EP6

291 29 2
                                    

       
     រ៉ឺងៗៗ សម្លេងនាឡិកាក៏បានបន្លឺឡើងសារជាថ្មី ។ ខ្ញុំបើកភ្នែកឡើងស្រាប់តែឃើញនៅជុំវិញខ្លួនរបស់ខ្ញុំដូចជាមិនមែនបន្ទប់របស់ខ្ញុំនៅក្នុងវាំងទេហើយវាក៏មិនមែនជាផ្ទះរបស់ខ្ញុំដែរ ខ្ញុំបែជាស្ថិតនៅក្នុងបន្ទប់ពេទ្យ ព្រមទាំងសម្លៀកបំពាក់អ្នកជំងឺទៅវិញ ។ ខួរក្បាលរបស់ខ្ញុំពេលនេះគាំងគិតអ្វីលែងចេញអស់ហើយ មិនដឹងអ្វីជាអ្វីសោះឡើយ ។

        ខ្ញុំក្រលែកភ្នែកមើលជុំវិញបន្ទប់ពេទ្យនេះទៅទើបចាប់អារម្មណ៍ថាមានកូននាឡិកាតូចមួយស្ថិតនៅលើតុជិតគ្រែពេទ្យមួយនេះ ។ ខ្ញុំបម្រុងឈោងដៃទៅប៉ះវាហើយក៏.....

        « វីន !! កុំទាន់កម្រើកអី ព្រោះឯងមិនទាន់មានកម្លាំងប៉ុន្មានទេ » ខានី បើកទ្វា ក្នុងដៃកាន់ ថង់ផ្លែឈើ ហើយក៏ប្រញ៉ាប់រត់មករកខ្ញុំដោយទម្លាក់ផ្លែឈើនោះនៅលើតុយ៉ាងលឿន នាងធ្វើមុខស្លេកស្លាំង បើកភ្នែកធំៗចំហរមាត់ធ្លុង ។

       « ហេតុអ្វីបានជាខ្ញុំស្ថិតក្នុងសភាពបែបនេះទៅវិញហាស់ខានី ?? » ខ្ញុំទម្លាក់ដៃចុះមកវិញហើយក៏លើកខ្លួនបន្តិចទើបសួរនាង

        « វីន !! អាវីន !! អាវីនដឹងខ្លួនវិញហើយ » ភ្លាមៗអេនិងជីអូក៏បានបើកទ្វាមកតាមក្រោងខានី ស្ទុះមកអោបសន្ទ្រប់លើខ្ញុំពេញកម្លាំងរបស់ពួកវា នេះមិនគិតថាខ្ញុំជាអ្នកជំងឺទេឬ ??

        « ឯងដឹងទេវីនឯងមិនបានដឹងខ្លួនពីរយប់មួយថ្ងៃមកហើយ ពួកយើងមិនបានឃើញឯងទៅរៀនទើបឡើងទៅមើលលើផ្ទះរបស់ឯងក៏ឃើញឯងដេកដូចជាខ្មោចងាប់ត្រជាក់ខ្លួនស្រេប ទើបពួកយើងប្រញ៉ាប់យកឯងមកពេទ្យទៅ ពេទ្យបានពិនិត្យឯងមើលក៏ឃើញថាគ្មានអ្វីខុសប្រក្រតីឡើយ តែចម្លែកត្រង់ថាឯងមិនព្រមដឹងខ្លួន ដង្ហើមក៏នៅដកធម្មតា។  ពួកយើងនៅអង្គុយាមឯងពេញមួយយប់ហើយទើបចុះទៅទិញអីញ៉ាំនៅខាងក្រោបបន្តិចក៏ឃើញឯងភ្ញាក់ដឹងខ្លួនមកដោយឯកឯងនេះ ឯង ។ មួយរយៈនេះឯងប្លែកខ្លាំងណាស់វីន មានរឿងអ្វីដែលពួកយើងអាចជួយឯងបានដែរឬទេវីន ??» ខ្ញុំស្ដាប់សម្ដីរបស់ជីអូដែលបានប្ដូរទឹកមុខជាក្រៀមក្រំនិយាយមកកាន់ខ្ញុំហើយក្រសែភ្នែករបស់ខ្ញុំហាក់បីដូចជាមើលនាឡិកានោះមិនបែក្រសែភ្នែកមកវិញសោះ ។

សុបិនស្នេហ៍ព្រះអង្គម្ចាស់ ⭐❤️(ផ្អាក)Where stories live. Discover now