ភាគ1

98 13 0
                                    

          ផ្ដើមរឿងដំបូងសាច់រឿងបង្ហាញឲ្យឃើញពីបុរសមុខងាប់ម្នាក់ដែលកំពុងអង្គុយសិក្សានៅក្នុងថ្នាក់រៀន ដោយមិនខ្វល់ពីសិស្សដែលនៅជុំវិញខ្លួនឡើយ
          ហើយនៅក្នុងថ្នាក់នេះអ្នកណាក៏ដឹងដែលថាសិស្សម្នាក់នេះជាមនុស្សបែបមិច បើយើងចង់ដឹងកាន់តែច្បាស់យើងទៅសម្ភាសសិស្សនៅក្នុងថ្នាក់នេះតែម្តងទៅ...
          S1"បុរសម្នាក់នោះមានឈ្មោះថាpark sunghoonហើយរាល់ថ្ងៃនេះណា ខ្ញុំក្រឡេគទៅគេលើកណាក៏ឃើញគេឆ្ងោករៀនដែលទោះបីជាចេញលេងក៏ដោយ"
          S2"នៅក្នុងថ្នាក់នេះគ្មានអ្នកណាសូវហ៊ាននិយាយជាមួយគាត់ទេ សម្បីតែខ្ញុំក៏អញ្ចឹងក៏ព្រោះតែទឹកមុខរបស់គាត់មិនដែលរីកសោះតែម្ដង"
          S3"គាត់នេះណាបានមួយចប់តែម្ដង សម្រស់ក៏សង្ហារ ជីវភាពក៏ធូធារខ្លាំងទៀត អន់តែម្យ៉ាងគឺទឹកមុខគាត់នេះមិនដែលញញឹមសោះ"
          S4"ខ្ញុំសរសើរត្រង់ថាទឹកមុខគាត់ចឹងទេ តែមានមនុស្សស្រីច្រើនណាស់ដែលលង់ស្នេហ៍ជាមួយគាត់ សូម្បីខ្ញុំក៏លង់ដែល ប៉ុន្តែគាត់មិនដែលខ្វល់សោះដូចជាពេលនេះចឹង...
          "បងsunghoonហា៎-"
          "ហៅខ្ញុំតែsunghoonបានហើយ កុំថែមពាក្យបងមកអី"ឃើញទេបុរសម្នាក់នេះណាពិតជាបេះដូងថ្មមែន មិនយល់ថាគេកំពុងញ៉ែទេឬយ៉ាងមិច និយាយសោះកក្រោះចឹងមួយធ្យមទេ ងំត្រង់ធ្វើមុខងាប់ដាក់នឹងម៉ង...!!!
          "ចា៎...សុំទោស"
          "ហើយមានការអីហេ៎"សំណួរសួរទាំងសំឡេងត្រជាក់ស្មើធេង តែធ្វើឲ្យស្ដាប់នេះមិនត្រជាក់ចិត្តជាមួយសោះ
          "មិនមានការអីទេចា៎ ចឹងខ្ញុំសូមទៅវិញហើយ"
          បន្ទាប់ពីសិស្សស្រីនោះទៅបាត់ហើយ sunghoonក៏បន្តការសិក្សារបស់ខ្លួនយ៉ាងរំភើយ ហាក់ដូចជាមិនឆ្ងល់អីទាល់តែសោះ តែវាគ្រាន់តែជាសកម្មភាពធម្មតាសម្រាប់sunghoonប៉ុណ្ណោះដែលសិស្សស្រីៗតែងតែនិយាយជាមួយគេតែមិនដែលបានចប់ចុងចប់ដើមនោះទេ!
          ###ម៉ឺងៗ ម៉ឺងៗ
         រៀនមិនបានប៉ុន្មានសំឡេងជួងក៏បានពន្លឺឡើងសិស្សៗក៏នាំគ្នាចេញទៅផ្ទះម្ដងម្នាក់ៗរហូតជិតអស់ទើបsunghoonចេញពីថ្នាក់ ទម្លាប់របស់sunghoonគឺអញ្ចឹង ព្រោះមិនចូលចិត្តរញ៉េរញ៉ៃ និងមនុស្សច្រើន
