យប់យន់នៃរាត្រីយប់ដំបូងដែរនាយបានឈានជើងចូលភូមិគ្រឹះជាទីកន្លែងដល់ធំមហាសាលប្រៀបបានទៅនិងរាជវាំងនារឿងក្នុងប្រលោមលោកយ៉ាងដូច្នេះ នាយកម្លោះអង្គុយសញ្ជូកសញ្ចឹងនៅវេរងដាខាងមុខបន្ទប់គេង កែវភ្នែកខៀវស្រងាតបូកផ្សំជាមួយពន្លឺព្រះចន្ទហាក់មានពន្លឺចែងចាំង គួរជាទីគាប់ចិត្តដល់អស់មនុស្សសត្វក្នុងលោកិយ
“តុក..តុក....សុងហ៊ុនហា៎ លោកប្រុសធំហៅឲ្យទៅចួប”សូរសម្លេងវ័យចំណាស់បានផ្តាច់ភាពអន្លង់អន្លច់ចេញពីរាងតូច ធ្វើឲ្យនាយភ្ញាក់សឹងតែធ្លាក់ពីលើកៅអីទៅហើយ
“អ..អរ..បាទ អ៊ំស្រី”រាងតូចឆ្លើយតបយ៉ាងរដាក់រដុក សឹមដើរទៅរករាងក្រាសនាបន្ទបធ្វើការ
*បន្ទប់ធ្វើការ*
ផ្សែងអ័ព្ទចេញពីពែងកាហ្វេក្លិនឈ្ងុយសាយភាយប៉ះច្រមុះវ័យកណ្ដាលទើបដៃសរសៃរមាំទាំរវាសទៅចាប់កាន់ពែវកាហ្វេមកក្រេបមួយម៉ាត សឹមពិនិត្យឯកសារបន្ត“តុកៗៗ....!លោកខ្ញុំគឺសុងហ៊ុន”កម្លោះតូចបានគោះទ្វាថ្នមៗព្រោះទាំងបង្ហើបសំនៀងផ្ដល់សញ្ញាឲ្យម្ចាស់បន្ទប់ឲ្យដឹងឮ
“ចូលមក”សម្លេងត្រជាក់ស្រេបឧទានឡើងដោយកែវភ្នែកកំពុងតែត្រួតពិនិត្យមើលឯកសារ
“ក្រាក....!លោកមានអ្វីហេស?”រាងតូចចោទសួរទៅអ្នកដែរកំពុងតែអង្គុយបែរខ្នងដាក់ខ្លួន
“នេះសម្លៀកបំពាក់យើងទិញឲ្យ ហើយនេះការវិភាគចាប់ពីថ្ងៃស្អែកឯងត្រូវរៀបចំអ្វីដែរយើងបានប្រាប់តាមការវិភាគនេះ យល់ទេ?”រាងក្រាសបែរកៅអីទៅរកនាយតូចទើបនិយាយឡើង
“បាទ យល់ហើយលោក”នាយតូចឆ្លើយតបសឹមដើរយ៉ាងញាប់ទៅទទួលរបស់ពីដៃរបស់រាងក្រាសដោយមិនបានមើលទើបធ្វើឲ្យជំពប់ជើងដួលទៅលើរាងក្រាសដែរកំពុងអង្គុយខាងលើកៅអី បបូរមាត់ទាំងពីរសឹងតែប៉ះគ្នាទៅហើយ កែវភ្នែកពីរគូរប្រសប់ចូលគ្នាមិនអាចងាកចេញពីគ្នាបាន ខ្យល់ដង្ហើមក្ដៅអ៊ុនៗសាយភាយប៉ះផ្ទៃមុខដូចជាចង់ដុតកម្ដៅក្នុងខ្លួនរបស់រាងក្រាសឲ្យកើនឡើង រាងតូចហាក់មានសតិទើបប្រញាប់ក្រោកចេញពីរាងកំលោះ ទើបរាងក្រាសរៀឥរិយាបថធម្មតាវិញ
![](https://img.wattpad.com/cover/362589744-288-k101762.jpg)