ភាគទី2 : គាត់ជាបងប្រុសរបស់ឯងហ្អេស?

1.6K 73 0
                                    

   | ម៉ោងចេញលេង |

« តោះ!ពួកឯង ដល់ម៉ោងទៅញ៉ាំបាយហើយ ឆាប់ឡើងមក ប្រយ័ត្នដល់ម៉ោងចូលរៀនវិញណ៎ា » គ្រាន់តែលឺសម្លេងកណ្តឹងជួងចេញលេងភ្លាម ថេយ៉ុងក៏បបួលមិត្តៗរបស់ខ្លួនទៅញ៉ាំអីភ្លែតតែម្តង ព្រោះតែនាយមិនទាន់បានញ៉ាំអីចូលពោះតាំងពីព្រឹកមកម្ល៉េះ ហើយណាមួយទៀតក្រពះរបស់នាយកំពុងតែធ្វើទុក្ខកូរពោះរំខាននាយមួយព្រឹកហើយ។

« អើ!ដឹងហើយៗលោកមិត្តកំពូលញ៉ាំ ចាំបន្តិចសិនទៅមើលឯងនេះ!កុំប្រញាប់ពេក » ពេលឃើញថេយ៉ុងបង្ខំៗពួកគេពេក ជីមីនក៏ងាកមុខទៅសម្លក់ថ្លែរតែម្តង ព្រោះតែហួសចិត្តហ្នឹងអ្នកជាមិត្តដែលមិនព្រមចោលអាចរិតខ្ជីខ្ជូតមួយនឹងចេញសោះ។

« អើ!ណា៎ យើងកំពុងតែឃ្លាន ទប់មិនជាប់ទេ » ពេលមិត្តសម្លក់មុខបែបនេះថេយ៉ុងក៏និយាយដោយសម្លេងតិចៗ ព្រមជាមួយនឹង puppy eye ដើម្បីលួងលោមចិត្តកុំអោយមិត្តសម្លាញ់ខឹងនឹងខ្លួន។

« អា៎ៗ!យើងដឹងតា៎ស ឯងកុំធ្វើភ្នែកបែបនឹងទៀតអី យើងទ្រាំមិនបានចាប់ក្រញិចឯងដូចចៃអីឡូវហើយ! តោះៗ!ឆាប់ទៅៗ ក្រែងរអ៊ូរថាឃ្លានមិនចឹង » ជីមីនឆ្លើយតបទាំងសើចហ្នឹងចរិតខ្ជីខ្ជូតរបស់មិត្ត បន្ទាប់មកក៏បបួលគ្នាទៅញ៉ាំអាហារនាពេលថ្ងៃត្រង់បាត់ទៅ។

   | កង់ទីនអាហារ |

   បន្ទាប់ពីមកដល់កន្លែងគេលក់អាហារហើយ ពួកគេទាំង4នាក់ក៏ទៅតម្រង់ជួរដើម្បីទិញអាហារតាមសិស្សឯទៀត។ ក្រោយពីទិញអាហារសម្រាប់បរិភោគរួចរាល់អស់ហើយ ពួកគេក៏ដើរមកតុអង្គុយមួយដែលនៅរៀងកៀនគេបន្តិចដែលទំនេរមិនមានអ្នកអង្គុយនោះ។

« ជីននីហ៎ា!! » កំពុងតែអង្គុយញ៉ាំអាហាររបស់ខ្លួនសុខៗ ក៏ស្រាប់តែបានលឺសម្លេងនរណាម្នាក់បានហៅឈ្មោះរបស់ជីន ទើបនាយងាកទៅមើលតាមប្រភពសម្លេង ក៏បានឃើញថានោះគឺជាសង្សារសម្លាញ់ចិត្តរបស់នាយនោះឯង ទើបជីនញញឹមតបបន្តិចមុននឹងស្រដីទៅកាន់អ្នកម្ខាងទៀត។

« បងមកដល់ហើយហ្អេស នេះ!បងមកអង្គុយរួមតុជាមួយអូនមក មិនចាំបាច់ទៅណាឆ្ងាយទេ » ជីន

« បាទ ចុះមិត្តរបស់អូនមិនថាអ្វីទេមែនទេ? » ណាមជូនងក់ក្បាលឆ្លើយយល់ព្រមតាមសំណើររបស់ជីន តែក៏មិនភ្លេចសួរនាំអំពីចិត្តរបស់អ្នករួមតុរបស់ខ្លួនដែរ។

💫ក្រឡុកស្នេហ៍សិស្សច្បង💫[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞✅]Where stories live. Discover now