          Sunghoonកំពុងតែដើរតាមផ្លូវសុខៗស្រាប់តែមានមនុស្សស្រីម្នាក់បានមកឱបដៃរបស់ខ្លួន
          "បងsunghoonហតុអីក៏មិនចាំខ្ញុំផងចឹង"សិស្សស្រីនោះមានឈ្មោះថាkim juodiនាងនិយាយបណ្ដើរឱបដៃsunghoonបណ្ដើរ ទាំងមិនរអៀសខ្លួនអីបន្តិច
          "រឿងអីដែលខ្ញុំត្រូវចាំនាង តើនាងត្រូវជាអីនឹងខ្ញុំហេ៎"sunghoonតបទាំងទឹកមុខស្មើធេងដោយមិនមើលមុខកញ្ញានោះបន្តិចសោះ ហាក់ដូចជាធុញនឹងនាងជាខ្លាំង
          "ហេតុអីក៏បងនិយាយបែបនេះ ក្រែងយើងជាមិត្តភកិ្តនឹងគ្នាហី"នាងនៅតែមុខក្រាស់ឱបដៃរបស់sunghoonមិនលែង ថែមទាំងអះអាងថាខ្លួនថាជាមិត្តភក្តិថែមទៀត ទាំងដែលម្ចាស់ខ្លួនគេមិនចង់រាប់ផង នាងនិយាយធ្វើកាយវិកានិងសម្លេងម្ញិកម្ញក់ ដែលធ្វើឲ្យsunghoonនេះធុញជាខ្លាំង
          "ខ្ញុំជាមិត្តជាមួយនាងពេលណា ហើយដៃនេះល្មមលែងហើយ កុំធ្វើឲ្យខ្ញុំមានអារម្មណ៍ថាធុញជាមួយនឹងនាងខ្លាំងជាងនេះអី"sunghoonតបរួចហើយបានប្រលែងដៃនាងចេញរួចក៏ដើរឆ្ពោះទៅឡានដែលមានអ្នកចាំជាស្រេចនោះ
          "បងកាន់តែប្រងើយកន្តើយដាក់ខ្ញុំ ខ្ញុំកាន់តែចង់បានបងខ្លាំងហើយនាគ"ចំណែកនាងjuodiវិញបន្ទាប់ពីsunghoonទៅបាត់ហើយនាងក៏ឈរនិយាយតែឯងទាំងញញឹមញញែមឥតឈប់ ក៏ព្រោះនាងនឹងមិនចោះចាញ់ងាយៗទេ នាងនឹងរកវិធីគ្រប់យ៉ាងដើម្បីឲ្យតែបានsunghoonជារបស់ខ្លួន(មិនគិតខំរៀនទេនាង មិចអនាគតចង់ធ្វើសំណង់ហី?ងាប់ហើយ)
              "បងប្រុស បងស្រីមិចជាអ្នកណាទៅ"sunghoonដើរមកដល់ឡានហើយក៏ស្រាប់តែមានក្មេងប្រុសម្នាក់មកកាន់ដៃខ្លួនសួរទាំងងើយក្បាលមើលមុខsunghoon ដែលក្មេងប្រុសនេះជាប្អូនប្រុសរបស់sunghoon មែនហើយនៅកន្លែងឡានមិនមែនមានតែតាកុងឡានម្នាក់ដែលចាំនោះទេ គឺមានប្អូនsunghoonដូចគ្នា ក្មេងនេះមានឈ្មោះថាpark wonwoo
              "មិនមែនរឿងឯងទេ កុំចង់ដឹងអី"ចម្លើយបែបនេះក៏បញ្ជាក់បានថាsunghoonគេមិនចូលចិត្តប្អូនរបស់ខ្លួនទេ នែ៎broកុំថាប្អូនខ្លួនឯងក៏សោះកក្រោះដាក់ដែលណា
           "បាទសុំទោស"ក្មេងប្រុសដ៏គួរឲ្យស្រឡាញ់ដែលញញឹមអម្បាញ់មិញ ក៏ប្រែមកជាមុខអន់ចិត្តមួយរំពេចពេលឮបងប្រុសខ្លួននិយាយបែបនេះដាក់
