វគ្គទី1(Frist Meet)

852 48 9
                                    

សំលេងស្រាវៗ ដែលឭចេញពីស្លឹកឈើដែលធ្លាក់ពីលើមកក្រោមហើយប៉ះទង្គិចគ្នាដោយសាកម្លាំងខ្យល់រំភើយៗ មិនបាច់ឆ្ងល់ទេថាហេតុអ្វីបានស្លឹកឈើជ្រុះបែបនេះហើយវាក៏អត់មានអ្វីចម្លែកដែរ គឺដោយសារតែនេះគឺជាសរទររដូវ សរទររដូវនេះគឺជារដូវដែលមានអាកាសធាតុស្រស់ស្អាតដែលជារដូវស្លឹកឈើជ្រុះដែលចាប់ផ្តើមពីខែកញ្ញាទៅដល់ខែវិច្ឆកាហើយក៏ជាពេលវេលាមួយដែលល្អសម្រាប់អ្នកដែលចង់ទៅលេងនៅ ឡុន ដុន នៃប្រទេសអង់គ្លេសផងដែរ ដោយសាររដូវនេះអាកាសធាតុមិនសូវរងាខ្លាំងគឺអាចនិយាយបានថាអាកាសធាតុត្រជាក់ស្រាល ដែលត្រជាក់ត្រឹមតែ 11 អង្សា ទៅ ១៥ អង្សារប៉ុណ្ណោះ។[………]ទង់ជាតិនៃប្រទេសអង់គ្លេសបក់រំវេចៗរេចុះឡើងទៅតាមកម្លាំងនៃខ្យល់ដែលស្ថិតនៅមុខនៃរបងមហាវិទ្យាល័យមួយឈ្មោះថា  London School of Economics and Political Science(មហាវិទ្យាល័យ សេចដ្ឋកិច្ច និង វិទ្យាសាស្រ្តនយោបាយ) ជាមហាវិទ្យាល័យលំដាប់កំពូលទីបួនដែលស្ថិតនៅក្នុងទីក្រុង ឡុង៍ នៃចក្រភពអង់គ្លេស។ក្រឡែកទៅមើលបរិវេណក្នុងមហាវិទ្យាល័យគឺមានដើមឈើតូចធំជាច្រើនរួមជាមួយអាកាសធាតុល្ហើយៗ ក្លិនរបស់រុក្ខជាតិចម្រុះនិងផ្កាគ្រប់ប្រភេទបង្ហើរក្លិនភាយ
ៗ ស្លឹកឈើរេទៅរេមក សម្លេងសិស្សនិស្សិតអឹងកងនឹងអគារខ្ពស់ៗសួនច្បារដែលពពេញទៅដោយផ្កាចំម្រុះពណ៌ជាពិសេសគឺរុក្ខជាតិបៃតង អោយតែសម្លឹងមើលទេសភាពក្នុងសួនច្បាស់នេះម្តងណាធ្វើអោយខ្ញុំមានអារម្មណ៍ថាស្រស់ស្រាយណាស់ព្រោះទីនេះមានខ្យល់បរិសុទ្ធល្អ  ហើយក្នុងសួនច្បារក៏មានកៅអីជាច្រើនដែលគេដាក់នៅក្រោមដើមឈើ នីមួយៗសម្រាប់អោយសិស្សនិស្សិតអង្គុយ តែក៏ក្រឡេកទៅឃើញនិស្សិតខ្លះក៏អង្គុយលើស្មៅទៅវិញក៏ប៉ុន្តែក៏មិនខុសទាស់អីដែលនិស្សិតចង់អង្គុយកន្លែងណាក៏បានអោយតែជាតម្រូវការរបស់ពួកគេ សម្លេងអ៊ូរអររបស់សិស្សនិស្សិតអ៊ូរអរកងរំពងពេញមហាវិទ្យាល័យ អ្នកខ្លះអង្គុយពិភាក្សារគ្នាជាក្រុម អ្នកខ្លះទៀតបណ្តើរគ្នាគៀកកើយគ្នាចូលទៅតាមបន្ទប់សិក្សាររៀងរៀងខ្លួនដូចជាបង្ហាញឲ្យឃើញថាថ្ងៃនេះគឺជាថ្ងៃដំបូងនៃឆ្នាំសិក្សារថ្មីរបស់ពួកគេ.........

Love In Autumn(GL BellPich)Where stories live. Discover now