ភាគទី៣ 🕊️វណ្ណៈស្នេហ៍🕊️

109 27 2
                                    

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

---នៅឯកង់ទីន---

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

---នៅឯកង់ទីន---

ក្រោយពីទទួលពិន័យឲ្យឈរជើងម្ខាងរួចហើយមក រាងតូចក៏បានធ្វើដំណើរមកកាន់កង់ទីនដើម្បីនឹងស្រស់ស្រូបអាហារពេលព្រឹករបស់គេនៅទីនោះផងដែរ ទៅតាមទម្លាប់ប្រចាំថ្ងៃរបស់គេ។

រាងតូចចាប់យកម្ហូបនិងបាយដែលគេបានដាក់ឲ្យរើសដោយសេរីនោះ មកដាក់ក្នុងថាសរបស់ខ្លួនគុណនឹងពីរ ហើយនេះវាគ្មានអ្វីដែលគួរអោយប្លែកនោះឡើយព្រោះថារាងតូចគេតែងតែធ្វើបែបនេះជារៀងរាល់ថ្ងៃទៅហើយ។

រាងតូចដាក់ថាសបាយរបស់ខ្លួននៅលើតុអង្គុយដែលស្ថិតនៅជ្រុងម្ខាងនៃកង់ទីន រួចគេក៏អង្គុយញ៉ាំវាដោយស្ងៀមស្ងាត់តែម្នាក់ឯង មិនដូចជាអ្នកដទៃទៀតដែលនៅក្បែរខ្លួនគេនោះឡើយ ដែលពួកគេមានគ្នីគ្នាដើម្បីនិយាយលេងពីនេះពីនោះនោះ។

នៅក្នុងសាលាមួយនេះ រាងតូចគេគ្មានមិត្តភក្តិអ្វីនោះឡើយ ព្រោះថាលំដាប់សិស្សដែលមករៀននៅក្នុងសាលាមួយនេះគឺសុទ្ធតែជាកូនអ្នកដែលធូរធារទាំងអស់ មិនដូចជាខ្លួននោះឡើយ ដូច្នេះហើយទើបគ្មាននរណាម្នាក់ចង់មកបន្ទាបខ្លួនរាប់អានជាមួយនឹងមនុស្សក្រីក្រដូចជាខ្លួននោះ។

រាងតូចទំពារបាយដែលនៅក្នុងមាត់បណ្ដើរនិងសម្លឹងមើលទៅទិដ្ឋភាពជុំវិញខ្លួនបណ្ដើរ ក្ដីអាណិតអាសូរខ្លួនឯងក៏បានកើតឡើងមកម្ដងទៀត ក្រោយពីឃើញអ្នកគ្រប់គ្នាដែលនៅជុំវិញខ្លួន មានមិត្តភក្កិនិយាយគ្នាលេងទៅវិញទៅមក ខុសអីតែខ្លួនដែលអង្គុយស្រងូតស្រងាត់កណ្ដោយកណ្ដែងតែម្នាក់ឯងនៅក្នុងសភាពអ៊ូអរបែបនេះ។

🕊️ វណ្ណៈស្នេហ៍ 🕊️ {SUNSUN}Where stories live. Discover now