         ឡានចេះតែបន្តបើកជារឿយៗ នៅក្នុងឡានវិញមានសភាពស្ងាត់ជាខ្លាំងព្រោះគ្មានអ្នកណានិយាយអីបន្តិចសោះ
        Sunghoonគេអង្គុយឱបដៃស្ដាប់បទចម្រៀងទាំងបិទភ្នែកយ៉ាងស្ងៀមស្ងាត់ ចំណែកwonwooវិញក៏មិនហ៊ាននិយាយអ្វីដែល សូម្បីកម្រើកក៏មិនហ៊ានផង ព្រោះនៅតែអន់ចិត្តជាមួយនឹងពាក្យសម្ដីsunghoonនិយាយអម្បិញមិញនេះដដែល
           ___________________________
       មិនបានប៉ុន្មានឡានក៏បានឈប់មកដល់គោលដៅ ដែលជាផ្ទះរបស់sunghoon ផ្ទះsungjoonពិតជាធំណាស់ វាមិនមែនដូចផ្ទះទេវាដូចវិមានទៅហើយ
        ឈប់ឡានភ្លាមក៏មានវ័យចំណាស់ដើរមកទទួល អាចថាជាម្ដាយរបស់sunghoon
         "អ្នកម៉ាក់...!!!"wonwooចុះពីលើឡានភ្លាមក៏រត់ទៅឱបវ័យចំណាស់នោះ ដែលត្រូវជាម្ដាយរបស់ខ្លួនទាំងស្នាមញញឹមចេញធ្មេញគួរឲ្យស្រឡាញ់ណាស់
         "ហត់ទេថ្ងៃនេះកូន"អ្នកស្រីpark(ហៅចឹងហ្មងហូវ)សួរទៅកូនជាមួយស្នាមញញឹមយ៉ាងកក់ក្ដៅ
         "មិនហត់ទេម៉ាក់😁💪"wonwoo
         "Sunghoon-" អ្នកស្រីparkពេលឃើញsunghoonដើរកាត់ក៏ឈ្លាតហៅ តែមិនបាននិយាយអ្វីទេ ព្រោះ sunghoonដើរហួសទៅក្នុងបាត់ដោយមិនខ្វល់ពីការហៅរបស់ម្ដាយខ្លួនបន្តិចសោះ ប្រៀបដូចជាសម្ដីម្ដាយខ្លួនជាខ្យល់ចឹង សូម្បីមុខក៏មិនមើលផង ហើយយើងក៏មិនដឹងដូចគ្នាហេតុអីបានជាsunghoonមិនចូលចិត្តម្ដាយខ្លួនបែបនេះ
        ចំណែកអ្នកស្រីparkក៏ប្រែទឹកមុខមកក្រៀបក្រំមួយរំពេចពេលsunghoonធ្វើទង្វើបែបនេះដាក់
           ម៉ោង7យប់ជាម៉ោងដែលគ្រួសារជួបជុំគ្នាញ៉ាំបាយសើចក្អាកក្អាយ តែខុសប្លែកតែគ្រួសារមួយនេះម៉ោងញ៉ាំបាយបែរស្ដាត់ជ្រងុំគ្មានអ្នកណានិយាយអ្វីបន្តិចសោះ
           អ្នកស្រីparkបានចាប់ម្ហូបឲ្យsunghoonដែលអង្គុយនៅមុខខ្លួននោះ ក្នុងក្ដីស្រឡាញ់ ប៉ុន្តែsunghoonវិញ:...
           "អ្នកស្រីញ៉ាំតែអ្នកស្រីទៅកុំចាប់ម្ហូបឲ្យខ្ញុំអី ខ្ញុំចេះចាប់ខ្លួនឯងហើយ"sunghoonនិយាយសំឡេងខ្លាំងល្មមតបទៅនាមជាម្ដាយ ទាំងចងចិញ្ជើមនិងធុញទ្រាន់ជាខ្លាំង ព្រោះតែញ៉ាំលើកណាក៏មិនភ្លេចចាប់ម្ហូបឲ្យsunghoonដែល ទង្វើបែបនេះsunghoonគេមិនចូលចិត្តទាល់តែសោះ(តាមមនុស្ស)
            "សុំទោស...ចាំមីងដកចេញវិញ"
