ភាគទី4
" ប៊ែក.... អូនទៅបន្ទប់វិញហេីយមិនចង់
និយាយជាមួយបងទេ " អាជេគខ្ញុំនិយាយទាំងលានអណ្តាតឌឺទៅកាន់ស៊ុងហ៊ុន ខ្ញុំមិនឲ្យថេីបខ្ញុំទេ បេីព្រឹកមិញជញ្ចក់មាត់ខ្ញុំសឹងតែចង់ចេញយំទៅហេីយ~ ថេីបអាក្រក់ណាស់មិនឲ្យថេីបទេ!! •_•+ ម៉េាង9 យប់ +
ជេគឈប់មេីលទូរទស្សន៍ទៅ បងបានលាយទឹកឲ្យអូនរួចហេីយប្រញាប់ងូតនិងឆាប់បានត្រឡប់មកគេងវិញ!!
" បា-...បាទ~អូននិងងូត "
ស៊ុងហ៊ុននិយាយទាំងខ្លួនមិនទាន់ពាក់អាវបានស្រួលបួលផង ក៏មកឈរបាំងការមេីលរឿងដ៏ជក់ចិត្តរបស់ខ្ញុំទៅហេីយ ដំបូងថាមិនចង់ទេ តែពេលនេះមិនចង់ក៏ត្រូវតែទៅដែរ បេីសិនហ៊ានក្បាលខូចរឹងទទឹងប្រាកដជាចប់មិនខាន.
ថ្ពាល់របស់ខ្ញុំចាប់ផ្តេីមឡេីងកម្តៅភាយៗបន្ទាប់ពីឃេីញសាច់ដុំហាប់ណែនរបស់អ្នកចំពោះមុខយ៉ាងពេញៗភ្នែក បេីបានប៉ះអង្អែលបន្តិចមិនដឹងជាល្អយ៉ាងណាទេ ខ្ញុំមិនធ្លាប់ឃេីញដូច្នេះទេីបចិត្តចេះតែឆ្លេឆ្លា ជាប្រុសដូចគ្នាក៏ពិតមែនប៉ុន្តែបេីស៊ុងហ៊ុនចាប់ខ្ញុំតែបន្តិចប្រកដជាខ្ទិចក្រេាមដៃគេមិនខានទេ មាឌតូចតែមួយ~
ខ្ញុំឆ្លេីយតបទៅកាន់គេទាំងប្រញាប់រត់ចូលទៅក្នុងបន្ទប់ទឹកវឹង ... អាការៈនេះគេហៅថាអៀន ហិ..ហិតុកៗ...តុក~
" ចូលមក "
ចៅហ្វាយបាទខ្ញុំរៀបចំគម្រេាងការតាមចៅហ្វាយបញ្ជារួចរាល់អស់ហេីយ!
" ហ្ហឹម... ប្រាប់កូនចៅរបស់យេីងត្រូវតែកម្ទេចកន្លែងពួកវាឲ្យខ្ទិច ហេីយកុំបន្សល់ដានអ្វីទាំងអស់ឮទេ "
បាទចៅហ្វាយ !!
" អ្អឹម~ហេីយស្អែកត្រៀមឡានឲ្យយេីងផង
យេីងនិងទៅមេីលក្រុមហ៊ុនដេាយខ្លួនឯង "
បាទ...ចឹងខ្ញុំលាទៅវិញហេីយចៅហ្វាយ!ក្នុងបន្ទប់ទឹកដែរធំទូលាយមានអាងទឹកសម្រាប់មុជធំល្មម ក៏កំពុងតែមានវត្តមានរបស់ខ្ញុំលេងបាចសសាចទឹកយ៉ាងសប្បាយដេាយមិនខ្វល់ពីអ្វីទាំងអស់សំខាន់គឺខ្ញុំបានលេងទឹក~
" ជេយ៉ុនបានហេីយអូនឈប់លេងទៅ "
ខណ:ពេលដែរកំពុងលេងយ៉ាងសប្បាយខ្ញុំបែរជាត្រូវភ្ញាក់ដូចគេចាប់ទះ ស៊ុងហ៊ុននេះមិនដឹងជាចូលមកតាំងពីថ្មេីណាទេ គ្មានសម្លេងសូម្បីបន្តិច រួចក៏អេានមកខ្សឹបពី
ក្រេាយខ្នងខ្ញុំទាំងសម្តីស្រទន់ហាក់ចង់បន្ទន់ចិត្តខ្ញុំប្រាកដណាស់.
" បងចូលមកបានយ៉ាងមិច? " ខ្ញុំសួរទាំងចាប់ផ្តេីមរក្សាគម្លាតចេញបន្តិចព្រោះតែទម្រង់មុខរបស់ពួកយេីងទាំងពីរហាក់ខិតជិតគ្នាណាស់
YOU ARE READING
<< ទេពមច្ឆារបស់បង>> ចប់
Ficción Generalយេីងទាំងពីរសុទ្ធតែមាននិស្ស័យចៃដន្យនាំឲ្យជួបស្នេហ៍!!