🥀The red rose🥀 episode 3 ក្រឡាប់ចាក់

111 15 2
                                    

នៅក្នុងបន្ទប់រៀបចំខ្លួនពេលនេះសិស្សជាច្រើនកំពុងតែរៀបចំខ្លួនរៀងៗខ្លួនដើម្បីត្រៀមក្នុងកាប្រឡងបន្តិចទៀតនេះដែលក្នុងនោះក៏មានក្មឹងប្រុសម្នាក់កំពុងតែអង្គុយតាំងអារម្មណ៍នៅឯតុសំអាងរបស់ខ្លួនក៏ក្រលែកទៅមើលក្នុងកញ្ចក់ក៏ឃើញមិត្តសម្លាញ់របស់ខ្លួនដើរតម្រង់មករកខ្លួន ហើយម្នាក់នោះគ្មានអ្នកណានោះទេក្រៅពី jake

“ឯងនាំមិនទាន់រៀបចំខ្លួនរួចទៀតមេនទេនេះជិតដល់ពេលប្រកួតហើយណា៎” jakeនិយាយព្រមទាំងយកដៃមកដាក់លើស្មារបស់ម្ចាស់សមីខ្លួនដែលនៅពីមុខកញ្ចក់

Sunoo“គឺរួចរាល់អស់ហើយតែយើងភ័យណាស់ឯង យើងខ្លាចតែយើងធ្វើមិនបានល្អនោះទេ” គេតបទៅវិញទាំងមានអារម្មណ៍ភ័យខ្លាចព្រោះនេះជាលើកទីមួយហើយដែលគេបានចូលប្រកួតបែបនេះ ជារៀងរាល់ឆ្នាំគេធ្លាប់តែប្រកួតខាងផ្នែក Teakwondo ប៉ុន្តែឆ្នាំនេះគេបែជាមកប្រកួតខាងផ្នែកសម្តែងទៅវិញ អ្នកណា៎ដែលថាមិនភ័យនោះ

Jake“មិនអីទេៗយ៉ាងណា៎ៗក៏ឯងពេញចិត្តនិងធ្វើវាដែលមិនចឹងក្រែងឯងចង់ក្លាយជាតារាសម្តែងមិនចឹង នេះគឺជាជំហ៊ានដំបូងមិនចឹង រងអារម្មណ៍ឲសប្បាយៗទៅណា៎ ខ្ញុំចាំគាំទ្រឯងជានិច្ច” គេនិយាយឡើងព្រមទាំងបង្ហាញស្នាមញញឹមយ៉ាងកក់ក្តៅទៅកាន់sunoo ដែលមើលទៅពិតជាស្រស់ស្អាតគ្មានអ្វីមកប្រៀបផ្ទឹមបានទេ

sunooដោយបានទទួលភាពកក់ក្តៅនិងកានិយាយលើកទឹកចិត្តពីមិត្តរបស់ខ្លួនផងក៏មានអារម្មណ៍ ធូរស្រាលឡើង ហើយគេប្រុងនិងនិយាយតបទៅកាន់ jakeវិញទៅហើយក៏ប៉ុន្តែក៏មានសំឡេងមួយមកកាត់

“sunoo ហា៎រៀបចំខ្លួនរួចហើយឬនៅនេះជិតដល់ម៉ោងចូលសម្តែងហើយណា៎ ឆាបចេញមកត្រៀមខ្លួនមក ” មិត្តរួមក្រុមរបស់គេនិយាយឡើងព្រមទាំងចូលមកអូសដៃsunooចេញទៅ sunoo ដោយនិយាយអ្វីមិនទាន់ក៏រត់ទៅតាមកម្លាំងនៃកាទាញរបស់នាង

ក្រលេខមកមើលនៅឯមុខឆាកដែលមានមនុស្សម្នាជាច្រើនអង្គុយចាំទស្សនា មិនថាអាណាព្យាបាលសិស្សៗ ឬជាសិស្សនិស្សិតផ្ទាល់ សិទ្ធិសឹងតែត្រៀមខ្លួនរួចជាស្រេចសម្រាប់កាទស្សនា ការសម្តែងដែលនិងប្រព្រឹតទៅបន្តិចទៀតនេះ

🥀the red rose 🥀Where stories live. Discover now