            "មិនបាច់ទេ អ្នកបម្រើដួសបាយថ្មីមក"អ្នកស្រីparkរកយកសាច់ដែលចាប់ឲ្យមុននេះចេញតែsunghoonក៏ប្រកែកយ៉ាងលឿន រួចក៏ប្រាប់អ្នកបម្រើនៅជិតនោះដួសបាយថ្មីតែម្ដង
             "នែ៎sunghoonដូចជាហួសហេតុពេកហើយណា"លោកparkដែលមាននាមជាឪពុកក៏ស្រែកឡើង ព្រោះទ្រាំឃើញសកម្មភាពនេះលែងបានទៀតហើយ វាដួចជាហួសហេតុពេក
              "ខ្ញុំហួសហេតុហេ៎...!!!!!ប៉ាទេដែលជាអ្នកហួសហេតុនោះ ប្រពន្ធស្លាប់មិនបានប៉ុន្មានផង ក៏នាំប្រពន្ធថ្មីមករស់នៅជាមួយ ថែមទាំងមានកូនមកទៀត តើប៉ាឯងគិតថាវាសមហេតុផលដែលទេ...?????"sunghoonតបទៅវិញទាំងសំឡេងខ្លាំងៗឡើងសរសៃក និងហួសចិត្តជាខ្លាំងថាគេហួសហេតុចុះត្រង់គាត់នាំប្រពន្ធថ្មីមករស់នៅជាមួយទាំងដែលប្រពន្ធឈឺស្លាប់មិនបានប៉ុន្មានផងនោះទើបគេហៅថាសមហេតុផលឬ??
              ផាច់...!!!!
        សំឡេងទះកំផ្លៀងក៏ពន្លឺឡើង អ្នកស្រីparkនិងwonwooព្រមទាំងអ្នកបម្រើនៅក្នុងផ្ទះនាំគ្នាស្ងាត់អស់រលីង នៅពេលដែលលោកparkលើកដៃទះកំផ្លៀងកូនប្រុសរបស់គាត់
ឈ្លោះគ្នារាល់ដងមិនដែលដល់ថ្នាក់មានអំពើហិង្សាដូចជាពេលនេះទេ
         ចំណែកsunghoonពេលប៉ារបស់ខ្លួនទះកំផ្លៀងបែបនេះគេពិតជាឈឺណាស់ តែវាមិនឈឺដល់ចិត្តរបស់គេ បេះដូងរបស់គេសឹងធ្លាក់ដល់ដីនៅពេលដែលមនុស្សដែលខ្លួនស្រឡាញ់ ខ្លួនគោរព កាលនៅក្មេង បែរជាមកទះកំផ្លៀងខ្លួនព្រោះតែមនុស្សស្រីម្នាក់បែបនេះ ភ្នែករបស់sunghoonឡើងក្រហមអស់ហើយ ខាងក្រៅខំប្រឹងទប់ទឹកភ្នែកមិនឲ្យហូរ តែក្នុងចិត្តទឹកភ្នែកហូរដូចទឹកជ្រោះ ព្រោះមិនធ្លាប់នឹកស្មានថាប៉ាហ៊ានទះកំផ្លៀងខ្លួនទេ...🙂
          "បង...ហេតុអីក៏ទះកំផ្លៀងកូនបែបនេះ"អ្នកស្រីparkពេលឃើញសកម្មភាពទាំងនេះហើយគាត់ពិតជាមានអារម្មណ៍ថាស្លុតចិត្តជាខ្លាំង ទោះបីជាsunghoonមិនមែនជាកូនគាត់បង្កើត មិនដែលបង្ហាញពីក្ដីស្រឡាញ់ដល់គាត់ក៏ដោយ តែគាត់ចាត់ទុកsunghoonដូចកូនបង្កើតអញ្ចឹងនៅតែស្រឡាញ់sunghoonដដែលគ្មានថ្ងៃប្រែ
        លោកparkពេលឮប្រពន្ធនិយាយបែបនេះ គាត់ក៏ភ្ញាក់ខ្លួនដូចជាខ្មោច7ថ្ងៃ គាត់នៅឈរសម្លឹងមើលដៃរបស់ខ្លួនទាំងមានភាពស្ដាយក្រោយនិងខឹងខ្លួនឯងដែលហ៊ានលើកដៃទះកូនខ្លួនឯងបែបនេះ
