ភាគទី 1A
ពិភពនៃដែនទឹកដ៏ស្រស់ស្អាតប្រៀបដូចឋានសួគ៌លេាកិយ មច្ឆជាតិទាំងឡាយនិង ពពួកហ្វូងសត្វក្នុងទឹកជាច្រេីនពពាក់ពពូនគ្នាដង្ហែរទៅមកតាមរកចំណីមិនដាច់~
តេីអ្នកជឿទេថាពិភពលេាកមួយនេះក៏មានទេពមច្ឆា ជាទេពមច្ឆាដែរអាចប្រែរូបរាងដូចមនុស្សបានពេលវាស្ថិតនៅលេីគេាក តេីវាជារឿងពិត ឬក៏ប្រឌិតទៅសម័យនេះហេីយតេីមានទេពមច្ឆាដែរមែនទេ? ហេីយជាមច្ឆាប្រុសឬស្រី?" នេះជាសំណួរឆេាតល្ងង់ណាស់ "
គ្រប់មនុស្សទាំងអស់មិនមែនសុទ្ធតែមានភ្នែកដែរសំណាងបានប្រទះឃេីញទេមច្ឆាទេ លុះត្រាតែវាព្រមបង្ហាញខ្លួនឲ្យយេីងឃេីញ ឬក៏អ្នកនិងទេពមច្ឆានោះមាននិស្ស័យជាមួយគ្នា ថាមិនត្រូវអ្នកអាចរស់នៅជា
មួយគ្នាផងក៏មិនដឹង~" អ្នកណាថាលេីលេាកនេះគ្មានទេពមច្ឆានោះ " ខ្ញុំនិយាយឡេីងទាំងបណ្តាក់គូទអង្គុយនៅលេីផ្ទាំងថ្មធំៗ ដេាយមានទឹករលកបេាកបក់ផ្ទប់ទៅមកជាមួយនិងច្រាំងថ្មលាន់ឮសូរគ្រាំងៗ ខណ:ពេលដែរខ្ញុំធុញនិងការហែលទឹក ខ្ញុំក៏ចង់ចេញមកអង្គុយ
ស្រូបយកកម្តៅពីពន្លឺព្រះអាទិត្យដែរណា~ហាស៎..ហ៎ា ខ្ញុំអង្គុយសេីចយ៉ាងសប្បាយជាមួយនិងបរិយាកាសត្រជាក់ស្រួលនៅថ្ងៃនេះដេាយទម្លាក់ជេីងចូលទៅក្នុងទឹក អ៎ា..មិនមែនទេ"នេះជាកន្ទុយរបស់ខ្ញុំទេតេី "
ត្រូវហេីយខ្ញុំជាទេពមច្ឆា ខ្ញុំគឺមានវត្តមាននៅលេីពិភពលេាក តែនៅកន្លែងដែរឆ្ងាយ ឆ្ងាយពីហ្វូងមនុស្សទាំងអស់ វាមានរយ:ពេលយូរហេីយដែររស់នៅទីនេះ ញុំាអាហារនៅទីនេះដេាយរុក្ខជាតិតូចៗដូចជាសារ៉ាយ និងត្រីតូចៗ ជីតាខ្ញុំធ្លាប់ប្រាប់ថាក្នុងនាមជាមច្ឆាមិនអាចទៅពាក់ព័ន្ធ ឬក៏បង្ហាញខ្លួនឲ្យមនុស្សក្នុងពិភពលេាកនេះបានឃេីញនោះទេ ព្រោះវាមានហានិភ័យណាស់សម្រាប់ទេពមច្ឆាដូចជាពួកយេីង
" តេីមនុស្សនិងយកមច្ឆាដូចជាពួកយេីងទៅប្រេីប្រាស់ដូចជាឧបករណ៍មែនទេ ឬក៏យកទៅដេីម្បីបង្កេីតជាលាភសក្ការៈដល់ពួកគេទៅវិញ? "
ខ្ញុំក៏ចង់រស់នៅដូចជាមនុស្សធម្មតាដែរ ចង់ញាុំអាហារឆ្ងាញ់ៗដូចជាមនុស្ស ចង់មានមនុស្សមកកំដរខ្ញុំលេងសប្បាយ តែវាមិចនិងអាចទៅរួចទៅចុះបេីថ្ងៃណាមួយពួកគេដឹងថាខ្ញុំមិនមែនជាមនុស្សតេីពួកគេនិងសម្លាប់ខ្ញុំដែរទេ?
" អ៎ូ...នេះជាការគិតរបស់ខ្ញុំទេ " ឆ្នាំនេះតេីខ្ញុំមានអាយុ20ឆ្នាំដូចជាមនុស្សហេីយមែនទេ? មែនហេីយប្រហែលជាបែបនិងហេីយ ចឹងឈ្មោះរបស់ខ្ញុំគឺជេគ វាប្រៀបដូចជាសារ៉ាយហ៎ាស ..ហ៎ា លេាកតាបានដាក់ឈ្មោះនេះឲ្យខ្ញុំ
YOU ARE READING
<< ទេពមច្ឆារបស់បង>> ចប់
General Fictionយេីងទាំងពីរសុទ្ធតែមាននិស្ស័យចៃដន្យនាំឲ្យជួបស្នេហ៍!!