#ស្រុកស្រែ
ព្រឹកថ្ងៃថ្មីក៏បានមកដល់ ព្រះអាទិត្យរះបំភ្លឺលោកាល ដាស់មនុស្សគ្រប់គ្នាឲ្យភ្ញាក់ ប៉ុន្តែក្រឡេគមកមើលបរុសម្នាក់នេះវិញកំពុងតែដេកទយគូតយ៉ាងសង្ហារដោយមិនខ្វល់ពីក្បាលអាណាបន្តិចសោះ ទោះបីព្រះអាទិត្យរះអាយះមេឃទៀតក៏គេម្នាក់នេះដេកលក់យ៉ាងស្កប់ស្កល់ដដែល
"Jakeភ្ញាក់ឡើងកូនភ្លើងឆេះផ្ទះហើយ...!!!!"កំពុងតែដេកលក់សុខៗ ក៏ត្រូវបាស់ជើងបាស់ដៃភ្លាមៗពេលឮថាភ្លើងឆេះផ្ទះ jakeងើបទាំងចិត្តមិនចង់ងើប តែត្រូវតែងើបព្រោះមិនទាន់ចង់ស្លាប់ទាំងវ័យក្មេង សក់បះកញ្ជ្រោង ភ្នែកបិទមួយចំហៀងបើកមួយចំហៀងព្រោះតែមិនទាន់អស់ងងុយនៅឡើយ ងើបមកក៏បានដើររេរាដូចអ្នកស្រវឹងស្រា បិះរកដួលទៀត ដើម្បីទៅរៀបចំខោអាវទាំងវេននា ព្រោះថាភ្លើងឆេះផ្ទះនោះអី...! សកម្មភាពទាំងនេះស្តិតក្រោមក្រសែភ្នែករបស់ម៉ាក់jake ដែលកំពុងតែឈរខ្ទប់សើចចង់ងាប់ ពេលបានធ្វើបាបកូនបានបែបនេះ
"នែ៎...!!រៀបចំខោអាវធ្វើអី"អ៉ីsimក៏ធ្វើជាសួរកូនទាំងអស់សំណើច សួរកូនទាំងដែលក្នុងចិត្តគាត់ក៏ដឹងហើយ
"ចុះក្រែងម៉ាក់ថាភ្លើងឆេះផ្ទះហី"jakeងាគតបទៅម្ដាយទាំងភ្នែកនៅបិទនិងបើកមួយចំហៀងដដែល ធ្វើឲ្យអ៉ីsimកាន់តែអស់សំណើចខ្លាំងឡើង
"..."jakeពេលឃើញម្ដាយសើចបែបនេះគេដឹងបាត់ទៅហើយថាម្ដាយកំពុងតែបោកគេ (អរអត់អីទេម៉ាក់😊)
"ម៉ាក់ធ្វើចឹងធ្វើអី"
"បើមិនធ្វើចឹងស្មានតែឯងងើបហេ៎"
"ម៉ាក់ហ៎..."