          "sunghoonយ៉ាងមិចហើយ...!!"អ្នកស្រីparkក៏ដើរតិចៗមកចង់អង្អែលថ្ពាល់និងលួងលោមsunghoon ប៉ុន្តែsunghoonគេមិនត្រូវការលួងលោមពីអ្នកណាទេនៅពេលនេះ sunghoonបានរត់ទៅបន្ទប់របស់ខ្លួនបាត់ដែលនៅជាន់លើ
          "ម៉ាក់...!!!"wonwooដែលនៅទីនេះក៏និយាយហៅឈ្មោះម្ដាយទាំងសំឡេងចង់យំព្រោះតែសកម្មភាពអម្បិញមិញនេះ ក្មេងគឺអញ្ចឹងហើយនៅពេលជួបបញ្ហាណាតក់ស្លុតណាមួយ គឺតែងតែឆាប់យំ
          "មិនអីទេកូន មិនអីទេ"អក្នស្រីparkឱបកូនបណ្ដើរក៏លួងលោមកូនបណ្ដើរដើម្បីឲ្យកូនបាត់ភ័យ ទាំងដែលអារម្មណ៍គាត់ពេលនេះមិនខុសអីពីកូនគាត់ដូចគ្នា
           "បងមិនអីទេកុំគិតច្រើនអីណា"អ្នកស្រីparkខ្លួនតែមួយទេតែពេលនេះបែងចែកជាពីរព្រោះត្រូវលួងកូនផងនិងលួងប្ដីផង បានជាគាត់និយាយបែបនេះព្រោះឃើញប្ដីគាត់នៅតែភ្លឹកៗដដែល មុនដំបូងថារកបន្ទោសប្ដី តែមានអីឃើញប្ដីអញ្ចឹងក៏អាណិតប្ដីវិញ
            ក្រឡេគមកមើលsunghoonឯនេះវិញកំពុងតែដេកយកដៃច្រគសក់ទាំងឈឺក្បាលជាខ្លាំង ពេលនេះគេពិតជាមានអារម្មណ៍ថាស្គុគស្មាញណាស់មិនដឹងត្រូវធ្វើអីបន្តទេ អារម្មណ៍របស់គេពេលគឺនឹកឃើញតែម៉ាក់បង្កើតខ្លួនប៉ុណ្ណោះ
            "ម៉ាក់...ខ្ញុំនឹកម៉ាក់ណាស់...តើម៉ាក់មាននឹកខ្ញុំទេ តាំងពីម៉ាក់ទៅបាត់ ខ្ញុំរស់នៅគ្មានក្ដីសុខទេ ខ្ញុំនឹកម៉ាក់រាល់យប់ ខ្ញុំចង់ទៅរស់នៅជាមួយម៉ាក់ណាស់!!!មកយកខ្ញុំទៅនៅជាមួយផងបានទេ??"sunghoonគិតក្នុងចិត្តរួចទឹកភ្នែកមួយតំណក់ក៏ហូរចុះមក តាំងពីម៉ាក់គេទៅបាត់គេរស់នៅគ្មានក្ដីសុខទេ ព្រោះតែប៉ាខ្លួនយកប្រពន្ធថ្មីមករស់នៅជាមួយ ហើយមួយឆាកជីវិតគេនេះមានម៉ាក់តែមួយនាក់ប៉ុណ្ណោះ បើឲ្យគេហៅអ្នកផ្សេងថាម៉ាក់ ទះគេឲ្យងាប់ក៏គេមិនហៅដែល...
               
  
         
         
       សូមរង់ចាំទស្សនាភាគបន្ត ______
            
         

       
       
        
      
           
 
   
         
          
       
     

    
           
          
          
          
         
                
         
         

រឿង ស្នេហារវាងពួកយើងទាំងពីរWhere stories live. Discover now