ្ញុំ” យ៉ុនហ៊ី ប្រឹងគ្រវាសដៃ
ចេញពីការចាប់របស់ អេត ខណៈអ្នកខាងនោះក៏ចង់ឈ្នះប្រឹងបន្ថែមកម្លាំងចាប់សាងឱ្យដៃ.សស្អាតទៅជាក្រហមងាំងតាមហ្នឹងដែរ។
“ខ្ញុំមិនត្រឹមតែប៉ះទេ តែនឹងច្របាច់នាងឱ្យខ្ទេចតែម្ដង” អេត កន្រ្តាក់រាងតូចតែមួយឱ្យចូលមកក្នុងល្វែងទ្រូងហាប់ណែន ដោយសាច់ដុំរបស់ខ្លួន ធ្វើឱ្យរាងកាយទាំងពីរនៅកៀកកិតជិតគ្នាមិនដឹងដល់ត្រឹមមួយថ្នាំងដៃផង។
“អត់ទេកុំណា៎! អ្នកម៉ាក់ជួយ...អ៊ុប!!” កែវភ្នែកតូចស្អាតបើកធំៗសឹងតែលៀនទៅហើយពេលប្រុសព្រានឆ្មក់បបូរមាត់ខ្លួនដែលសំខាន់វាជាស្នាមថើបដំបូងរបស់នាងថែមទៀត តែគេបែរជាប្លន់យកយ៉ាងព្រៃផ្សៃ...។
“អ្ហឹម...” អេត គ្រហឹមពេញចិត្តនៅបំពង់.កពេលបានភ្លក់របស់ផ្អែមជាប់ចិត្តបែបនេះ គេមិនដែលគិតបបូរមាត់ទន់មួយនេះផ្អែមខ្លាំងគួរឱ្យចង់បឺតដល់ថ្នាក់នេះសោះ។
បង្ក្រាបស្រីឆ្នាស់សម្លាញ់ចិត្តទាល់តែទន់ជើងរួច ទើបអ្នកប្រុសរូបសង្ហាព្រមដោះលែងឱ្យនាងមានសេរីភាព ខណៈអ្នកខ្លះវិញបានត្រឹមឈរភាំងភ្លឹកប្រៀបដូចជាមនុស្សគ្មានវិញ្ញាណ មុខវិញប្រែជាក្រហមដូចប៉េងប៉ោះទុំទៅហើយ។
“ហ៊ឹស ស្មានតែខ្លាំង...” បំពានគេមិនអស់ចិត្តមនុស្សខ្លះនៅឆ្លៀតឌឺដងមើលងាយគេទៀត អេត ញញឹមចំអកបែបមានជ័យជម្នះរួចក៏ចេញទៅធ្វើមិនដឹង។
ស្របពេលអ្នកខ្លះចេញទៅបាត់ទៅហើយ ទើបស្រីតូចស្រស់របស់យើងភ្ញាក់ស្មារតីជាថ្មីមកវិញ ម្រាមដៃវែងស្រឡូនប៉ះបបូរមាត់របស់ខ្លួនថ្នមៗ ខណៈនោះក៏ធ្លោយរបូតស្នាមញញឹមដោយមិនដឹងខ្លួន។
“មនុស្សឆ្កួតនេះ លួចស្នាមថើបដំបូងរបស់គេហើយបែរជាមិនទទួលខុសត្រូវទៀត!...” យ៉ុនហ៊ី រង៉ូររង៉ូវបែបមិនពេញចិត្តលាយឡំអន់ចិត្តតែក៏បង្ហាញឱ្យឃើញពីភាពសមចិត្តដូចគ្នា។
យ៉ុនហ៊ី ត្រូវធ្វើដំណើរត្រលប់មកវិញមុនអ្នកម្ដាយ ព្រោះមានការប្រញាប់ត្រូវដោះស្រាយ ដោយសារខាងក្រុមហ៊ុនការងារត្រូវការពិភាក្សាជាមួយនាងដោយផ្ទាល់នៅថ្ងៃស្អែក ទើបស្រីតូចត្រូវធ្វើដំណើរឡើងមកទីក្រុងសេអ៊ូលទាំងយប់តែម្ដង នេះចាត់ទុកថាសំណាងហើយដែលមានប្អូនស្រីរៀននៅទីក្រុងស្រាប់ មិនអ៊ីចឹងនាងប្រាកដជាពិបាកក្នុងការរកកន្លែងស្នាក់នៅមិនខានទេ។