"នែ៎អត់មានដេកវិញទេណា យកអំពាត់វៃហើបគូតលូវហើយ"អ៉ីsimនិយាយគម្រាបកូនភ្លាមៗពេលឃើញកូនជើងល្អរបស់ខ្លួនរកងើបទៅដេកវិញ
"ម៉ាក់...កូនមែនក្មេងទេណា"
"ដឹងហើយ តែអត់មានដេកវិញទេណា ឆាប់ចុះទៅក្រោមជួយធ្វើការម៉ាក់"អ៉ីsim
"បាទ ដឹងហី"jake
___________________________
Jakeបន្ទាប់ពីរៀបចំខ្លួនហើយក៏ចុះមកជាមួយនឹងភាពសង្ហាររបស់គេ សម្បរស កម្ពស់ខ្ពស់ ជាមួយនឹងខោកាប៊ូយជើងវែង អាវដៃខ្លី និងអាវក្រៅមួយជាន់ទៀតពិតជាសមនឹងគេណាស់ មើលកាន់តែយូរកាន់តែសង្ហារ...សាច់ឈាមនេះមិនសមជាអ្នកឆុកឆែ(ស្រុកស្រែ) សោះ សមជាអ្នកទីក្រុងបានត្រូវ
"ម៉ាក់...ប៉ាទៅណាបាត់ហើយ"jakeចុះជណ្ដើរបណ្ដើរក៏សួររកប៉ាបណ្ដើរ ភ្លេចប្រាប់អ្នកអាន jakeឈ្មោះពិតsim jeayunរស់នៅមានសមាជិត4នាក់ ម៉ាក់ប៉ានិងប្អូនស្រីរបស់គេម្នាក់ទៀត ហើយជីវភាពគ្រួសារjakeមិនសូវជាធូរធារប៉ុន្មាន តែក៏មិនក្រដែល យាយរួមមធ្យម
"ប៉ាឯងទៅស្រែបាត់ហើយ"គាត់ឆ្លើយបណ្ដើរដៃក៏នៅធ្វើម្ហូបបណ្ដើរ
"រួចចុះyearinនោះ"jakeក៏សួររកប្អូនស្រីម្ដង(sim yearinប្អូនស្រីsim jeayunអាយុ15ឆ្នាំ)
"ប្អូនជើងល្អឯងមិនទាន់ងើបពីដេកទេ"
"ស្អីគេ ស្មានឹងហើយមិនទាន់ងើបទៀត"
"អើ...ដូចតែឯងដែលនឹង បើម៉ាក់មិនទៅដាស់ទេ ស្មានឹងឯងក៏មិនទាន់ងើបដែរ"អ៉ីsim
"ម៉ាក់មិនដាស់rinដែលទៅ មិចបានដាស់តែខ្ញុំចឹង អយុត្តិធម៌ណាស់ម៉ាក់...!!!"jakeនិយាយទាំងទឹកមុខជូរហួយ ច្រណែនប្អូនដែលដេកយូរជាងខ្លួន (អាយុ18ហើយនៅធ្វើចរិកដូចកូនក្មេងចឹង)
"ប្អូននៅក្មេង ឲ្យគ្នាដេកយូរតិចទៅ"អ៉ីsimនិយាយបណ្ដើរក៏រៀបចំម្ហូបដាក់លើតុបណ្ដើរ
"មិនបានទេ ខ្ញុំទៅដាស់សិន"
"មិនបាច់ទេខ្ញុំចុះមកហើយ"jakeរកនឹងងើបដើម្បីទៅដាស់ប្អូនរបស់ខ្លូន តែមានឯណាjearinចុះមកល្មម jearinសម្រស់របស់នាងស្អាតណាស់ កម្ពស់ក៏ខ្ពស់ សម្បរក៏ស ជាមួយនឹងខោកាប៊ូយនិងអាវដៃវែង សមនឹងរូបរាងនាងឥតទាស់ យាយរួមបងប្អូនគេស្អាតៗតាម៉ង
"ឯងដឹងទេ ច្បាប់គេថាមិនឲ្យប្អូនដេកយូរជាងបងទេ"jakeក៏លើករឿងច្បាប់វិន័យមកនិយាយ យ៉ាងអ៊ឺ ដែលជាច្បាប់ដែលខ្លួនបង្កើតអម្បិញមិញនេះ ហើយក៏ជាច្បាប់ដែលគ្មានអ្នកណាដឹងក្រៅពីខ្លួនរបស់គេទៅកាន់ប្អូនស្រី
"ច្បាប់ស្អីបងឯងដូចមិនដែលឮ"jearinនិយាយតបទៅវិញទាំងទឹករបៀប😒ចឹង ហើយក៏សរសើរនឹងបងប្រុសរបស់ខ្លួនដូចគ្នា ដែលហ៊ាននិយាយដោយមិនខ្មាស់មាត់ខ្លួនឯងដឹងជាច្បាប់ស្អីទេឡើងភ្លាវចឹង
