វគ្គ២
ព្រោះតែពាក្យថា «ស្រឡាញ់» មនុស្សគ្រប់គ្នាព្រមលះបង់គ្រប់យ៉ាង ធ្វើគ្រប់យ៉ាងដើម្បីបាននៅក្បែរមនុស្សដែលខ្លួនស្រឡាញ់ស្មើជីវិតដោយមិនខ្លាចនិងប្រឈមមុខនិងបញ្ហាធ្វីក៏ដោយ។
«អាយយយ! ខាយយយយ....»
សំឡេងមនុស្សស្រីជាច្រើនដែលជាអ្នកគ្រាំទ្ររបស់តារាប្រុសវ័យក្មេងដែលកំពុងតែល្បីឈ្មោះបានធ្វើឱ្យកម្មវិធីដែលបានអញ្ជើញគេមានភាពអ៊ូអរជាងរាល់ដង។ ខាយ ដែលអង្គុយឆ្លើយនិងសំណួររបស់ពិធីករទាំងស្នាមញញឹមបានធ្វើឱ្យមនុស្សស្រីទាំងអស់នោះកាន់តែសប្បាយចិត្តនិងស្នាមញញឹមរបស់គេកាន់តែខ្លាំង មិនលើកលែងសូម្បីតែមនុស្សស្រីដែលកំពុងអង្គុយនៅផ្ទះខ្លួនសម្លឹងមើលកញ្ចក់ទូរទស្សន៍ដោយស្នាមញញឹម និងភាពរីករាយដែលបានឃើញមនុស្សដែលខ្លួនរងចាំត្រឡប់មកវិញ។
«ខាយ...ទីបំផុតបងត្រឡប់មកវិញហើយ»
ខ្ញុំនិយាយតែម្នាក់ឯងជាមួយទឹកភ្នែករលីងរលោង ហើយក្រោកដើរកាត់សៀវភៅរឿងជាច្រើនដែលខ្ញុំបន្តសរសេររហូតគហ៍ពេញក្នុងផ្ទះសូម្បីតែនៅក្នុងបន្ទប់គេងក៏គហ៍រកកន្លែងដើរមិនឃើញដែរ។ ខ្ញុំទាញអាវធំក្រៅមកពាក់រួចកាន់សៀវភៅរឿង និងឯកសាដែលត្រូវយកទៅប្រគល់ឱ្យក្រុមហ៊ុនតាមកំណត់ និងសង្ឃឹមថាអាចជួបមុខ ខាយ ដែលជាតួឯកនៅក្នុងរឿងដែលខ្ញុំសរសេរដដែលនោះ។
ខ្ញុំឈានជើងចូលដល់ក្នុងបន្ទប់ប្រជុំដែលត្រូវពិភាក្សាពីការថតរឿងថ្មីដែល ខាយ ត្រូវដើរតួ រួចហើយក៏ត្រូវឈរត្រង់ខ្លួនបើកភ្នែកធំៗដោយសារតែសំឡេងខ្លាំងៗរបស់ ខាយ តែម្ដង។ នេះមិនដឹងថាខឹងអ្នកណាទេនិយាយខ្លាំងៗដល់ហើយ មិនចេះក្រែងចិត្តប្រធានគ្រប់គ្រងទាល់តែសោះហើយអាគាត់នេះ មិនចេះចោលអាចរិកចាស់និងតែម្ដងហើយ ពីមុនបែបណាពេលនេះនៅតែដដែរ។
«អូ! យ៉ូវយ៉ូវ មកដល់ហើយមែនទេ? ខាយ នេះជាអ្នកនិពន្ធរឿងដែលឯងត្រូវសម្ដែង បើមានអ្វីចង់និយាយចង់កែសាច់រឿងនិយាយជាមួយនាងទៅ»
លោកប្រធានដើរមករុញខ្ញុំឈរក្បែរ ខាយ ដែលកំពុងខឹងឡើងចេញផ្សែងតាមត្រចៀកនោះ ហើយលោកប្រធានក៏ដើរចេញពីបាត់ទុកឱ្យខ្ញុំនិង ខាយ នៅក្នុងបន្ទប់ប្រជុំតែពីរនាក់តទល់គ្នា។
YOU ARE READING
កុំចាកចេញអី Please, Don't leave me.
Fantasíaព្រោះតែពាក្យថា «ស្រឡាញ់» មនុស្សគ្រប់គ្នាព្រមលះបង់គ្រប់យ៉ាង ធ្វើគ្រប់យ៉ាងដើម្បីបាននៅក្បែរមនុស្សដែលខ្លួនស្រឡាញ់ស្មើជីវិតដោយមិនខ្លាចនិងប្រឈមមុខនិងបញ្ហាធ្វីក៏ដោយ។ តើពួកគេអាចបាននៅជាមួយគ្នាដែរទេ?