ភាគ2 : មើលងាយ🔪

571 28 1
                                    

                   

   ទោះមើលមកគ្រួសារមួយនេះ កក់ក្ដៅខ្លាំង មានខ្លាំងតែ វាគ្មានក្ដីសុខពិតប្រាដកនោះទេ ថ្ងៃនេះជាលើកដំបូងបំផុតដែរគ្រួសារមួយនេះជួបជុំគ្នាញាំុអាហារពេលព្រឹក តាមធម្មតាលោកវិនទៅក្រុមហ៊ុនតាំងពី ម៉ោង5 អុីបូទៅម៉ោង5.6 ដោយលែកម៉ែកូនឯណេះវិញអាចថាម៉ោង9ព្រឹកទើបចេញដំណើរបានចម្លែកអីថ្ងៃនេះម្នាក់ៗ ផ្លាស់ប្ដូទម្លាប់មកញាំុបាយជុំគ្នា។

" ព្រឹកនេះទៅក្រុមជាមួយប៉ា "ដោយសារភាពស្ងៀមស្ងាត់នៃគ្រួសារលោកវិនក៏និយាយទៅកាន់កូនប្រសារទាំងរឹកពារអង់អាច ស៊ាវចាន់មិនមាត់បានត្រឹម បើកភ្នែកធំៗព្រោះគេទើបតែរៀបការមិនទាន់បានទៅក្រេបទឹកឃ្មុំលោកប៉ាក្មេកបែជា ឲ្យគេទៅក្រុមហ៊ុនធ្វើការ។

"បាទ?..លោកប៉ា "តាមធម្មតាគេមិនចង់ទៅក្រុមហ៊ុនអ្វីនោះទេ គេចូលចិត្តធម្មជាតិ រាល់ថ្ងៃទៅចំការតែដែរបានដាំ មានទាំងហាងនំដែរគេនឹងម៉ាក់រួមគ្នាបង្កើតឡើងរួមគ្នានឹងហាងជាច្រើន ទៀត។

"មិនបានទេ នេះកូនប្រសារទើបតែរៀបការចូលមកក្នុងគ្រួសារពួកយើង បងនាំគេទៅមិនបានទេខ្ញុំចង់បង្រៀនការងារផ្ទះដល់គេ "គ្រាន់តែឮថាលោកវិនចង់នាំស៊ាវចាន់ទៅក្រុមហ៊ុន អ្នកស្រីយីនក៏ហា៎មាត់កាត់សម្ដីភ្លាមៗ បង្រៀនការងារផ្ទះវាគ្រាន់តែជាជាលេស ដែរគាត់ចង់ឲ្យស៊ាវចាន់នៅទីនេះប៉ុណ្ណោះ។

"មិនបានគេ នៅភូមិគ្រឹះមិនបានទេ បងត្រូវនាំគេទៅ ព្រោះគេជាប្រពន្ធរបស់នាយករដ្ឋមន្ត្រី នាពេលអនាគត់ ចឹងហើយគេត្រូវធ្វើការនឹងដឹកនាំប្រទេសដូចស្វាមី "ថានៈក្នុងនាមជាប្រពន្ធតែម្នាក់ ជាប្រពន្ធរដ្ឋមន្ត្រី កេរ្តិ៍ឈ្មោះល្អឥតខ្ចោះនៅតែផ្ទះមិនបានទេ ណា៎មួយអ្នករៀបការចូលមកគ្រួសារនេះ សុទ្ធតែជាមនុស្សស្អាតស្អំ ថានៈ នឹងភាពស្រស់ស្អាត ភាពវៃឆ្លាត ធ្វើឲ្យគាត់ពេញចិត្តស៊ាវចាន់នេះឯង ។

"នេះលោកបង បង... "អ្នកស្រីយីនដែរកំពុងខឹងកាន់តែខឹងជាងមុន ជាប្រពន្ធនាយករដ្ឋមន្ត្រីមានន័យថា គេចង់លើកអុីបូមកកាន់ដំណែងខ្លួនពិតមែន បែបនេះនៅយួរមិនបានទេគាត់មិនអាចឲ្យកូនប្រុស មានតែបាតដៃទទេរនោះទេ ។

✨💐ស្វាមីពិកា💐🔞Where stories live. Discover now