"ហ៉ើយ...បានហើយ មកញ៉ាំបាយ ឆាប់បានយកបាយទៅឲ្យប៉ាឯង ប៉ាពួកឯងទៅមិនទាន់បានបាយចូលពោះទេណ៎"អ៉ីsimក៏និយាយទាំងហួសចិត្តជាមួយកូនៗរបស់ខ្លួនដែលតែងតែឈ្លោះឥតឈប់ឈរ ប៉ុន្តែបើបាត់គ្នាវិញយាយពីថាសួររកគ្នាឥតឈប់ ហុឹម...ខ្នាញ់ម៉ងចឹងអី
"..."កូនៗមិននិយាយអីទេ ពួកគេក៏បានដើរចូលតុរៀងៗខ្លួន
"យាយចឹងjakeឯងទៅ Busan ម៉ោងប៉ុន្មាន"ញ៉ាំបាយសុខៗអ៉ីsimក៏លើករឿងjakeដែលត្រូវទៅរៀនបន្តនៅទីក្រុងBusanមកនិយាយ មែនហើយគេរៀននៅទីនេះចប់ហើយបែបនេះហើយគេត្រូវរៀនបន្តនៅទីក្រុងប៊ូសានម្ដង ហើយjakeគេទទួលបាន អាហាររូបករណ៍បានទៅរៀននៅសាលាដ៏ល្បីមួយដែលមនុស្សគ្រប់គ្នាចង់រៀន ព្រោះត្រូវបង់លុយថ្លៃ តែបើjakeទៅរៀនគេមិនអស់លុយបង់ទេ ព្រោះគេទទួលបានអាហារូបករណ៍នោះអី jakeរៀនពូកែណាស់ មុខវិជ្ជាដែលគេខ្លាំងបំផុតគឺរូប វិទ្យា គណិតវិទ្យា ហើយនិងភាសាអង់គ្លេស
"ខ្ញុំគិតថាទៅម៉ោង3"jake
"អឹម...រួចមានជួរបន្ទប់ឬនៅ"
"រួចហើយអ្នកម្ដាយបាទ ចាំតែពេលទៅដល់ដេកយកម៉ង"jakeនិយាយចឹងមធ្យម ងំញាក់ចិញ្ជើមដាក់ម្ដាយយ៉ាងច្រឡឺម គួរឲ្យចង់ធាក់
SKIP
បន្ទាប់ពីញ៉ាំអាហារពេលព្រឹករួចហើយ jakeនិងrinក៏បាននាំគ្នាដើរយកបាយឲ្យប៉ារបស់ខ្លួន ម៉ូតូមានតែមិនចង់ជិះ ដើរសប្បាយជាងព្រោះស្រែវានៅមិនឆ្ងាយពីផ្ទះប៉ុន្មាន ហើយណាមួយចង់ដើរមើលទេសភាពជាលើកចុងក្រោយ ព្រោះថ្ងៃនេះគេត្រូវទៅទីក្រុងប៊ូសានហើយ ទេសភាពនៅតាមផ្លូវពិតជាស្អាតខ្លាំងណាស់នៅពេលព្រឹកបែបនេះ ព្រោះវាត្រជាក់ស្រួលមិនក្ដៅ វាលស្រែអ្នកភូមិខ្លះមើលដាច់កន្ទុយភ្នែក មើលមិនចេះណាយឡើយ
"rinហា៎ពេលបងទៅប៊ូសានកុំភ្លេចមើលពុកម៉ែឲ្យបានល្អផងឮទេ"jake
"ដឹងហើយបងប្រុស...!! បងនិយាយពាក្យនេះប្រាប់ខ្ញុំឡើងខ្ញុំសឹកត្រចៀគហើយនាគ"jearinនិយាយបណ្ដើរក៏ធ្វើកាយវិការបណ្ដើរ ពាក្យនេះបងប្រុសរបស់គេនិយាយមិនមែនលើកទីមួយទេ និយាយរហូតឡើងគេចាំទៅហើយ
"អើ...ចេះតែប្រាប់ទៅ ហើយពេលបងទៅអត់មាននិយាយថា "អួយ...នឹកបងjeayunណាស់នាគ" ទេណា"jakeក៏និយាយញ៉ោះប្អូនលេង
"កុំភ័យអី ខ្ញុំមិននឹកទេ"jearinនិយាយទាំងធ្វើទឹកមុខជ្រេញបងប្រុសរបស់ខ្លួនជាខ្លាំង
"មុខនឹងដឹងតែនឹកហើយ"jakeនៅតែបន្តញ៉ោះប្អូនមិនឈប់
"គ្មានថ្ងៃទេចាំមើលទៅ ខ្លាចតែបងឯងនឹកខ្ញុំវិញទេ"jearinនៅតែចចេស ប្រកែកបងប្រុសរបស់គេមិនដាច់ពីមាត់ដដែលថែមទាំងនិយាយញ៉ោះជាមួយបងប្រុសខ្លួនថែមទៀត
"ចាំមើលថាអ្នកណានឹកអ្នកណាមុន"jakeតបវិញទាំងភាពអំនួនក្នុងខ្លួន បងប្អូនគេនេះប្រសព្វរករឿងឈ្លោះណាស់
មួយផ្លូវនេះគេដើរតែពីរនាក់បងប្អូនគេប៉ុណ្ណោះ ប៉ុន្តែតិចថាស្ងាត់ទៅ រឿងមាននិយាយមិនចេះចប់ សំឡេងសើចឮពេញតែផ្លូវ...សប្បាយម៉ងបងប្អូនគេ...