“ម៉េចក៏មកមិនឱ្យដំណឹងគ្នាមុនបែបនេះ” យ៉ុនហេ ធ្វើជាស្ដីឱ្យបងស្រីមានឫកពាប្រញាប់ប្រញាល់ ដូចខ្លាចរថភ្លើងចេញចោលអ៊ីចឹង នៅមានមុខមាត់សក់នោះទៀតស៊ើងម៉ើងខ្លាំងពេកទេអ្នកមិនដឹងគិតថាទើបតែត្រូវរំលោភបូកហើយក៏ថាបាន។
“បងក៏មិនចង់ដែរតែខាងក្រុមហ៊ុន គេប្រាប់បងទាន់ហន់ដែរ!” មាត់តវ៉ាប្អូនស្រីខណៈដៃរៀបចំសម្លៀកបំពាក់ដាក់ចូលទូខោអាវរបស់ខ្លួន “ខានគេងទីនេះយូរហើយមិនស្មានថាបន្ទប់នៅតែស្អាតដដែល” យ៉ុនហ៊ី ងាកញញឹមស្រស់ដាក់ប្អូនស្រីដែលកំពុងធ្វើមុខជូដាក់ខ្លួន។
“មិនស្អាតបានទេខ្ញុំឱ្យគេបោសសម្អាតរាល់ថ្ងៃណា៎”
“ជួលគេ! នេះបងស្មានតែឯងបោសសម្អាតខ្លួនឯងតើ”
“មានពេលឯណាទៅ! នេះជាឆ្នាំប្រឡងខ្ញុំរៀនរកតែពេលញ៉ាំបាយគ្មានផង” យ៉ុនហេ ធ្វើមាត់ស្រួចដាក់បងស្រីបង្ហាញឫកពាគួរឱ្យស្រលាញ់ខ្លាំងតែម្ដងហើយ។
“បងដឹងហើយខំប្រឹងរៀនប្រឡងឱ្យជាប់ដឹងហើយនៅ”
“ចាសអ្នកម្ដាយទីពីរ ហ៊ឹសៗ” យ៉ុនហេ អស់សំណើចពេលអ្នកខ្លះងាកមកសម្លឹងកាច ទោះមិនបានកាចដូចសម្បកក្រៅតែ យ៉ុនហេ គោរពស្រលាញ់កោតខ្លាចបងស្រីម្នាក់នេះខ្លាំងណាស់។
“យប់ជ្រៅហើយឆាប់ទៅងូតទឹកទៅ    ស្អែកត្រូវទៅរៀន
ផងមិនអ៊ីចឹង”
“ស្អែកចុងសប្ដាហ៍គេមិនរៀនទេ តែខ្ញុំមានណាត់ជាមួយមិត្តភិក្ត”
“អឹម...”
“រាត្រីសួស្ដីបងស្រី”
“រាត្រីសួស្ដី...” យ៉ុនហ៊ី មើលប្អូនស្រីទាល់តែចេញផុតពីភ្នែកហើយ ទើបព្រមបិទទ្វារបន្ទប់ដើរទៅចាត់ការធុរៈផ្ទាល់ខ្លួនព្រោះស្អែកនៅមានកិច្ចការឱ្យនាងត្រូវដោះស្រាយទៀត។
កណ្ដាលយប់អាធ្រាតឈានចូលព្រឹកថ្ងៃថ្មីទៅហើយ តែស្រីស្រស់បែរជាមិនអាចបិទភ្នែកគេងលក់បានដូចចិត្តទៅវិញ ខួរក្បាលនៅតែវិលវុលគិតពីអ្នកណាម្នាក់មិនឈប់ គេគ្មានអ្នកណាក្រៅពីប្រុសព្រាន អេតវែល នោះទេ! ម្រាមដៃស្អាតទន់ស្រឡូនប៉ះបបូរមាត់ខ្លួនឯងថ្នមៗត្រង់កន្លែងដែលមនុស្សកំណាចប៉ះពាល់ ក៏ជាថ្មីម្ដងទៀតដែលនាងភ្លេចខ្លួនញញឹមមានក្ដីសុខចេញមក។
“ហេតុអីខ្ញុំចេះតែគិតពីបងមិនឈប់បែបនេះ!” យ៉ុនហ៊ី ទាញភួយគ្របជិតមុខខ្លួនឯង ព្យាយាមបង្គាប់ខួរក្បាលមិនឱ្យគិតពីគេទៀត តែមានឯណាកាន់តែហាមខួរក្បាលមិនស្ដាប់បញ្ជាកាន់ តែគិតទ្វេដង  ទម្រាំតែនាងអាចរកពេលឱ្យខ្លួនឯងគេងលក់បានក៏
ស៊ីពេលមិនតិចនោះទេ។

ចំណារព្រហ្មលិខិតWhere stories live. Discover now