សម្លេងស្រែកសម្លុតខ្លាំងៗបានឮចេញពីភូមិគ្រឹះធំមួយដោយសម្លេងបុរសវ័យចំណាស់ម្នាក់ស្រែកទៅកាន់ក្មេងប្រុសវ័យ25ឆ្នាំខ្លាំងៗថា...
លោកTony:ឯងត្រូវតែរៀបការជាមួយនិងគេមិនចឹងទេពួកយើងច្បាស់ជាគ្មានផ្ទះនៅទៀតទេ!
អ្នកស្រីSury:លោកបងបានហើយកុំធ្វើបាបគេអី(អោបជើងប្ដីអង្វរសូមកុំធ្វើបាបកូនរបស់ខ្លួនអីអាណិតគេផងទោះបីជាគេត្រឹមតែជាកូនចុងរបស់គាត់ក៏ដោយ)
លោកTony:នាងកុំមកចេះ!(ទាត់ចេញ)
Way:ម៉ាក់ ម៉ាក់យ៉ាងម៉េចទៅហើយ(ស្ទុះទៅអោបម្ដាយទាំងទឹកភ្នែក)ប៉ាគ្មានសិទ្ធិធ្វើចឹងដាក់ម៉ាក់ខ្ញុំទេ(ស្រែកថាឲ្យទាំងទឹកភ្នែក)
លោកTony:ម៉េចក៏ថាយើងគ្មានសិទ្ធិម្ដាយឯងជាប្រពន្ធយើង ហើយឯងនៀគក៏ត្រូវតែទៅដោះបំណុលជំនួសយើងដូចគ្នា!
Way:ហេតុអីត្រូវតែជាខ្ញុំ ចុះបងស្រីម៉េចក៏មិនឲ្យគាត់ទៅរៀបការទៅគាត់ជាមនុស្សស្រីខ្ញុំជាមនុស្សប្រុសគេមិនយកទេ!
លោកTony:ផាច់..អាចង្រៃឯងនិយាយស្អីចេញមក(ទះកំភ្លៀងក្មេងប្រុសយ៉ាងខ្លាំង)នាងជាកូនស្រីបង្កើតរបស់យើង យើងមិនល្ងង់ឲ្យកូនរបស់យើងទៅលំបាកហើយទុកកូនចុងដូចជាឯងឲ្យសោយសុខទេ ទោះអាចង្រៃនោះមិនយកឯងក៏យើងធ្វើឱ្យវាយកទាល់តែបាន!
Way:ហឺស លោកអាក្រក់ពេកហើយបំណុលនោះលោកអ្នកសាងហេតុអីខ្ញុំជាអ្នកដោះទៅវិញ?
លោកTony:មិនទៅក៏បានបើឯងចង់ឃើញម្ដាយរបស់ឯងវេទនា
Way:ខ្ញុំអាចយកម៉ាក់របស់ខ្ញុំទៅនៅខាងក្រៅហើយចិញ្ចឹមគាត់បាន ខ្ញុំមិនឲ្យម៉ាក់របស់ខ្ញុំលំបាកទេ!
លោកtony:យើងមិនឲ្យចេញទៅណាទាំងអស់ ពួកឯងចូលមកចាប់ម្ដាយវាចេញពីវាមក!
កូនចៅ:បាទចៅហ្វាយ
Way:កុំប៉ះម៉ាក់យើង លែង លែងគាត់ភ្លាម!
លោកtony:សម្រេចចិត្តទៅកូនសម្លាញ់!
Way:អាtony អាតិរច្ឆានឯងមិនមែនជាមនុស្សទេឯងជាសត្វ!
លោកtony:អាក្មេងចង្រៃបិទមាត់របស់ឯងភ្លាមទៅ