.......
Pete:អ៊ំជួយយកអាហារឲ្យក្មេងនោះនៅក្នុងបន្ទប់ផង(ដើរសំដៅទៅឡាននិងបានបើកចេញទៅ)អ៊ំសាន:ចាស៎ ចៅហ្វាយ
-------
អ៊ំសាន:អ្នកប្រុសអាហារអ៊ំទុកនៅត្រង់នេះ
Way:ខ្ញុំអរគុណច្រើនហើយអ៊ំស្រី លំបាកអ៊ំហើយ
អ៊ំសាន:ជារឿងធម្មតាទេមិនលំបាកទេអ្នកប្រុស បើអ្នកប្រុសត្រូវការអ្វីអាចហៅខ្ញុំបាន
Way:មិនអីទេអ៊ំស្រី
អ៊ំសាន:អ្នកប្រុសឆាប់ញ៉ាំទៅត្រជាក់មិនឆ្ងាញ់ទេ
Way:គឺថាខ្ញុំ...(មិនដឹងគួរប្រាប់បែបណាខ្មាស់អៀនជាខ្លាំង)
អ៊ំសាន:អូ..អ៊ំយល់ហើយចឹងចាំអ៊ំយកតុមកដាក់ជិតគ្រែឲ្យ
Way:មិន...មិនអីទេអ៊ំស្រី(ហាមឃាត់មិនបានអ៊ំសានបានទៅបាត់ហើយ)ហ៊ឹម...តើឯងសាងកម្មអ្វីខ្លះទៅwayបានជាឯងបែរជាជួបរឿងបែបនេះទៅវិញ មិនដឹងថាពេលនេះម៉ាក់យ៉ាងម៉េចទៅហើយទេ(ទឹកភ្នែកជ្រាបចេញគ្រប់ពេលដែលគិតដល់ម្ដាយនៅផ្ទះនោះ)
អ៊ំសាន:អ្នកប្រុសមានរឿងអ្វីមែនទេទើបយំបែបនេះ?
Way:អត់មានអីទេ ខ្ញុំគ្រាន់តែនឹកម៉ាក់
អ៊ំសាន:ពុទ្ធោអ្នកប្រុសហ្អើយទើបតែមកបានតែ1ថ្ងៃនិង
Way:ខ្ញុំមិនដែលឃ្លាតឆ្ងាយពីម៉ាក់ទេ
អ៊ំសាន:ចឹងអ្នកប្រុសអាចទៅលេងគាត់បានតើ
Way:តែថាចុះបើលោកpeteដឹងគេអាចនិងខឹងខ្ញុំទេដឹង
អ៊ំសាន:មិនអីទេអ្នកប្រុស គ្រាន់តែទៅលេងម៉ាក់តើ
Way:បាទ អរគុណច្រើនហើយអ៊ំស្រី(រីករាយជាខ្លាំងព្រោះបានទៅមើលម្ដាយហើយ)
-ញ៉ាំបាយរួចរាល់ហើយក៏ងើបទាំងឈឺទៅរៀបចំខ្លួនដើម្បីទៅមើលម្ដាយ
លោកtony:ឯងមកវិញធ្វើស្អី?ឬក៏គេដេញឯងចេញមក!(គ្រាន់តែឃើញវត្តមានរបស់wayភ្លាមក៏ស្រែកគំហកដាក់ខ្លាំងៗតែម្ដង)
Way:គេមិនបានដេញខ្ញុំទេ ខ្ញុំមកមើលម៉ាក់បន្តិចទៀតខ្ញុំទៅវិញហើយ
លោកtony:...(មិនមាត់សម្លក់សម្លឹងwayដូចចង់ស៊ីសាច់ទាំងរស់)
Way:ម៉ាក់ ម៉ាក់យ៉ាងម៉េចហើយគេធ្វើបាបម៉ាក់ទេ??