____________________________
ពេលវេលាចេះចេះបន្តទៅមិនឈប់ រហូតដល់ពេលវេលាមួយដែលjakeត្រូវធ្វើដំណើរទៅប៊ូសាន
"ប៉ាម៉ាក់កូនទៅហើយ"jakeដែលកំពុងអង្គុយលើម៉ូតូ ក៏ស្រែកលាម្ដាយឪពុកទាំងចិត្តមិនចង់បែកពីប៉ាម៉ាក់បន្តិចសោះ គេចង់រស់នៅជាមួយប៉ាម៉ាក់រហូតណាស់តែមិនអាន ព្រោះតែអនាគតរបស់ខ្លួនវាសំខាន់
"អឹមកូនសុខសប្បាយតាមផ្លូវ"ប៉ាjakeក៏ស្រែកលាកូនទាំងទឹកមុខញញឹមយ៉ាងកក់ក្ដៅទាំងចិត្តមិនចង់ឃ្លាតឆ្ងាយពីកូនដូចគ្នា
"បាទ...ហើយjearinអត់មានរករឿងឲ្យប៉ាម៉ាក់ឈឺក្បាលទេណា បើបងដឹងបងវៃឯងស្លាប់មិនខានទេ"jakeតបប៉ារួចក៏មិនភ្លេចផ្ដាប់ប្អូនស្រីជើងល្អរបស់ខ្លួនពីរបីម៉ាត់ដូចគ្នាមុននឹងចេញទៅ
"ដឹងហើយបងប្រុស bye bye"jearinនិយាយបណ្ដើរក៏លើកដៃលាបងប្រុសរបស់ខ្លួនបណ្ដើរទាំងក្នុងចិត្តក៏មានអារម្មណ៍ថាសោគសៅដូចគ្នា តែក៏ប្រឹងលាក់មិនឲ្យបងប្រុសដឹងទោះបីជាគេនិងបងប្រុសឈ្លោះគ្នារហូតតែនៅតែស្រឡាញ់អញ្ជឹង បងប្រុសទៅបាត់ចឹងមានអ្នកណាឈ្លោះជាមួយគេទៀតទៅ...😟
Jakeលើកដៃលាប្អូនរបស់ខ្លួនរួច ក៏ដកដង្ហើមធំ មុននឹងបញ្ឆេះម៉ូតូបើកចេញទៅ...
សូមរង់ចាំទស្សនាភាគបន្ត_______
៊
YOU ARE READING
រឿង ស្នេហារវាងពួកយើងទាំងពីរ
Actionស្នេហានិយាយពីសិស្សសាលា បរុសមុខងាប់ដែលមិនដែលចេះញញឹម ក៏ប្រែមកញញឹមពព្រាយ ឆាកជីវិតដែលធ្លាប់តែអួលអាប់ ក៏ប្រែមកជាស្រស់បំព្រងដូចផ្កា តាំងពីមានបរុសម្នាក់នោះចូលមកជីវិតរបស់គេ...❤️👨❤️💋👨