Ni-ki :ក្រោយភ្លៀងមេឃនឹងស្រឡះ

231 26 2
                                    

    ទឹកហូរខ្លាំងៗជាមួយនឹងទឹកភ្លៀងដែលធ្លាក់មកយ៉ាងដំណុំទៅលើក្មេងប្រុសវ័យ17ឆ្នាំម្នាក់។ Nishimura ri-kiជាសមាជិកដែលក្មេងជាងគេរបស់ក្រុមចម្រៀងមួយដែលមានឈ្មោះថា Enhypen។ នាយកំពុងសម្លឹងមើលទៅកាន់ទឹកដែលហូរនាម៉ោង1:15នាទីយប់។ ក្នុងប្រទេសកូរ៉េគឺវាខុសច្បាប់នឹងបម្រាមគោចរណ៍ ដែលបានចែងមិនឲអនិតិជនចេញក្រៅលំនៅចាប់ពីម៉ោង10យប់។ ទឹកហូរខ្លាំង

   NI-KI pov:

  ខ្ញុំសម្លឹងមើលទឹកហូរនោះ ជាមួយនឹងភាពកង្វល់ក្នុងចិត្ត។ រឿងមិនល្អរាប់លានកំពុងហោះវិលវល់ក្នុងខួរក្បាលរបស់ខ្ញុំ! ខ្ញុំឈឺក្បាលណាស់ ខ្ញុំចង់បញ្ចប់វានៅពេលនេះណាស់…។ បងjayតែងតែនិយាយនៅពាក្យស្លោកមួយថា ក្រោយភ្លៀងមេឃនឹងស្រឡះ  គាត់ចូលចិត្តនូវពាក្យមួយឃ្លានេះណាស់។ មិនតែប៉ុណ្ណោះគាត់ក៏បានសរសេរវាបិទនៅនឹងរូបថតហើយក៏ដាក់តាំងក្នុងបន្ទប់ទទួលភ្ងៀវ។ សម្រាប់ខ្ញុំវាគ្មានតម្លៃទេ! វាត្រឹមនឹងពាក្យចង្រៃមួយប៉ុណ្ណោះ!។ ខ្ញុំបានត្រឹមគិតមិនហ៊ានបញ្ចេញមកក្រៅព្រោះប្រាកដជាបងjakeនឹងបន្ទោសខ្ញុំជាមិនខាន។ ហេតុអ្វីបានខ្ញុំថាដូច្នេះ? ត្រូវហើយក្រោយភ្លៀងមេឃនឹងស្រឡះ ចុះបន្ទាប់ពីមេឃស្រឡះ?? ភ្លៀវនឹងបង្អុលចុះមកទៀតជាមិនខាន។

   ខ្ញុំពេលនេះបានក្លាយជាមនុស្សម្នាក់ថ្មីហើយ! ខ្ញុំពេលនេះមិនមែនជា Nishimura  Ri-kiទៀតនោះទេ មិនមែនជាក្មេងប្រុសដែលពោរពេញដោយក្ដីសង្ឃឹម ការខិតខំដើម្បីក្ដីស្រមៃទេ! ខ្ញុំត្រឹមជាNi-kiមនុស្សកំសាកម្នាក់ប៉ុណ្ណោះ។ ខ្ញុំបានផ្លាស់ប្ដូរនៅពេលខ្ញុំចូលវ័យ16ឆ្នាំ! អ្វីៗមិនល្អដូចដែលខ្ញុំគិតនោះទេ!

    អ្នកគាំទ្រមួយចំនួននិយាយថាវាជាកំហុសខ្ញុំ! ត្រូវហើយ ជាកំហុសរបស់ខ្ញុំ! ខ្ញុំមិនអាចធ្វើបានល្អនៅលើឆាក! ខ្ញុំមិនមែនជាប្អូនប្រុសល្អម្នាក់របស់សមាជិកទាំងអស់។ ខ្ញុំត្រឹមជនកំសាកម្នាក់ ដែលកំសាកខ្លាំងរហូតចង់ស្លាប់ តែមិនហ៊ានសម្លាប់ខ្លួន។ ហេតុអ្វីខ្ញុំត្រូវរស់បន្ដទៀត?  ខ្ញុំហត់ហើយ... ខ្ញុំគ្មានកម្លាំងនឹងតស៊ូទៅមុខទៀតនោះទេ! វាខុសពីអ្វីដែលខ្ញុំរពឹងទុក! បងប្រុសWonតែងតែនិយាយថា ខ្ញុំជាអ្នកដែលពូកែរាំបំផុតក្នុងលោកនេះ តែគាត់កុហកខ្ញុំ! គាត់និយាយវាចេញមកទាំងដែលវាមិនមែនជាការពិត!។គាត់បានមកនិយាយកាន់ខ្ញុំថា វាគ្រាន់តែជាឧបទ្វហេតុមួយប៉ុណ្ណោះ ឯងជាMain dancerល្អបំផុត!  តែវាមិនមែនជាឧបទ្វហេតុនោះទេ! វាជាកំហុសរបស់ខ្ញុំ! ខ្ញុំបានធ្វើឲខ្សែរដាច់នូវពេលសម្ដែង! មុខមាត់ក្រុមទាំងមូលបានធ្លាក់ចុះ!!! ខ្ញុំបានអានការcommentយ៉ាងច្រើន ដែលនិយាយពីការសម្ដែងនោះ! ខ្ញុំក៏គិតដូចពួកគេដែល!!

You've reached the end of published parts.

⏰ Last updated: Feb 03 ⏰

Add this story to your Library to get notified about new parts!

Enhypen sickfic Where stories live. Discover now