💫ឧបសគ្គស្នេហ៍✨🔥

235 13 0
                                    

ភាគទី13: បងចង់សាងអនុស្សាវរីយ៍លើកន្ត្រាក់វិល

      ការថើបបន្តទៅជារើយៗរហូតដល់អស់ចិត្តទើបនាយក្រាស់ដកមាត់មកវិញ។

<<អឺ...គឺ..>>ថេយ៉ុង អោនមុខចុះភ្នែករេឆ្វេងស្ដាំបេះដូងលោតញាប់និយាយអ្វីមិនចេញក្រោយត្រូវគេថើបដូច្នេះ អៀនឡើងថ្ពាល់ក្រហម។

<<មានអ្វីនិយាយក៏និយាយមក>>ឃើញបែបនេះនាយក៏ញញឹមនិងប្រាប់គេអោយនិយាយចេញមកនូវអ្វីដែលគេចង់និយាយ បានថើបគេភ្លាមអារម្មណ៍ស្រស់ស្រាយតែម្ដងហើយ។

<<ខ្ញុំ-ខ្ញុំគ្មានអ្វីត្រូវនិយាយទេ>>

<<តែខ្ញុំមាន>> រាងតូចក៏ងើយទៅមើលមុខនាយចង់ដឹងថានាយមានអ្វីនិយាយ។

<<ព្រមធ្វើសង្សារខ្ញុំទៅ>>ជុងហ្គុក យកផ្កាចេញពីហោប៉ៅអាវរបស់ខ្លួនរួចលត់ជង្គង់ម្ខាងលើកផ្កាឡើងនៅនឹងមុខគេនិងបានសុំគេអោយធ្វើជាសង្សាររបស់ខ្លួន តាមពិតទៅនាយមានកម្រងថានឹងធ្វើវាទើបទិញផ្កាមួយទងទុកអោយហើយ។

<<លោក...>>ថេយ៉ុង រលីងរលោងរំជើបរំជួលនឹកមិនស្មានថានាយនឹងធ្វើបែបនេះចំពោះគេនោះទេ។

<<ខ្ញុំស្រលាញ់ថេយ៍យូរហើយតែមិនហ៊ានសារភាពតែពេលនេះខ្ញុំលែងកំសាកហើយ>>

<<......>>រាងតូចស្ងាត់មិននិយាយអ្វី។

<<បើថេយ៍មិនយល់ព្រមក៏មិនអីដែរ>>នាយ ញញឹមស្ងួតទម្លាក់ដៃកាន់ផ្កាចុះតែភ្លាមនោះរាងតូចក៏ស្ទុះចាប់ដៃដែលកាន់ផ្កានោះឡើង។

<<ខ្ញុំព្រម>>ថេយ៉ុង និយាយទាំងចង់យំ។ ឮដូច្នេះហើយជុងហ្គុក ក៏ញញឹមឡើងមកទាំងរំភើបនិងបានស្ទុះទៅអោបគេយ៉ាងណែន។

<<អរគុណ!អរគុណខ្លាំងណាស់ដែលយល់ព្រម>>នាយអោបផងថើបផងពោពេញដោយក្ដីស្រលាញ់ចំណែកថេយ៉ុងក៏មិនបាននិយាយអ្វីដែរបានតែអោបតបទៅនាយវិញយ៉ាងណែនព្រមជាមួយដំណក់ទឹកភ្នែកខ្លះៗស្រក់មកដោយក្ដីរំភើប និយាយអោយត្រង់គេក៏លួចមានចិត្តលើជុងហ្គុកដែរតែមិនដឹងថាតាំងពីពេលណាទេ។

<<ហេតុអ្វីក៏យំ? កុំយំអី>>លែងចេញពីការអោបឃើញរាងតូចយំដូច្នេះនាយក៏ជូតនិងបង្គាប់អោយគេឈប់យំ។

You've reached the end of published parts.

⏰ Last updated: Feb 03 ⏰

Add this story to your Library to get notified about new parts!

💫ឧបសគ្គស្នេហ៍✨🔥Where stories live. Discover now